ជនពាលអន្យតិរ្ថិយ តែងមានខ្លួនឯងជាសត្រូវ

bud_rup

 

ព្រះសិទ្ធត្ថកុមារពេល
ទ្រង់បានប្រសូតយាង ៧ ជំហាន
មានព្រះរាជបន្ទូលថា
“យើងជាបុរសដ៏ប្រសើរជាងគេក្នុងលោក”
។ ពោលដោយសច្ចបារមី មិនមែនពោល
ដោយសារកម្លាំងខាងក្រៅ ដូចមនុស្សឬ អ្នកនាំខ្លះក្នុងលោកិយនេះទេ ។

បទពិចារណា
ឱ្យកើតបញ្ញា

ឥឡូវស្ថានការណ៍នយោបាយនៅ
កម្ពុជាឡើងកម្តៅដល់ថ្នាក់ម្នាក់ៗ
ចង់ឆ្កួតលីលាហើយ ដោយសារ អំនួត
ថា មានតែខ្លួនទេដែលខ្លាំងជាងគេ ។

ហេតុការណ៍ដែលកើតមាន
ចេញពីពួកមនុស្សមានដំបៅខ្នងច្រើន
ដឹងខ្លួនថា នយោបាយបោករបស់ពួកវា
កាន់តែដើរឆ្ពោះទៅរកការរលាយ
ផុតពីផែនដីកម្ពុជា ។ ម្លោះហើយ
ដំណោះស្រាយដោយយក
រឿងក្បត់ជាតិណាមួយពីគេមិនមាន
ក៏បង្កើត រឿងក្ត និងក្ដិត មកចោទប្រកាន់ដើម្បីដាក់
កំហុសគេឯង ។
វាជាសកម្មដ៏អាក្រក់ ដោយសារប្រជាជន ចេះប្រើវត្ថុព័ត៌មាន ដូចជា
ហ្វេសបុក និងវិទ្យុផ្សាយពិត របស់បរទេស ធ្វើឱ្យការបង្កើតរឿងរបស់គេ ក្លាយជារបស់ឧបករណ៍វាយ
ប្រហារខ្លួនឯង កាន់តែខ្លាំងទៅៗ ។
ដោយសារតែសកម្មភាព
មិនសូវបានផល ក៏នាំឱ្យខ្លួនប្រើប្រាស់
អំណាច យករឿងចាស់មកដាក់
ទោសខ្លះ គំរាមគំហែងគេខ្លះ
លាបពណ៌គេខ្លះ
តែទីបំផុត ប្រជាជននៅតែយល់ ហើយធ្វើឱ្យពួកគាត់រឹងរឹតតែ
ស្អប់ទ្វេដង រហូតទប់មាត់មិនបាន ជេរដាក់បណ្ដាសាតាមរោងកាហ្វេ តាម
តុបាយថ្ងៃត្រង់ ដោយគ្មានខ្លាច
រអាឡើយ ។
ព្រះស្តីថា
ច្រេះកើតពីដែក រមែងស៊ី
នូវដែកនោះវិញ ។ ជនពាលអន្យតិរ្ថិយ
តែងមានខ្លួនឯងជាសត្រូវ ។
មានន័យថា ធ្វើបាបកាន់តែខ្លាំង គេស្អប់កាន់ច្រើន ។

By Rith Sorangsey

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.