គតិអ្នកតស៊ូ : ស៊ូស្រក់ឈាមមិនសម្រក់ទឹកភ្នែក

kemley_death

នៅលើសមរភូមិនៃការតស៊ូប្រយុទ្ធនឹងខ្មាំងសត្រូវ មេទ័ពនិងកូនទាហានត្រូវតែរឹងប៉ឹងនិងម៉ឺងម៉ាត់ ទោះបីមានការបាត់បង់ក៏ដោយ មិនត្រូវសម្រក់ទឹកភ្នែកនៅចំពោះមុខសត្រូវជាដាច់ខាត ព្រោះមិនត្រូវការបង្ហាញចំណុចខ្សោយឲ្យសត្រូវដឹង ប៉ុន្តែសម្រាប់គ្រួសាទ័ពដែលបាត់បង់ ការសម្រក់ទឹកភ្នែកចាត់ជារឿងធម្មតា យ៉ាងណាមិញ អ្នកតស៊ូ អ្នកស្នេហាជាតិទាំងឡាយត្រូវតែរឹងប៉ឹងឡើង ត្រូវតែខំទប់ចិត្តសោកសង្រេងឲ្យបានដើម្បីកុំឲ្យសត្រូវដឹងថា យើងទន់ជ្រាយ ខ្វះអំណត់អត់ធ្មត់ ប៉ុន្តែសម្រាប់ប្រជាជនទូទៅ យើងមិនហាមឃាត់ពួកគាត់បានទេ ព្រោះយើងក៏ផ្នែកមួយរបស់គាត់ ។ សម្រាប់អ្នកតស៊ូ អ្នកស្នេហាជាតិទាំងឡាយ ការស្លាប់គឺជារឿងធម្មតា ព្រោះការតស៊ូតែងមានពាក្យថា បាត់បង់ និងជោគជ័យ ។ លោកបណ្ឌិត កែម ឡី បានប្រើជីវិតរបស់គាត់តស៊ូនឹងអំពើជិះជាន់ផ្តាច់ការមកយ៉ាងយូរអង្វែង ហើយគាត់បានក្លាយជា Idol នៃការតស៊ូនឹងរបបផ្តាច់ការជិះជាន់រហូតដល់ដង្ហើមចុងក្រោយរបស់គាត់ ហេតុនោះ អ្នកតស៊ូទាំងឡាយត្រូវតែបន្តការងាររបស់គាត់ដើម្បីផ្តាស់ប្តូររបបជិះជាន់និងរបបហិង្សានេះឲ្យបានដើម្បីឲ្យលោកបណ្ឌិតបានស្ងប់ចិត្តនិងសោយសុខតរៀងទៅ ។

ដោយព្រះមហាភិរម្យ

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.