ក្រោយការស្លាប់របស់ បណ្ឌិត កែម ឡី

kemley03

ក្រោយការស្លាប់របស់ បណ្ឌិត កែម ឡី

គាត់ស្លាប់បាត់ហើយ។ គាត់នឹងស្លាប់ទៅអត់ប្រយោជន៍ បើសិនជាក្រោយពេលនេះទៅ យើងទាំងអស់គ្នាមិនបានកែប្រែការគិតរបស់យើង។ ការទៅដង្ហែរសព ការគោរព ការសោកស្តាយជារឿងគួរណាស់ តែនៅមានរឿងមួយទៀតដែលយើងត្រូវធ្វើឱ្យបាន ដើម្បីកុំឱ្យមានអ្នកស្លាប់ដូចគាត់ទៀត។

ការដែលគាត់ខំប្រឹងនិយាយពីនេះពីនោះ ដោយប្រើទ្រឹស្តីផង ប្រើការគិតរបស់គាត់ផង ក៏ដើម្បីឱ្យអ្នកស្តាប់ចេះគិត ចេះយល់ដែរ។ ដោយសារតែយើងគ្រប់គ្នាល្ងង់ពេក ទើបគាត់ត្រូវនិយាយដល់ៗ ប៉ុន្តែការនិយាយបែបនេះ ធ្វើឱ្យគាត់ត្រូវអស់ជីវិតទៅ។

នៅពេលដែលគាត់ស្លាប់ អ្នកទាំងអស់គ្នា បានទម្លាក់កំហុសទាំងអស់ទៅលើអ្នកដែលសម្លាប់គាត់ តែតាមពិតយើងក៏មានចំណែកក្នុងការស្លាប់របស់គាត់ដែរ។ យើងជាមូលហេតុប្រយោលដែលធ្វើឱ្យគាត់ស្លាប់។ ដោយសារតែប្រជាជនខ្មែរកំសាកមិនហ៊ានទទួលការពិត និងមានអំណួតលើចំណេះដឹងរបស់ខ្លួន ទើបធ្វើឱ្យខ្មែរនៅតែប៉ុណ្ណឹង។

គាត់ជាអ្នកចេះដឹង ហើយគាត់គ្រាន់តែចែករំលែកអ្វីដែលគាត់ចេះមកដល់យើងគ្រប់គ្នាប៉ុណ្ណោះ។ បើយើងចេះរៀនដោយខ្លួនឯង ចេះស្រាវជ្រាវ ចេះគិត និងចេះអាន គាត់ក៏មិនបាច់ចំណាយជីវិតមកធ្វើជាអ្នកវិភាគដែរ។ អ្នកវិភាគឯករាជ្យ ខុសពីអ្នកវិភាគតាមទូរទស្សន៍។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាក៏ដឹងថាខុសគ្នាដែរ។ បើគាត់មិននិយាយ គាត់ក៏មិនមានរឿងដែរ។

បើសិនជាអ្នកទាំងអស់គ្នាចេះត្រឹមតែធ្វើកើតទុក្ខតាមគេតាមឯង ហើយមិនខំប្រឹងស្វែងយល់ និងប្រើខួរក្បាលទេ ថ្ងៃក្រោយនឹងមានបណ្ឌិត និងអ្នកចេះដឹងជាច្រើនទៀត ស្លាប់ដោយសារអ្នកទាំងអស់គ្នា។ អ្នកដែលគេចេះដឹង មិនចង់ឃើញជនជាតិឯងភ្លើទេ ដូច្នេះពួកគាត់ត្រូវតែ លះបង់ជីវិតដើម្បីបង្រៀនពួកយើងហ្នឹងហើយ។ បន្ទាប់មក ប្រវតិ្តសាស្រ្តនេះនឹងកើតឡើងដដែលៗ ហើយយើងទាំងអស់គ្នានឹងត្រូវមកកើតទុក្ខដូចថ្ងៃនេះទៀត។

ឥលូវ តើអ្វីខ្លះដែលយើងអាចធ្វើទៅរួច?

ខាងក្រោមនេះកិច្ចការមួយចំនួនដែលយើងអាចចាប់ផ្តើមធ្វើ៖

ចាប់ផ្តើមរៀនអានសៀវភៅដើម្បីពង្រីកចំនេះដឹង និងរៀនគិតពីអ្វីដែលយើងបានអាន។
កាត់បន្ថយការអានពត៌មានអត់ប្រយោជន៍ដូចជា ពត៌មានតារា ពត៌មានអាសអាភាស(បើថាចង់មើលណាស់ ទ្រាំមិនបានទេ មើលរឿងសិចតែម្តងទៅ ) និងពត៌មានទ្រពងដទៃទៀត។ យើងទុកពេលនោះមកអានសៀវភៅវិញ។
ឈប់ជឿអ្នកនយោបាយ និងកុំចំណាយពេលឈ្លោះគ្នាព្រោះតែអ្នកនយោបាយដែលមិនធ្លាប់ខ្វល់ពីយើង។
អភិវឌ្ឍជំនាញផ្ទាល់ខ្លួនឱ្យបានយ៉ាងហោចណាស់ ២ ឬ៣ ដើម្បីជៀសវាងទាល់ច្រកក្នុងការរកលុយ។ លុយ ជាបញ្ហាធំ ព្រោះវាអាចនាំយើងទៅធ្វើរឿងអាក្រក់បាន។ ជំនាញ ធ្វើឱ្យហក់លោតចេញពីជីវិតជាកម្មករដែលប្រើកម្លាំងបាន។
បើឃើញគេបំផ្លាញសង្គមហើយ កុំគាំទ្រគេទៀត។ ថ្ងៃនេះយើងបំផ្លាញសង្គម ថ្ងៃណាមួយ សង្គមនឹងបំផ្លាញយើងវិញមិនខាន។
ធ្វើអី កុំចាំតែគេមកដាស់ ទើបភ្ញាក់។ ត្រូវរៀនភ្ញាក់រលឹកដោយខ្លួនឯង។
បើសិនជាខ្លួនយើងជាមនុស្សអាក្រក់ កុំនាំអ្នកផ្សេងទៀតឱ្យក្លាយជាមនុស្សអាក្រក់ជាមួយយើង ធ្វើបែបនេះក៏ចាត់ទុកថាយើងបានជួយគេដែរ។
នៅមានច្រើនទៀត តែគិតដោយខ្លួនឯងខ្លះទៅ។
បើមិនមែនដើម្បីខ្លួនយើងទេ ក៏ធ្វើដើម្បីបណ្ឌិតដទៃទៀតដែលមិនទាន់ស្លាប់ដែរ។ កុំឱ្យគេស្លាប់ ដោយសារតែភាពល្ងង់របស់យើង។ កុំឱ្យគេស្លាប់ ដោយសារតែយើងមិនចង់ចេះដឹង។ កុំឱ្យគេស្លាប់ ដោយសារតែយើងមិនហ៊ានទទួលការពិត និងកុំឱ្យស្លាប់ ដើម្បីឱ្យយើងបាន

 

by Hout Sengke

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.