ក្រុងធនបុរីវាយខ្មែរព្រោះចូលខាងយួន

thonaburi_king_end

លុះឆ្នាំឆ្លូវ ត្រីស័ក ច.ស.១១៤៣ ម.ស.១៧០៣ ព.ស.២៣២៥ គ.ស. ១៧៨១ នៅខែមិគសិរនោះ ព្រះចៅក្រុងធនបុរីបានជ្រាបដំណឹងថា ខ្មែរងាកទៅចូលជាមួយយួនដូចមុន ទើបត្រាស់បញ្ជាឲ្យព្រះរាជបុត្រក្រុមឃុនឥន្ទ្រពិទក្ស និង សម្តេចចៅពញាមហាក្សត្រសឹកនិងចៅពញាសុរសីហ៍ពិស្ណ្វាធិរាជលើករេហ៍ពល ២ ម៉ឺនចេញទៅជា ៣ ផ្លូវ ។

សម្តេចចៅពញាមហាក្សត្រសឹកសូមយកព្រះពញាយមរាជ បែន ទៅជាមួយដែរ លើកទ័ពទៅខាងនគរវត្ត, ព្រះរាជបុត្រក្រុមឃុនឥន្ទ្រពិទក្សលើកទ័ពទៅខាងក្រុងបន្ទាយពេជ្រ, ចៅពញាសុរសីហ៍ពិស្ណ្វាធិរាជលើកទ័ពទៅខាងក្រុងកំពង់ស្វាយ ។

គ្រានោះ សម្តេចហ្វាទឡ្ហៈទ្រង់ជ្រាបសេចក្តីថា កងទ័ពក្រុងធនបុរីលើកចូលមក ក៏ប្រើមនុស្សឲ្យទៅកៀរគរគ្រួសារដែលមានទូកតាំងពីក្រុងអង្គរ ក្រុងបាត់ដំបង ក្រុងស្ទោង ក្រុងកំពង់ស្វាយឲ្យមកក្រុងបន្ទាយពេជ្រ ឲ្យពញាតេជោ ទែន ចាត់ត្រៀមរេហ៍ពលជាកងរក្សាការពារក្រុងកំពង់ស្វាយ ចំណែកខាងសម្តេចហ្វាទឡ្ហៈកេណ្ឌរេហ៍ពលទៅតាំងបន្ទាយរក្សាការពារក្រុងកំពង់ហ្លួង ពាមជំនិត និង កំពង់រទេះ ។

loading…

ព្រះពញាក្រឡាហោម សូ លើកកងទ័ពជើងទឹកទៅខាងក្រុងទន្លេធំ កៀរគរគ្រួសារក្រុងក្រចេះ ក្រុងសម្បុកសម្បូរណ៍ ចុះទូកមកនៅកៀនស្វាយ ហើយសុំកងទ័ពយួនមកជួយច្បាំងកងទ័ពក្រុងធនបុរី ។

ចំណែកខាងកងទ័ពព្រះរាជបុត្រក្រុមឃុនឥន្ទ្រពិទក្សលើកមកខាងក្រុងបាត់ដំបង ក្រុងពង្រ ក្រុងឃ្លង់ ក្រុងគ្រង ក្រុងបរិបូរណ៍ ប្រជារាស្រ្តខ្មែរចុះទូកភៀសខ្លួនមកក្រុងភ្នំពេញ ។

ចំណែកខាងព្រះអង្គអេងភៀសខ្លួនទៅនៅកោះកើត ព្រះពញាក្រឡាហោម សូ តាំងខ្លួនឯងឡើងជាសម្តេចចៅពញា ឲ្យព្រះពញាវិបូល្យរាជ ប៉ា ជាព្រះពញាក្រឡាហោមតាំងទ័ពនៅជ្រោយចង្វា ។

ចំណែកខាងចៅពញាសុរសីហ៍ពិស្ណ្វាធិរាជលើកកងទ័ពមកដល់ក្រុងកំពង់ស្វាយ វាយទ័ពពញាតេជោ ទែន បែកខ្ចាត់ខ្ចាយរត់ចូលព្រៃទៅ ។ ចៅពញាសុរសីហ៍ពិស្ណ្វាធិរាជលើកកងទ័ពមកតាំងបន្ទាយនៅក្រុងពាមជីដង ។

លុះខែផគ្គុណ ឆ្នាំឆ្លូវ ត្រីស័ក ព្រះចៅក្រុងធនបុរីទ្រង់វិកលចរិត កើតចលាចលក្នុងក្រុងធនបុរី ពញាសួគ៌នាំកម្លាំងបក្សពួកមកចាប់ព្រះអង្គចេញពីរាជសម្បត្តិ ។

ហេតុការណ៍នេះបានជ្រាបទៅដល់សម្តេចចៅពញាមហាក្សត្រសឹកក៏ឲ្យប្រញាប់លើកកងទ័ពត្រឡប់មកមុនចៅពញាសុរសីហ៍ពិស្ណ្វាធិរាជ ប៉ុន្តែព្រះរាជបុត្រក្រុមឃុនឥន្ទ្រពិទក្សមិនដឹងថាកើតហេតុការណ៍នៅក្រុងធនបុរីទេ សម្តេចចៅពញាមហាក្សត្រសឹកលើកទ័ពមកដល់ក្រុងធនបុរី អាណាប្រជារាស្ត្រត្អែរត្អួញទួញទុក្ខផ្សេង ៗ ស្នើឲ្យកម្ចាត់កម្ចោកបច្ចាមិត្របរបក្សនិងឡើងគ្រងសិរិរាជសម្បត្តិតទៅ ។

 

345 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS