ដាក់គុក ១០ ឆ្នាំ សំពង ២០០០ ដំបង ពីបទមិនជឿថាមានព្រះ

muslim_sentence

កាលពីថ្ងៃទី ២៧ កុម្ភៈ  តុលាការក្នុងប្រទេសសាឧឌីអារិបៀបានចេញសាលក្រមកាត់ទោស​យុវជន​ម្នាក់ឲ្យជាប់គុក ១០ ឆ្នាំ និង សំពង  ២០០០ ដំបង ពីបទមិនជឿថា មានព្រះអាទិទេព​ពិត​មែន​នោះ​ទេ​នៅលើ Tweeter របស់ខ្លួន ។

ប៉ូលិសសាសនាបានតាមដាននិងពិនិត្យមើលសំណេររបស់យុវជននោះជាង ៦០០ ដង នៅលើ Tweeter មានខ្លឹមសារបដិសេធវត្តមានរបស់ព្រះអាឡោះ  មើលងាយគម្ពីរកូរាន និង ចោទប្រកាន់រាល់​សាស្តា​ថាកុហកបោកប្រាស់ និងថា ពាក្យទូន្មានរបស់សាស្តាទាំងនេះ​នាំ​ឲ្យ​កើតអរិភាព ។

យុវជននោះបានទទួលស្គាល់ថា ខ្លួនមិនជឿថា មានព្រះអាឡោះមែន និង បដិសេធ​ស្មាលាទោស ដោយនិយាយថា អ្វីដែលខ្លួនសរសេរនោះឆ្លុះបញ្ចាំងនូវជំនឿផ្ទាល់ខ្លួន និង ថា គេមានសិទ្ធិបញ្ចេញយោបល់អំពីជំនឿសាសនា ។

ក្រៅពីទោសជាប់គុក និង វាយសំពង តុលាការបានពិន័យគេជាប្រាក់ ២០០០០ រិយ៉ាល់ ។

muslimcourt

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.