គួរឲ្យងារលោកបណ្ឌិត កែម ឡីជាសច្ចទេវោ ឬ សច្ចវាទី?

kemley1

គេនាំគ្នាឲ្យតម្លៃលោកបណ្ឌិត កែម ឡី ថា God of Truth សច្ចទេវោ ប៉ុន្តែនៅក្នុងក្បួនច្បាប់គ្រប់សាសនាដូចជាគ្មានពាក្យនេះទេ នៅក្នុងព្រះពុទ្ធសាសនា មានតែពាក្យថា សច្ចវាទី អ្នកមានប្រក្រតីពោលពាក្យពិត ពាក្យពិតនៅទីនេះ សំដៅដល់ ฺពាក្យពិត ៣ ប្រការ គឺ សភាវសច្ចៈ សម្មតិសច្ចៈ និង បរមត្ថសច្ចៈ ។ លោកបណ្ឌិតកែម ឡី ពោលត្រឹមតែ សម្មតិសច្ចៈ គឺ សេចក្តីពិតខាងសង្គមដែលមនុស្សអាចយល់ដឹងបានតាមរយៈប្រសាទទាំង ៥ ពោលគឺ ពិតប្រភេទ Fact អង្គហេតុពិត មិនមែន សភាវសច្ចៈ និង បរមត្ថសច្ចៈទេ ។ ប៉ុន្តែដោយអនុលោម យើងអាចសន្មតបានថា លោកបណ្ឌិត កែម ឡី ជាសច្ចវាទីដែលកម្ររកបាន ។ បើនិយាយពីសច្ចទេវោ ងារនេះឆ្ងាយពីការពិត វាក្លាយជាពាក្យខ្យល់ដែលគ្មានអ្វីទទួលរ៉ាប់រងច្បាស់លាស់ ។ ព្រោះទេវៈមិនស្គាល់សេចក្តីពិតទេ ពោលគឺ មិនស្គាល់បញ្ហារបស់មនុស្សឡើយ ព្រោះទេវៈស្គាល់តែភាវៈជាសុខតែម្យ៉ាង ។ ប៉ុន្តែលោកបណ្ឌិត កែម ឡី ជាមនុស្សដែលស្គាល់បញ្ហា មូលហេតុ ដំណោះស្រាយ និង វិធីដោះស្រាយ ដែលហៅតាមរយៈពាក្យសាសនាថា អរិយសច្ចៈ ៤ ។ ហេតុនោះ លោកបណ្ឌិត ទើបសមគួរជាសច្ចវាទីខាងស្គាល់បញ្ហា ស្គាល់មូលហេតុនៃបញ្ហា ស្គាល់ដំណោះស្រាយ និង ស្គាល់វិធីដោះស្រាយយ៉ាងពិតប្រាកដ ។ លោកមិនមែនជាទេវៈ ដែលស្គាល់តែសុខមិនស្គាល់ទុក្ខនោះទេ ។


 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.