គ្មានការផ្លាស់ប្តូរដោយសន្តិវិធីទេ

david_chandler

លោក ដាវីត ឆាន់ល័រ ប្រវត្តិវិទូអូស្ត្រាលី បានរៀបរាប់ពី
ព្រឹត្តការណ៍ពិតដែលកើតមាននៅក្នុងស្រុក និងធ្វើការវាយ
តម្លៃវាសនាអនាគតនៃប្រទេសខ្មែរ ដោយមិនផ្អែកទៅលើ
ឥទ្ធិពលមនោគមវិជ្ជានយោបាយណាមួយឡើយ ។ នេះទើប
ពិតជាប្រវត្តិវិទូដែលនិយាយពីការពិតខុសពីប្រវត្តិវិទូខ្លះ
ដែលបំរើមនោគមវិជ្ជានយោបាយរបស់អ្នកនយោបាយខ្លះ
ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
ថ្មីៗនេះ ក្នុងសំភាសន៍ជាមួយ VOA លោកបានវាយតម្លៃ
សភាពការណ៍ខ្មែរ ដែលទាក់ទងនឹងការផ្លាស់ប្តូរអ្នកកាន់អំណាចថា
ទាល់តេែមានសង្គ្រាមទើបអាចផ្លាស់ប្តូរបាន ។
លោកបានសង្កត់ធ្ងន់ថា ដរាបណា ហ៊ុន សែន នៅតែកាន់អំណាច គ្មាន
ទេការបោះឆ្នោតត្រឹមត្រូវនិងយត្តិធម៌នោះ ។ ទស្សនៈនេះផ្ទុយទាំងស្រុង
នឹងការបកស្រាយរបស់បញ្ញាវន្តជាន់ខ្ពស់ ឈ្មោះថា សុខ ឥសាន
ដែលនិយាយថា ការបោះឆ្នោតនៅស្រុកខ្មែរប្រកបដោយភាពត្រឹមត្រូវ
និងយុត្តិធម៌ ។ តើទស្សនៈរបស់ប្រវត្តិវិទូរូបនេះសមស្របនឹង
ព្រឹត្តការណ៍ពិតនៅស្រុកខ្មែរឬទេ ?

lonnol_sihanouk

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរបានបង្ហាញថា ការប្តូរមេដឹកនាំខ្មែរ
គ្រប់សម័យកាលសុទ្ធតែប្រព្រឹត្តទៅដោយការបង្ហូរឈាម ។
ឧទាហរណ៍ជាក់ស្តែង ការប្តូរការគ្រប់គ្រងប្រទេសដែលដឹកនាំដោយ
សម្តេចសីហនុ ដោយលោក លន់ នល់ និង ការប្តូរ លោក លន់ នល់
ដោយ ប៉ុល ពត និង ប្តូរពី ប៉ុល ពត មក ហេង សំរិន ។ល។
សុទ្ធតែដោយចុងអាវុធទាំងអស់ ។ ការប្តូរពី រណឬទ្ធិ មក សម្តេច
ហ៊ុន សែន ក៏ដោយការបង្ហូរឈាមដែរ ។

polpot_lonnol

ឥឡូវនេះ លោក ហ៊ុន សែន បាននិយាយថា លោកកាន់អំណាចទាល់តែលោកលែងចង់ ។
សំដីដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតនេះហើយបានធ្វើឱ្យលោក ដាវីត ឆាន់ល័រ ហ៊ានវាយតម្លៃថា ហ៊ុន សែន មិនចុះចេញពីតំណែងដោយសន្តិវិធីទេ ។

pol_pol_hengsamrin
តាមសង្គមវិជ្ជាខ្មែរ សង្គមវិទូខ្មែរបានពន្យល់ថា « ខ្មែរនិងខ្មែរមិនអាចនិយាយស្តាប់គ្នាបានទេ ព្រោះភាគីម្ខាងៗរបស់ខ្មែរចង់តែយកឈ្នះគ្នាតែរៀងៗខ្លួនដោយមិនព្រមសម្រុះសម្រួលជាមួយ
គ្នាម្តងណាឡើយ » ។

ranaridh_hun_sen

នៅក្នុងសង្គ្រាមឥណ្ឌូចិន ក្រោយឆ្នាំ ១៩៧០ ពួកខ្មែរក្រហមដឹកនាំដោយសីហនុ ហើយពួកសាធារណរដ្ឋខ្មែរ បានប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមគ្នាយ៉ាងសាហាវ ដែលក្រោយមក ទោះបីសង្គ្រាមនៅឥណ្ឌូចិនបញ្ចប់ទៅដោយការចរចាររវាង លោក ឡេដឹកថ សមាជិការិយាល័យនយោបាយមជ្ឈឹមបក្សយួនហាណូយ និងលោក ហង់រីគិស៊ីងគ័រ រដ្ឋមន្ត្រីការបរទេសសម័យប្រធានាធិបតីអាមេរិច រីឆាត និចសុន ក៏ដោយ ក៏ភាគីទាំងពីរនេះមិនព្រមបញ្ចប់ជំលោះដែរ ។ លោក សឺន សាន បានព្យាយាមឱ្យភាគី សម្តេច សីហនុ និង លន់ នល់ បញ្ចប់
សង្គ្រាមបង្ហូរឈាមខ្មែរ ក៏ពួកក្រុមស្តេចសីហនុ មិនព្រមបញ្ចប់ទេ

hunsen_coup

លោក ឡុង បូរ៉េត តំណាងភាគីលន់ នល់ បានបង្ហាញឆន្ទៈចង់បញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរម្តងហើយម្តងទៀត ពួកនេះមិនបានបង្ហាញឆន្ទៈដូចគ្នា ដើម្បីបញ្ចប់សង្គ្រាមនេះដែរ លើសពីនេះទៀត ក្រុមសីហនុបង្កើនការវាយលុកយ៉ាងសាហាវជាទីបំផុត រហូតទទួលជ័យជំនះ ១៧ មេសា ១៩៧៥ ។
បើយើងមើលព្រឹត្តការណ៍បច្ចុប្បន្នវិញ បក្សមានសម្លេងច្រើនក្នុងសភាបានបង្កើតវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្មែរ ប៉ុន្តែគូបក្ខដិបក្ខ ជាពិសេសឋអ្នកកាន់អំណាចមិនបានយកវេទិការនេះមកដោះស្រាយបញ្ហាជាតិឡើយ ផ្ទុយទៅវិញ គេយកវប្បធម៌សន្ទនានេះមកគ្រាន់តែជាឧបករណ៍សម្រាប់កម្ទេចគូបដិបក្ខរបស់ខ្លួនរួចទម្លាក់កំហុស ទៅលើគូបក្ខដិបក្ខមួយទៀត ដោយចោទថា មិនធ្វើតាមការសន្ទនានោះទៅវិញ ។

ភស្តុតាងជាក់ស្តែង មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចតែងតែទម្លាក់កំហុសទៅលើគូបក្ខដិបក្ខខ្លួនជានិច្ច ។

samrainsy_hunsen
តាមព្រឹត្តការណ៍ដែលបញ្ជាក់ខាងលើនេះ អ្នកកាន់អំណាចទាំងឡាយនៅក្នុងសង្គមខ្មែរ ពេលបានអំណាចហើយនោះមិនព្រមប្រគល់អំណាចដោយសន្តិវិធីទៅលើក្រុមផ្សេងទៀត ដែលដឹងថាគេឈ្នះហើយនោះទេ ។

នៅឆ្នាំ ១៩៩៣ បក្សរណឬទ្ធិឈ្នះឆ្នោត ប៉ុន្តែពួកកាន់អំណាចដុះស្នឹមនៅតែរឹងទទឹង មិនព្រមផ្ទេរអំណាចដោយសន្តិវិធីឡើយ ហើយបានបង្កើតតំបន់អបគមន៍ថែមទៀត ។

ដើម្បីដោះស្រាយបញ្ហានេះ គ្មានដំណោះស្រាយណាមួយ ក្រៅពីពឹងអង្គការសហប្រជាជាតិឱ្យជួយរៀបចំការបោះឆ្នោតនោះទេ ព្រោះខ្មែរមិនដែលនិយាយស្តាប់គ្នាបានឡើយ សមដូច លោកដាវីត ឆាន់ល័រមានប្រសាសន៍មែន ។

បើមិនដូច្នេះទេ ការប្តូរអំណាចពីមួយទៅមួយ ចៀសមិនផុតពីការបង្ហូរឈាមដូចសម័យអតីតកាលទៀតឡើយ ។

ដោយ ហែន វិភាគ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.