កុំយកបរាជ័យអតីតកាលមកសរុបបញ្ចប់វាសនាប្រទេសជាតិ

familytree2

នៅសម័យមួយ ព្រះពុទ្ធជាម្ចាស់ទ្រង់គង់នៅវត្តជេតពន ក្បែរក្រុងសាវត្ថី ទ្រង់ប្រារព្ធភិក្ខុទេវទត្តនិងភិក្ខុកោលិតៈ ដែលពោលសរសើរលើកជើងគ្នាទៅវិញទៅមក ហើយទ្រង់លើកយកអតីតនិទានមកត្រាស់តំណាលថា

ក្នុងអតីតកាល ព្រះពោធិសត្វបានយោនយកកំណើតកើតជារុក្ខទេវតា មានដើមល្ហុងខ្ញែជាលំនៅអាស្រ័យក្នុងបរិវេណផ្ទះមួយ ។ ថ្ងៃមួយ មានគោ ១ ក្បាលក្នុងផ្ទះនោះបានងាប់ ម្ចាស់ផ្ទះនំាយកសាកសពគោនោះទៅចោលក្បែរដើមល្ហុងខ្ញែដើម្បីជាចំណីសត្វដទៃ ។

ចំណេរកាលមិនយូរប៉ុន្មាន ក៏មានឆ្កែចចកមកស៊ីសាកសពគោនោះ ស្របពេលនោះ ក៏មានសត្វក្អែកមួយក្បាលហើរមកទំដើមល្ហុងខ្ញែនោះ ហើយប្រាថ្នាចង់ស៊ីសាច់គោនោះដែរ ក្អែកកាលឃើញចចកមានវត្តមាននៅទីនោះ ក៏និយាយលើកជើងថា

“បពិត្រស្ដេចម្រឹគ អ្នកមានរូបរាងកាយល្អឆើតដូចជាគោស្ទាវទើបនឹងឡើងកទាំងមានសេចក្ដីអង់អាចក្លាហានបីដូចរាជសីហ៍ ! តើខ្ញុំគួរធ្វើគារវៈភក្ដីភាពចំពោះលោកបែបណា ទើបខ្ញុំបានទទួលអាហារបន្តិចបន្តួច? ”

ចចកបានស្ដាប់ឮពាក្យពោលសរសើរលើកជើងខ្លួនដូច្ឆោះ ក៏មានសេចក្ដីរំភើបត្រេកអរ យ៉ាងក្រៃលែង ហើយក៏ប្រញាប់ឆ្លើយតបទៅក្អែកវិញថា

“កុលបុត្រតែងពោលសរសើរកុលបុត្រដូចគ្នា ហៃប្អូនក្អែកអ្នកមានផ្នួតកដ៏ស្រស់ស្អាតបីដូចជាក្ងោក !  សូមអញ្ជើញចុះពីដើមល្ហុងខ្ញែមកពិសាសាច់គោដ៏ឆ្ងាញ់ដោយសេចក្ដីសោមនស្សចុះ”

រុក្ខទេវតា កាលឃើញក្អែកនឹងចចកពោលពាក្យសរសើរលើកជើងគ្នាដោយសេចក្ដីមិនពិតដូច្ឆោះ ទើបនិយាយឡើងថា

“បណ្ដាម្រឹគទំាងឡាយ ចចក ជាសត្វអាក្រក់ជាទីបំផុត

បណ្ដាបក្សីទំាងឡាយ ក្អែកជាសត្វអាក្រក់ជាទីបំផុត

បណ្ដារុក្ខជាតិទំាងឡាយ ល្ហុងខ្ញែ ជាឈើអាក្រក់ជាទីបំផុត

ទីបំផុត ទំាង ៣ យ៉ាងនេះ បានផ្សំផ្គុំជួបជុំគ្នាហើយ” ។

រឿងនេះ ឆ្លុះបញ្ចាំងឲ្យឃើញស្ថានភាពសង្គមខ្មែរយ៉ាងច្បាស់ក្រោមការដឹកនាំរបស់ដៃចោរ ដែលពោរពេញទៅដោយពួកមនុស្សអាក្រក់បូកនឹងអាក្រក់ មានន័យថា មនុស្សអាក្រក់មិនឯកោទេ មានបរិវារអាក្រក់ ជួយបន្ទរ ការពារ ជ្រោមជ្រែង សាមគ្គីគ្នាយ៉ាងរឹងមាំក្នុងការប្រព្រឹត្តអំពើអាក្រក់ផ្សេង ៗក្នុងសង្គម ដែលក្នុងនោះមានទំាងក្រុមមនុស្សល្ងង់និងក្រុមបណ្ឌិតឆ្កែ នំាគ្នាពោលសរសើរលើកជើងថែមទៀត ដោយការសង្កត់សង្កិន ធ្វើបាបគម្រាមកំហែង និងសម្លាប់មនុស្សល្អនិងអ្នកចេះដឹងទាន់ទង្វើអាក្រក់របស់ខ្លួន ហាក់កំពុងនំាគ្នាដុតផ្ទះ គឺ ប្រទេសកម្ពុជាឲ្យវិនាសហិនហោចគ្មានសល់អ្វីឡើយ ។

familytree1

ឥឡូវនេះ ផ្ទះ គឺ ប្រទេសកម្ពុជាត្រូវបានដៃចោរនិងបក្សពួកសហការគ្នាដុតបំផ្លាញឲ្យឆាបឆេះស្ទើរគ្មានសល់អ្វី

ផ្នែករូបធម៌ សូម្បីបឹងទន្លេសាបដែលជាជង្រុកចំណីអាហាររបស់ខ្មែរ ក៏ក្លាយជាអាណាចក្រយួន ព្រៃឈើដែលជាសម្បត្តិរួមរបស់ខ្មែរត្រូវបានកាប់បំផ្លាញស្ទើរអស់ខ្ទេចខ្ទី អង្គរវត្តខ្មែរត្រូវយួនគ្រប់គ្រង ដីសម្បទានភាគច្រើនឲ្យយួន ៩៩ ឆ្នាំ ដោយគ្មានបង្ហាញភស្តុតាងអ្វីពិតប្រាកដដល់សង្គមខ្មែរឡើយ តើនៅមានអ្វីសេសសល់ជារបស់ខ្មែរទៀតទេ ?

ផ្នែកនាមធម៌ សូម្បីតែសេចក្ដីពិត (សច្ចសាកលនិយម) យុត្តិធម៌ នីតិរដ្ឋ នីតិធម៌របស់សង្គម ក៏ត្រូវពួកនេះបំផ្លាញចោលអស់ ទោះបីប្រជាជនខ្មែរ នំាគ្នាយំដើរស្វែងរកគ្រប់ទិសទីក្នុងប្រទេសកម្ពុជា ក៏មិនបានឃើញ មិនបានជួបឡើយ ។ ផ្ទះត្រូវភ្លើងឆេះ គ្នាតិច ទឹកតិច មិនអាចពន្លត់ភ្លើងដែលឆេះមកជាយូរឆ្នំានោះបានទេ លុះត្រាណាខ្មែរភ្ញាក់ស្មារតី មើលឃើញមហន្តភ័យ ដែលបង្កឡើងដោយដៃចោរនិងក្រុមបក្សពួក ហើយក្រោកឈរឡើងទំាងអស់គ្នា ជួយបន្លត់ភ្លើងនោះ ឲ្យទាន់ពេលវេលា មុនពេលផ្ទះ គឺ ប្រទេសជាតិឆេះរលាយសុសអស់ បើពុំដូច្ឆោះទេ កុំសង្ឃឹមថា នឹងនៅមានសល់អ្វីឲ្យសោះ សូម្បីតែខ្លួនយើងក៏ត្រូវឆេះអស់មិនខាន ។

familytree3

ក្នុងប្រវត្តិសាស្ដ្រប្រទេសកម្ពុជា ទើបតែមានកំពូជខ្មែរអាក្រក់ចោលម្សៀតម្នាក់គត់ ដែលសុខចិត្តធ្វើជាចោរប្លន់ប្រទេសជាតិខ្លួនឯងរហូតដល់អាចសាងខ្សែបណ្តាញលួចលក់សម្បត្តិជាតិជាប្រព័ន្ធហើយ ប៉ុន្តែបែរជាយើងរាល់គ្នាគ្មានសិទ្ធិកម្ចាត់ចោរ ដើម្បីរំដោះគ្រោះប្រទេសជាតិ ហើយស្វែងរកមនុស្សល្អរាប់រយពាន់នាក់មកជំនួសវិញ ការតស៊ូជាមួយក្រុមចោរប្លន់ប្រទេសតាមរយៈការធ្វើបាតុកម្មកន្លងមកតែងទទួលបានភាពបរាជ័យ រហូតដល់អ្នកខ្លះគិតថា ជាតិនេះគង់គ្មានសិទ្ធិឈ្នះនោះទេ ប៉ុន្តែសូមកុំបណ្ដោយឲ្យគ្រោះមហន្តរាយដែលបង្កឡើងដោយក្រុមចោរដដែលនោះ មកកាត់ទោសប្រទេសកម្ពុជាថាគ្មានសំណាងនឹងមានអ្នកដឹកនំាល្អឡើយ ព្រោះប្រទេសជាតិត្រូវរស់រានមានជីវិតរាប់រាយពាន់ឆ្នាំទៅមុខទៀត ឆាកតស៊ូដោយបាតុកម្មមួយឆាក មិនអាចសរុបបញ្ចប់វាសនាប្រទេសជាតិមួយទំាងមូលបានទេ ៕

fighter

ដោយព្រះមហាអូផាត ឋិតញាណោ មហា ៩ ប្រយោគ

កែសម្រួលដោយព្រះមហាភិរម្យ មហា ៨ ប្រយោគ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.