យកបណ្ឌិត កែម ឡី ជាកម្លាំងវាយបកសត្រូវ

kemley03

យកកាំភ្លើងខ្លីបាញ់សម្លាប់ ប៉ុន្តែបែរជាខ្ទាតឈាមមកប្រឡាក់អាវឃាតករទៅវិញ ហើយរយៈពេលនៃការបាញ់ និងការចាប់បាន គឺ ខុសគ្នាក្នុងរង្វង់ ១៥ ទៅ ២០ នាទី លឿនខុសធម្មតា។ ចំណែកឃាតករវិញ  ឈាមប្រឡាក់ អាវហើយ នៅតែជិះរត់ទៅទាំងជាប់ឈាមលើអាវ ។ ឈ្មោះឃាតករ “ជួប សម្លាប់” គឺជារហ័ស្សនាមសុទ្ធសាធដែលគេកំណត់ឲ្យស្រាប់  ។

kemley_gunman

ទី២. តាំងតែពីដើមមក គឺ កែម ឡី ធ្វើរឿងពីរធំៗ ៖ (ក) រិះគន់រដ្ឋាភិបាលខ្មែរ មន្ត្រីខ្មែរ មេដឹកនាំខ្មែរ ចំៗ  (ខ) បង្កើត “យុទ្ធនាការ ១០០ រាត្រី” ផ្តោតលើការស៊ើបអង្កេតបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងជនអន្តោប្រវេសន៍វៀតណាម ។

kemley_killing_gun

ទី៣. យ៉ាងណាក៏ដោយ រឿង (ក) គឺ កែម ឡី បានធ្វើយូរហើយ តែគ្មានបញ្ហាទេ លើសពីនេះ បើយើងគិតពីយុទ្ធសាស្ត្រ គ្មានអ្នកណាល្ងង់ដល់ថ្នាក់ធ្វើសង្គ្រាមក្នុងនគរខ្លួនឯងទេ ព្រោះមិនចំណេញ។ ដូច្នេះអ្វីដែលនាំដល់ការបាញ់សម្លាប់ គឺ យុទ្ធនាការ ១០០ រាត្រី ។

kemley06

ទី៤. ដូច្នេះ គិតជាយុទ្ធសាស្ត្រ មិនមែនខ្មែរសម្លាប់ខ្មែរឡើយ ប៉ុន្តែ គឺ “គេ”។ គេនៅគ្រប់ទីកន្លែង គេតាមដានយើងគ្រប់ពេល គេអាចដកយកជីវិតជាតិសាសន៍យើង អ្នកណាម្នាក់ក៏បាន ដកពេលណាក៏បាន នៅកន្លែងណាក៏បាន គេមានអំណាចខ្លាំងជាងយមរាជទៅទៀត។ អ្វីដែលគួរអោយឈឺចាប់បំផុតនោះ គឺ “គេ” អាចមកសម្លាប់ជាតិសាសន៍ខ្មែរដល់ក្នុងផ្ទះរបស់យើងតែម្តង ។

kemley04

ទី៥. វាធ្វើអោយខ្ញុំនឹកឃើញយុទ្ធសាស្ត្រមួយ ក្នុងក្បូនទាំង ៣៦ គឺ “បង្ករចលាចលសង្គម នៅក្នុងប្រទេសជិតខាង ដើម្បីកុំអោយគេមានពេលកសាងជាតិ និងរួបរួមកម្លាំងគ្នា”។ ជាទូទៅ រឿងចេះតែកើតឡើងជាបន្តបន្ទាប់ ។ រឿងចាស់ៗ ដែលជិតសៈស្បើយទៅហើយ ក៏មានរឿងថ្មីកើតឡើង ។ កើតរឿងឡើងម្តងៗ វាបានធ្វើអោយគេសម្រេចនូវបំណងកខ្វក់របស់គេ នោះ គឺ បំបែកបំបាក់គ្នា ហែកខ្មែរ ជាពីរបីចំរៀកដើម្បីត្រួតត្រាគ្រប់គ្រង ។

kemley05

ទី៦. អ្វីដែលត្រូវធ្វើបន្តចំពោះមុខទាក់ទងករណីរបស់ កែម ឡី គឺ (ក) ធ្វើម៉េចអោយការស្លាប់របស់លោកកែម ឡី ក្លាយជាកម្លាំងចលករមហាជនដែលមានប្រយោជន៍សម្រាប់ជាតិ, (ខ) ធ្វើម៉េចយកកាស្លាប់របស់លោកកែម ឡី ធ្វើជាសាមគ្គីជាតិ និង រួបរួមជាតិ, (គ) ធ្វើម៉េចកុំអោយអ្នកសម្លាប់បានជោគជ័យ នូវបំណងចុងក្រោយរបស់គេ ព្រោះគេចង់អោយខ្មែរហែកគ្នាជាពីរ ។ គ្រាន់តែកើតរឿងភ្លាម ខ្មែរក៏ហែកគ្នាជាពីរមួយរំពេចភ្លាម តាមបំណងរបស់គេ ។ “គេ” គឺជា “យមរាជ”។ គេ គឺជា “ចោរប្លន់ជាតិ”។

kemley09.jpg

ទី៧. នៅក្នុងសៀវភៅ “Third Indochina War” នៅទំព័រទី១១៩ រដ្ឋមន្ត្រីការបរទេសអាមេរិកកាំង Henry Kissinger បាននិយាយថា ក្នុងការចចារទីក្រុងប៉ារីស Le Duc Tho មិនបានលាក់នូវការប៉ុនប៉ងរបស់ខ្លួនឡើយ ដោយនិយាយថា “វាជាវាសនារបស់ប្រទេសវៀតណាម ដើម្បីគ្រប់គ្រងទាំងឥណ្ឌូចិននិងបណ្តាប្រទេសអាស៊ី-អាគ្នេយ៍ទាំងអស់” ហើយនាយករដ្ឋមន្ត្រី Pham Van Dong បានប្រាប់ Henry Kissinger ថា “យើងគឺជាប្រជាជនព្រុសស៊ៀរនៃអាស៊ី-អាគ្នេយ៍។ យើងជាប្រជាជនដែលមានអំណាចជាងគេ មានថាមពលជាងគេ មានប្រាជ្ញាជាងគេ ជាងបណ្តាប្រទេសជិតខាង ហើយយើងមិនចាំបាច់ ប្រើទ័ពដើម្បីពង្រីកដែនឥទ្ធិពលរបស់ខ្លួនឡើយ”។

kemley11
ពេលដែលយើងកំពុងសសេរ កំពុងនិយាយ កំពុងពិភាក្សាគ្នា “គេ” កំពុងតែបន្តតាមដានយើង ស្វែងរកយើងដោយភាពហ្មត់ចត់ ដើម្បីកម្ទេចយើង កម្ចាត់យើងចោល ម្តងមួយៗ ដើម្បីបន្តសម្រេចផែនការណ៍របស់គេ។

១០ កក្តដា គឺជា Black Sunday។ បញ្ហាមិនមែនគ្រាន់តែរឿងការស្លាប់របស់ កែម ឡី ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺរឿង “គេ” នៅតែមានបំណងសម្លាប់ជាតិយើង។

kemley10

ដោយ សូរ សមយុទ្ធ

១០ កក្តដា ២០១៦ កំពង់ឆ្នាំង

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.