ឈាង វុន ជាអ្នកណា?

chheang_von1

ប្រវត្តិរូបសង្ខេប៖ ឈាង វុន ជាអ្នកណា?
………………………..
តាមឯកសារស្រាវជ្រាវ គ្រួសារឈាង វុន ជាចិនមករស់នៅកម្ពុជា។ ឈាថ វុន កើតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ១៩៥១ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅក្នុងបទសម្ភាសនានាស្តីពីប្រវត្តរបស់ខ្លួន ឈាង វុន តែងនិយាយពីកុមារភាពរបស់ខ្លួនថា ខ្លួនជាក្មេងដើរលេងច្រើន រប៉ិលរប៉ូច តែគោរពចាស់ទុំ និងជានិសិ្សតខ្មែរនៅបារាំងក្នុងកំឡុងទសវត្សន៍១៩៧០ តែមិនដែលបានសញ្ញាប័ត្រអ្វីជាផ្លូវការឡើយ។

១. មុនពេលមកកម្ពុជា

តាមអ្នកស្គាល់លោក ឈាង វុន នៅបារាំង បានប្រាប់ថា នៅប្រទេសបារាំងលោក ឈាង វុន ត្រូវបានគេស្គាល់ថាជាអ្នកដើរលក់បន្លែតាមឡាន ឬអូសបន្លែលក់ឲ្យគេក្នុងទីក្រុងប៉ារីស ហើយជាមនុស្សគ្មានការងារអ្វីធ្វើឲ្យជាប់លាប់នោះទេ។

២. ត្រឡប់មកកម្ពុជា

លោក ឈាង វុន បានវិលត្រឡប់មកកម្ពុជា នៅឆ្នាំ១៩៩០ បន្ទាប់ពីបានទទួលដំណឹងអំពីប្អូនស្រីរបស់ខ្លួនថានៅមានជីវិតរស់នៅ។ ពេលមកដល់ភ្នំពេញ ឈាង វុន ធ្វើការជាអ្នកបកប្រែភាសាបារាំងបន្តិចបន្តួចដើម្បីរស់ ដោយសារសម័យនោះ មានអ្នកចេះភាសាបារាំងតិចតួចនៅសល់។ ក្រោយមកក៏ចូលបម្រើក្នុងជួរបក្សប្រជាជន។ ពេលនោះឈាង វុន បានភូតកុហក ហ៊ុន សែន ថា ខ្លួន នៅបារាំងបានធ្វើការជាមួយក្រុមហ៊ុនឯកជនធំៗរបស់បារាំង ហើយទទួលបានប្រាក់ខែពី៥៨០០ ហ្វ្រង់ក្នុងមួយខែរហូតដល់ជាង ៣០០០០ ហ្វ្រង់ ដែលក្នុងការងារទាំងនោះ មានជាអាទិ៍ ការដាក់ប្រព័ន្ធព័ត៌មានវិទ្យាហិរញវត្ថុធនាគារកសិកម្មរបស់ប្រទេសបារាំងនេះ ឲ្យស្របទៅតាមតម្រូវការអឺរ៉ុប និងដំឡើងប្រព័ន្ធអេធីអឹម រៀបចំកុងត្រូលប្រព័ន្ធសែក រៀបចំប្រព័ន្ធមេត្រូ(រទេះភ្លើងក្នុងក្រុង)និងរៀបចំប្រព័ន្ធ IT Video Conference ឲ្យក្រុមហ៊ុនផលិតរថយន្តពើហ្សូជាដើម។ ជាលទ្ធផល នៅឆ្នាំ១៩៩២ ហ៊ុន សែន បានតែងតាំងឈាង វុន ជាប្រធានគណៈកម្មការហិរញ្ញវត្ថុរដ្ឋសភាក្នុងសម័យរដ្ឋកម្ពុជា។

៣. ហ៊ុន សែន ខឹង ឈាង វុន រត់ទៅបក្សផ្សេង និងរឿងអាស្រូវ

ការដឹកនាំរបស់ ឈាង វុន ជាប្រធានគណៈកម្មការហិរញ្ញវត្ថុរដ្ឋសភាបរាជ័យជាបន្តបន្ទាប់ និងបានធ្វើឲ្យ ហ៊ុន សែន ខឹងយ៉ាងខ្លាំង រហូតដល់ ស្តីបន្ទោសឲ្យ ឈាង វុន ហើយបានទះតុដាក់ឈាង វុន និងធ្វើឲ្យ ឈាង វុនខឹង ក៏តមាត់ ទះតុដាក់វិញ។ ពេលនោះ ឈានដល់ ហ៊ុន សែន គំរាមសំលាប់ ឈាង វុន ចោល បើ ឈាង វុន មិនចេញឲ្យផុតពីកម្ពុជាក្នុងឆ្នាំ១៩៩៣ទេនោះ ។ ឈាង វុន ភ័យប្រុងដាក់មេផាយ តែសំណាងល្អបក្ស ហ៊្វុនស៊ីនប៉ិចឈ្មះឆ្នោត ឈាង វុន ក៏បានរត់ទៅចុះចូលជាមួយបក្សហ៊្វុនស៊ីនប៉ិច ហើយអង្វរព្រះអង្គម្ចាស់នរោត្តម សេរីវុឌ្ឍ (ដែលកាលនោះព្រះអង្គត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស) និងសុំព្រះអង្គឲ្យតែងតាំងខ្លួនធ្វើជាទូតនៅក្រៅប្រទេសមួយរយៈឲ្យផុតពីកម្ពុជាគេចពីការគំរាមរបស់ ហ៊ុន សែន។ ព្រះអង្គម្ចាស់សេរីវុឌ្ឍយល់ព្រម ហើយតែងតាំង ឈាង វុន ជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអូស្រ្តាលី។

បន្ទាប់ពីបានតែងតាំងជាឯកអគ្គរាជទូតប្រចាំអូស្រ្តាលីមិនយូរប៉ុន្មាន នៅដើមឆ្នាំ១៩៩៤ ឈាង វុន ត្រូវបានកងកម្លាំងសន្តិសុខអង្គការសហប្រជាជាតិចំនួន៦នាក់ សម្រុកចូលទៅក្នុងផ្ទះ ឈាង វុន ក្រោយពីបានទទួលព័ត៌មានថា ឈាង វុន បានលួចឡាន UNTAC Land Cruiser ២គ្រឿងមកលាក់ទុកក្នុងផ្ទះ។ ក្រោយមក ឈាង វុន ត្រូវបានគេនាំខ្លួនមកឃុំ ហើយត្រូវបានដោះលែងទៅវិញ បន្ទាប់ពីមានការសម្រួលពីព្រះអង្គម្ចាស់នរោត្តមរណរឹទ្ធ និងប្រគល់រថយន្តទាំងនោះឲ្យអង្គសហប្រជាជាតិ (UNTAC ) វិញ។

៤. ទំនាស់នៅអូស្រ្តាលី

នៅឆ្នាំ១៩៩៧ ក្នុងពេលនៅកម្ពុជាមានរដ្ឋប្រហារទើបនឹងបញ្ចប់ ឈាង វុន បានដឹកនាំមន្រ្តីទូតទៅចូលរួមពិធីបុណ្យនៅវត្ត Bonnyrigg Temple ក្នុងទីក្រុង Sydney។ ឈាង វុន បាននិយាយការពាររដ្ឋប្រហារហើយដៀលខ្មែរដែលប្រឆាំងរដ្ឋប្រហារធ្ងន់ៗ នាំឲ្យពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យចាប់កអាវ ឈាង វុន អូស និងប្រុងប្រើហិង្សាធ្ងន់ធ្ងរប្រដៅ ឈាង វុន តែសំណាងល្អ ត្រូវបានកងសន្តិសុខអូស្រ្តាលីជួយអន្តរាគមន៍ទាន់ ហើយឈាង វុន រត់មកស្ថានទូតវិញ និងលែងទៅជួបពលរដ្ឋខ្មែរតទៅទៀត ហើយក្រោយមក ឈាង វុន បានប្តឹងលោក អ៊ុង ប៊ុនហ់ៀង (ខ្មែរអូស្រ្តាលី និងជាអ្នកគំនូរ «សក្រវា» នយោបាយដ៏ល្បីប្រឆាំងរបប ហ៊ុន សែន» ។

៥.រត់ចោល ហ៊ុនស៊ីនប៉ិច មកស៊ីភីភីវិញ

ក្រោយបោះឆ្នោត ឆ្នាំ១៩៩៨ ស៊ីភីភីឈ្នអឆ្នោត ឈាង វុន បានរត់ចោល ហ្វ៊ុនស៊ីនប៉ិចទៅសំពះ ហ៊ុន សែន សុំចុះចូលជាមួយគណបក្សប្រជាជនវិញ។ ហ៊ុន សែន យល់ព្រមអនុគ្រោះឲ្យដោយឃើញ ឈាង វុន ខំនិយាយការពារខ្លួនរឿងរដ្ឋប្រហារ១៩៩៧ ក្នុងពេលធ្វើជាទូតនៅអូស្រ្តាលី។

នៅឆ្នាំ២០០០ ហ៊ុន សែន បានតែងតាំងឲ្យធ្វើជាទូតនៅកូរ៉េខាងត្បូង ចេញពីកូរ៉េឆ្នាំ២០០៤ បានទៅហ្សឺណែវ៤ឆ្នាំទើបវិលត្រឡប់មកធ្វើជាតំណាងរាស្រ្តបាត់ដំបង និងជាជើងកាងរដ្ឋសភារហូត មកដល់សព្វថ្ងៃនេះ។

៦. ឈាង វុន ជាអ្នកលេង

នៅឆ្នាំ១៩៩៨ នៅក្បែរស្ថានទូតមួយក្នុងក្រុងភ្នំពេញ មន្រ្តីស្ថានទូតនោះ បានឲ្យសន្តិសុខជួយអូស ឈាង វុន ចូលស្ថានទូត ដើម្បីបញ្ចៀសការវាយពីបាតករដែលខឹង ហើយាបានចោមរោម និងរកវាយ ឈាង វុន បន្ទាប់ពី ឈាង វុន ឈរមុខស្ថានទូតស្រែកជេរបាតុករថា«ពួកអាល្ងង់ ពួកអាចាញ់បោកគេ និងប្រើសំដីមិនថ្លៃថ្នូរជាច្រើនដាក់បាតុករ»។

នៅឆ្នាំ២០១២ ក្នុងសម័យយប្រជុំរដ្ឋសភា ឈាង វុន បានប្រើភាសាប្រកាន់ពូជសាសន៍ អសីលធម៌ និងអវិជ្ជា ដៀលលោក កឹម សុខា ថា «អាមនុស្សព្រៃផ្សៃដូចព្នង ”។ ពាក្យប្រមាថរបស់ ឈាង វុន បានធ្វើឲ្យជនជាតិភ្នងខ្មែរ រួមទាំងយុវជនខ្មេរ ពលរដ្ឋខ្មែរ បញ្ញវ័ន្តខ្មែរជាច្រើននិង អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិខ្លះ ប្រត្តិកម្មជាមួយ ឈាង វុន យ៉ាងខ្លាំងដៃ។ ហើយចាប់តាំងពីពេលនោះមក ឈាង វុន តែងបង្ហាញខ្លួនដោយពាក្យសំដី និងកាយវិការអាក្រក់ៗ ក្លាយជាបងធំនៅរដ្ឋសភាជាតិ និងបានល្បីល្បាញក្នុងបណ្តាញសង្គមយ៉ាងខ្លាំងដោយស្ថិតក្នុងក្រុមមនុស្សអាក្រក់ដែលត្រូវបានគេជេរប្រមាថច្រើនជាងគេបំផុតនៅកម្ពុជា។

ដោយ ខ្មែរ សុវណ្ណភូមិ

116 total views, 3 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.