ឆ្លាតបោក

hunsen_checkboard

បោះសេះទាញទូកលូកសំឡឹងត្រី          ចូលគោលក្រឡៃបំភាន់ក្រឡា យកនាងធ្វើនុយបន្ថយសេនា                   គ្រាឃុនឯកាអុកផ្ដាច់ជីវិត។

******************************************************************

ឆ្លាតមាន ២ យ៉ាង

១. កុសលោ ឆ្លាតដោយប្រើអំពើល្អកំចាត់អំពើអាក្រក់
២. ឆេកោ ឆ្លាតដោយប្រើល្បិចអាក្រក់កំចាត់មនុស្សល្អ

តើភាពឆ្លាតរបស់ ហ៊ុន សែន ចាត់ថា ឆ្លាត ប្រភេទណា ?

បណ្តាអ្នកនយោបាយស្រុកខ្មែរទាំងអស់ ហ៊ុន សែន ឆ្លាតជាងគេ

ការរកស៊ីជាមួយហ៊ុន សែន មិនដែលចំណេញទេ

ហ៊ុន សែនមានតែឈ្នះគ្មានការចាញ់

អ្នកធ្វើនយោបាយជាមួយហ៊ុនសែនគ្មានអ្នកចាញ់ទេ

១. ពលពត  ឈ្នះ  ចុងក្រោយ ពលពតរលាយ
២. ហ្វ៊ុនស៊ិនប៉ិច ឆ្នាំ ១៩៩៣ ឈ្នះ ចុងក្រោយរលាយ
៣ សង្គ្រោះជាតិ ក៏ឈ្នះ  ហ៊ុន សែន ក៏ឈ្នះ តែចុងក្រោយ មេបក្ស ចូលស្រុកមិនបាន កឹម សុខា មានក្ដីក្តាំរណែងរណោង ឥស្សរជនសំខាន់របស់សង្រ្គោះជាតិ ជាប់គុក ប្រសាច ជាពិសេស មាជ សុវណ្ណារា ប្រធានឃោសនាបក្សសង្គ្រោះជាតិដេកគុកទៀត

ស្ដែងឱ្យឃើញថា ហ៊ុន សែនចង់ឱ្យឈ្នះ តែសង្គ្រោះជាតិមិនទាន់ចង់ឈ្នះ  ហ៊ុន សែន ចង់ឱ្យឈ្នះណាស់ តែយើងមិនព្រមឈ្នះ បើព្រមឈ្នះ  វាសនាសង្គ្រោះជាតិ ក៏មិនខុស ពីហ្វ៊ុនស៊ិនប៉ិច
ការប្រើល្បិចបោករបស់ហ៊ុន សែន គឺថា បើយើងព្រមឈ្នះ មានន័យថា យើងចាញ់

ដូច្នេះជ័យជំនះ ដែលហ៊ុន សែន ផ្ដល់ឱ្យ ដូចទឹកឃ្មុំមានជាតិពុល ជាការឈ្នះក្លែងក្លាយ ឈ្នះជាមួយហ៊ុន សែន មានន័យថា ត្រូវហ៊ុន សែនបោក
សូមគិតឲ្យបានល្អ នយោបាយ ហ៊ុន សែន មកពីយួនៗ ជា អ្នកដាក់ឱ្យ ដូច្នេះ កុំគិតថា ហ៊ុន សែនព្រមឱ្យឈ្នះងាយៗ ឱ្យសោះ បើហ៊ុន សែន ល្ងង់ មិនមែនកាន់អំណាច ជិត ៤០ ឆ្នាំទេ

ហ៊ុន សែន ឆ្លាតជាងសីហនុ ៗ ឆ្លាតជាង ពលពតៗ  ឆ្លាតជាង រណឫទ្ធិ  ប៉ុន្តែហ៊ុន សែន កំពុងលេងល្បែងជាមួយ សម រង្សី អ្វីដែលធ្វើឲ្យ ហ៊ុន សែនឈឺចិត្ត គឺ  ៩១ កៅអីចុះនៅសល់ ៦៨ នេះជាចំណុចចាញ់របស់ហ៊ុន សែន តែសង្គ្រោះជាតិកុំអាលអរ គេមិនហៅថាឈ្នះទេ តែគេហៅថាមានប្រៀបជាង មិនទាន់នឹងឈ្នះ ហ៊ុនសែន ផង ក៏មានរឿងរ៉ាវផ្សេងៗ កើតឡើង តែកុំភ័យ ធម្មតា ការធ្វើដំណើរតែងមានឧបសគ្គ បើឆ្កែមិនព្រុស ក៏គង់មានអន្តរាយដែលមិននឹកស្មាន កើតឡើង ដូច្នេះ ឧបសគ្គមានឱ្យតស៊ូ មិនមែនមានឱ្យចុះចាញ់ទេ អ្នកលេងនយោបាយ ដូចជាអ្នកហែលទឹក តែកាលណាចុះទឹកហើយ មុខជាទទឹកខ្លួន ដូច្នេះ សូមផ្ដាំដល់យុវជនទាំងអស់ថា ចូរគិតគូរប្រយោជន៍វែងឆ្ងាយ កុំគិតខ្លី កុំខ្លាច កុំចាញ់ តែត្រូវ ឆ្លាត បែបកោសល្យ កុំគិតលុយជាធំ ព្រោះបើព្រមចំណុះនឹងលុយ មានន័យថា ក្បត់ខ្លួនឯង ក្បត់ជាតិ ឯវំ ។

ដោយព្រះមហាសុង

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.