ជីវិតក្នុងផ្នួសរបស់ខ្ញុំចាប់ផ្តើមរង្គើ(1)

mahaphirum_tour5
នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៦ ខ្ញុំព្រះករុណា ព្រះមហាភិរម្យបានតំណាលរឿងក្នុងចិត្តប្រាប់មិត្រជាសហធម្មិកនៅក្នុងក្រុមមិត្រសាលាបាលីថា
ក្រោយពីវិលត្រឡប់មកពីស្រុកកំណើតវិញ រូបភាពស្រមើលស្រមៃចេះតែអណ្តែតត្រសែតមកក្នុងលំនឹកគិតម្តងម្កាល
ខ្ញុំកណានឹកឃើញវាលស្រែស្រស់បំព្រងគួរឲ្យគយគន់ នឹកឃើញវ័យកុមារភាពដែលធ្លាប់តែរស់នៅកណ្តាលហ្វូងគោ
ប៉ុន្តែអ្វីដែលស្រមៃជារឿយ ៗ នោះ គឺ រូបភាពគូជីវិតដែលគួរឲ្យស្រឡាញ់នៅនែបនិត្យ​ជាមួយគ្នា
តាមធម្មជាតិ សត្វលោកតែងតែមានគូជីវិត ប៉ុន្តែសម្រាប់ខ្ញុំកណាវិញហាក់នៅកណ្តោចកណ្តែងខុសពីធម្មជាតិរបស់សត្វលោក
កាលក្រឡេកមកមើលខ្សែជីវិតខ្លួនឯងវិញ ក៏ឃើញថា​បានអាស្រ័យនៅក្នុងផ្នួសនេះជាងម្ភៃឆ្នាំហើយ
ប៉ុន្តែនៅតែមិនទាន់ចូលដល់ធម៌ជាន់ខ្ពស់ដែលព្រះអរិយបុគ្គលចូលដល់ទេ
នេះប្រហែលជាវាសនាបារមីរបស់ខ្ញុំកណាមិនទាន់ទុំជោរនៅជាតិនេះទេដឹង
កាលបើពិចារណាដល់ចំណុចនេះ ជីវិតប្រែភេទរបស់ខ្ញុំកណាក៏ចាប់ផ្តើមរង្គោះរង្គើ ខ្ញុំកណាគិតថា
ខ្ញុំកណាត្រូវតែស្វែងរកអ្វីដែល​​ខ្លួនឯងមិនទាន់បានស្វែងរក ត្រូវតែពិសោធអ្វីដែលខ្លួន​ឯងមិន​ទាន់បានពិសោធ
នៅខណៈដែលរវើរវាយតែម្នាក់ឯងនោះ មិត្រសម្លាញ់ជាសហធម្មិកបានតាំងជា​សំណួរសួរថា
លោកបងបានជួបហេតុការណ៍អ្វីចម្លែកឬបានជារកេះរកុះចង់សឹកដូច្នោះ?
ខ្ញុំកណាក៏ឆ្លើយតបដោយឥតលាក់លៀមប្រាប់មិត្រសម្លាញ់ថា
ខ្ញុំកណាបានជួបនឹងបវរកញ្ញាក្នុងដួងចិត្តម្នាក់ នាងស្រស់ស្អាត គួរឲ្យស្រឡាញ់ទាំងក្មេងជាង​ខ្ញុំកណាទៀតផង ​
នាងនិយាយថា នាងត្រូវការយកខ្ញុំកណាជាគូជីវិត ប៉ុន្តែត្រូវរង់ចាំសេចក្តីសម្រេចចិត្ត​របស់ខ្ញុំកណាសិន នាងត្រូវការឲ្យខ្ញុំកណាសម្រេចចិត្តឆាប់ ៗ ប៉ុន្តែខ្ញុំកណាបានប្រាប់នាងថា​លោកបងនឹងសម្រេចចិត្តឲ្យបានឆាប់ជាទីបំផុតតាមដែលអាចធ្វើទៅបានក្រោយពីដោះស្រាយបញ្ហាដែលនៅសល់របស់លោកបងចប់សព្វគ្រប់ហើយ
នាងក៏សុខចិត្តតាមសំណើរបស់ខ្ញុំកណា
mahaphirum_pic_16
មិត្រសម្លាញ់ទាំងឡាយ !

ព្រោះតែមានអ្នករង់ចាំនេះឯងទើបធ្វើឲ្យខ្ញុំកណាត្រូវគិតម្តង​​​ហើយម្តងទៀត​ទាំងជាហេតុធ្វើឲ្យជីវិតក្នុងផ្នួសរបស់ខ្ញុំកណាត្រូវប្រែប្រួល

តាមពិតទៅ ខ្ញុំកណាស្ទើរតែសម្រេចចិត្តតាមសំណើនាងទាំងស្រុងទៅហើយ
ប៉ុន្តែអាស្រ័យបុណ្យចាស់នៅសេសសល់ ខ្ញុំកណាទើបអាចនាំខ្លួនឯងមកដល់វត្តអារាម​វិញដោយសុវត្ថិភាព
ប៉ុន្តែនៅពេលនេះ ខ្ញុំកណាហាក់ដូចជាមនុស្សរស់នៅយ៉ាងគ្មានចិត្តវិញ្ញាណ
រស់នៅយ៉ាងស្អុះស្អាប់ចិត្ត មិនមានចិត្តស្រស់ថ្លាដូចកាលពីមុនទេ
សកម្មភាពផ្សព្វផ្សាយសាសនធម៌របស់ខ្ញុំកណាចាប់ផ្តើមថមថយចុះជារឿយ ៗ មិត្រសម្លាញ់ទាំងឡាយមិនសូវបានឃើញអត្ថបទល្អ ៗដែល​ប្រសូត​ចេញពីចិត្តស្រស់ថ្លាតែងនិពន្ធដូចមុន ៗ ទេ
ព្រោះអ្វី ៗ ទាំងអស់នេះហាក់ដូច​ជាទេវតាដែលហៀបនឹង​ច្យុត​ចាកទេវលោកមកកើតជាមនុស្ស
mahaphirum_pic_10
នៅខណៈដែលខ្ញុំកណាស្ថិតក្នុងសភាពច្របូកច្របល់នោះ
មិត្រសម្លាញ់ជាអតីតសហធម្មិកបានណែនាំឲ្យខ្ញុំកណាមិនភ្លេចរឿងវិទ្យានិពន្ធអនុបណ្ឌិត​របស់ខ្លួនទេ ព្រោះថា សង្គមខាងក្រៅគេត្រូវការសញ្ញាបត្រជាគ្រឿងសម្គាល់ចំណេះដឹង​បម្រើការងារក្នុងសង្គម
តាមពិតទៅ ខ្ញុំកណាកំពុងតែធ្វើវិទ្យានិពន្ធអនុបណ្ឌិត​វិស្វកម្មកុំព្យូទ័រ​ដែលទាក់ទង​នឹងការបំប្លែងអក្សរបាលីថៃមកជាអក្សរបាលីខ្មែរ និង បំប្លែងអក្សរបាលីខ្មែរមកជាអក្សរ​បាលីថៃ​នៅ​មហាវិទ្យាល័យធុរកិច្ចបណ្ឌិតនាទីក្រុងបាងកក ។
ខ្ញុំកណាបានទទួលយកមតិយោបល់នោះទៅអនុវត្តលុះត្រាតែនឹងសម្រេច ប៉ុន្តែនៅខណៈជាមួយគ្នានោះ ខ្ញុំកណាក៏នៅមិនភ្លេចរឿងរបស់ខ្លួនឯងដែរ ។
mahaphirum2015
Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.