ចក្ខុបាលត្ថេរវត្ថុ ១

pada1

១. យមកវគ្គ វណ្ណនា

១. ចក្ខុបាលត្ថេរ វត្ថុ.

[ ១ ] មនោបុព្វង្គមា ធម្មា              មនោសេដ្ឋា មនោមយា,

មនសា ចេ បទុដ្ឋេន             ភាសតិ វា ករោតិ វា,

តតោ នំ ទុក្ខមនេ្វតិ               ចក្កំវ វហតោ បទន្តិ.

អយំ ធម្មទេសនា កត្ថ ភាសិតាតិ.

សាវត្ថិយំ.

កំ អារព្ភាតិ.

ចក្ខុបាលត្ថេរន្តិ.

ប្រែរៀងសេចក្តី

១.ខ្ញុំព្រះករុណានឹងពោលវាចាជាគ្រឿងពណ៌នាសេចក្តីដែលបណ្ឌិតកំណត់ដោយរឿងជាគូ ។

១.ខ្ញុំព្រះករុណានឹងពោលរឿងព្រះថេរៈឈ្មោះថា ចក្ខុបាល ។

១.សំណួរថា ព្រះបរមសាស្តាត្រាស់ព្រះធម្មទេសនេះថា

ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចដោយចិត្ត បើបុគ្គលមានចិត្តសោកៀ ទុកជានិយាយឬធ្វើ ទុក្ខតែងអន្ទោលតាមបុគ្គលនោះព្រោះទុច្ចរិតមាន ៣ ប្រការនោះ បីដូចកង់វិលទៅតាមដានជើងគោធឹកដែលកំពុងអូសនឹមទៅដូច្នេះ នៅទីណា?

ចម្លើយថា ព្រះបរមសាស្តាត្រាស់ព្រះធម្មទេសនេះនៅក្រុងសាវត្ថី ។

ប្រែលោតប្រយោគ

១.យមកវគ្គវណ្ណនា រីវាចាជាគ្រឿងពណ៌នានូវសេចក្តីនៃវគ្គដែលបណ្ឌិតកំណត់ហើយដោយរឿងជាគូ មយា គឺខ្ញុំ វុច្ចតេ នឹងពោល ។

១.ចក្ខុបាលត្ថេរវត្ថុ រីរឿងនៃព្រះថេរៈឈ្មោះថា ចក្ខុបាល មយា គឺខ្ញុំ វុច្ចតេ នឹងពោល ។

[១]បុច្ឆា រីសំណួរថា ធម្មទេសនា រីធម្មទេសនា អយំ នេះថា

ធម្មា រីធម៌ទ. មនោបុព្វង្គមា មានចិត្តជាសភាពដល់មុន មនោសេដ្ឋា មានចិត្តប្រសើរបំផុត មនោមយា សម្រេចហើយដោយចិត្ត ចេ ប្រសិនបើ បុគ្គលោ រីបុគ្គល មនសា មានចិត្ត បទុដ្ឋេន ដែលគឺទោសប្រទូស្តរ៉ាយហើយ ភាសតិ វា កំពុងនិយាយ ឬ ករោតិ វា ឬថា កំពុងធ្វើ ទុក្ខំ រីទុក្ខ អន្វេតិ តែងទៅតាម នំ បុគ្គលំ នូវបុគ្គលនោះ តតោ តិវិធទុច្ចរិតតោ ព្រោះទុច្ចរិតដ៏មានប្រការ ៣ នោះ  ធុរំ វហតោ ពលិវទ្ទស្ស បទំ អន្វេន្តំ ចក្កំ ឥវិ បីដូច រីកង់ កំពុងវិលទៅតាម នូវដានជើង នៃគោតួជាប់ដោយកម្លាំង តួកំពុងអូសទៅ នូវនឹម ឥតិ ដូច្នេះ សត្ថារា គឺព្រះសាស្តា ភាសិតា ត្រាស់ហើយ កត្ថ ឋានេ ក្នុងទីណា ឥតិ ដូច្នេះ ។

វិស្សជ្ជនំ រីចម្លើយ ថា អយំ ធម្មទេសនា រីព្រះធម្មទេសនានេះ សត្ថារា គឺព្រះសាស្តា ភាសិតា ត្រាស់ហើយ សាវត្ថិយំ ក្នុងក្រុងឈ្មោះថា សាវត្ថី ឥតិ ដូច្នេះ ។

សម្ពន្ធមាលា

១. យមកវគ្គវណ្ណនា វុត្តកម្ម ក្នុង វុច្ចតេ មយា អនភិហិតកត្តា ក្នុងវុច្ចតេ ៗ អាខ្យាតបទ កម្មវាចក ។

 

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.