តើការចាកចេញរបស់ព្រះរាមពីព្រះនគរត្រឹមត្រូវតាមប្រជាធិបតេយ្យឬទេ ?

ja_A1

ប្រទេសខ្មែរឆ្លងកាត់របបគ្រប់គ្រងច្រើនជាងគេនៅក្នុងពិភពលោក
មេដឹកនាំនីមួយៗនៅពេលខ្លួនកាន់អំណាចសុទ្ធតែអួតអាងថារបបដែល
ខ្លួនកំពុងដឹកនាំនោះសុទ្ធតែល្អត្រឹមត្រូវ ហើយតាំងខ្លួនជាមនុស្ស
អស្ចារ្យជាងគេ ។ ពួកខ្មែរក្រហមប៉ុលពតអួតអាងថា អង្គការរបស់គេ
ភ្លឺស្វាងមហាលោតផ្លោះមហាអស្ចារ្យ ។ មេដឹកនាំខ្លះអួតអាងថា
ខ្លួនប្រកបដោយបញ្ញាញាណ ឯមេដឹកនាំខ្លះទៀតតាំងខ្លួនថាឈ្លាស
វៃប្រកបដោយគតិបណ្ឌិត ។ ប៉ុន្តែរបបដែលពួកគេដឹកនាំទាំងនោះ
បានដួលរលំជាបន្តបន្ទាប់ ។ ដំណាក់កាលចុងក្រោយ ខ្មែរងាក
មកកាន់របបប្រជាធិបតេយ្យ ក្រោមការជួយជ្រោមជ្រែងនៃអង្គការ
សហប្រជាជាតិ ។
តើរឿងរាមកេរ្តិ៍ខ្មែរខ្សែទីមួយដែលបញ្ជាក់ពីការចាកចេញរបស់តួអង្គ
ព្រះរាម មានលក្ខណៈត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យដែរឬទេ ?

នៅក្នុងរឿងរាមកេរ្តិ៍ខ្សែទីមួយ អ្នកនិពន្ធបានរៀបរាប់ពីទំនាស់យ៉ាង
ខ្លាំងរវាងតួអង្គព្រះរាម និងព្រះភិរុត ដែលជាកូននាងកែវ កេសី ។
ទីបំផុត ដើម្បីដោះស្រាយទំនាស់ព្រះរាមក៏សុខចិត្តចាកចេញ
ពីនគរ ផ្សងព្រេងទៅក្នុងព្រៃ ។ គេឃើញថាព្រះរាមសុខចិត្តនិរទេស
ខ្លួនឯងក្រោមការណែនាំរបស់ព្រះបិតា ព្រះបាទទសរថ ទោះបីខ្លួន
ជួបការលំបាកវេទនាយ៉ាងណាក្តី ។ទង្វើនេះគឺជាអំពើល្អសមស្រប
នឹងស្ថានការណ៍ស្រុកទេសដើម្បីចៀសវាងសង្គ្រាមដែលកើតឡើង
រវាងពូជសាសន៍ឯងដែលជាហេតុធ្វើឱ្យវិនាសអន្តរាយដល់
ប្រទេសជាតិ ។ នេះជាអំពើល្អដែលកម្រមានអ្នកធ្វើបានណាស់នៅក្នុង
សង្គមមនុស្ស ។ តាមច្បាប់ព្រះនគរ កូនច្បងត្រូវឡើងសោយរាជ្យ
បន្តពីឪពុក ឯព្រះរាមនោះសោតជាកូនច្បង ដែលត្រូវបន្តរាជ្យពី
ព្រះបិតាព្រះអង្គ ។

ប៉ុន្តែអំពើល្អរបស់ព្រះរាម គឺជាអំពើល្មើសច្បាប់ ។ ព្រះរាមបានដោះ
ស្រាយបញ្ហាជាតិតាមទម្លាប់ ។ ព្រោះថាតាមទម្លាប់នៃព្រះនគរទោះ
បីជាព្រះរាមចាកចេញពីព្រះនគរក៏ដោយ ក៏ជាដំណោះស្រាយមួយ
ក្រៅច្បាប់ ។ គំរូនេះជាទង្វើអាក្រក់ដល់អ្នកដែលត្រូវបន្តរាជ្យនៅ
ជំនាន់ក្រោយៗទៀត ។

ja_A2

សរុបមកយើងឃើញថា ការចាកចេញរបស់ព្រះរាមទោះបីក្នុង
ន័យបញ្ចប់សង្គ្រាមក្នុងរាជវង្សក្តី ប៉ុន្តែគ្រាន់តែជាការបញ្ចប់ក្នុង
ដំណាក់កាលមួយបណ្តោះអាសន្នប៉ុណ្ណោះ ។ ព្រោះថាការមិនយក
ច្បាប់ជាធំ គឺថា ការឱ្យតម្លៃទម្លាប់ធំជាងច្បាប់នោះមិនដែល
ធ្វើឱ្យសង្គមមួយបានសុខទេ ។ ពាក្យដំណៀលខ្មែរតែងពោលថា
យល់ញាតិឃ្លាតច្បាប់ ។ ឯលោកសូក្រាតវិញ ដែលគេចាត់ទុក
ជាបិតាលទ្ធិប្រជាធិបតេយ្យមុនគេនៅក្នុងពិភពលោក បាន
វាយតម្លៃថា ទម្លាប់របស់ទីក្រុងអាថែន ដោយយកលុយជាធំ
គឺជាមហន្តរាយដ៏ធំធេងណាស់របស់ប្រទេសជាតិ ។ ពិតដូចអ្វីដែលជាការ
អះអាងរបស់លោកសូក្រាតមែន ទីបំផុតសង្គ្រាមក៏កើតមានពីសំណាក់
ពួកពែក្ស និងពួកក្រិច ។ ពេលនោះហើយដែលរូបវិទូអាកស៊ីម៉ែត
កំពូលអ្នកប្រាជ្ញលើលោកបានស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ។
នៅស្រុកខ្មែរការយកទម្លាប់ជាធំនេះបានបង្កមហន្តរាយដល់ខ្មែរ
គ្រប់ៗជំនាន់ ។ អ្នកធំតែងតែដោះស្រាយបញ្ហាខ្មែរតាមទម្លាប់
ពោលគឺ តាមអ្វីដែលអ្នកនោះហៅថាការដោះស្រាយតាម
នយោបាយ ។ ប៉ុន្តែលទ្ធផលដំណោះស្រាយនោះបានធ្វើឱ្យខ្មែរ
បន្តសង្គ្រាមកាប់សម្លាប់គ្នាឥតឈប់ឈរ ។ ទាំងនេះសុទ្ធតែចេញមក
ពីការយកទម្លាប់ធំជាងច្បាប់ ។
ដូច្នេះ ការចាកចេញរបស់ព្រះរាមពីព្រះនគរមិនបាន
ផ្តល់ផលល្អដល់ប្រទេសជាតិនោះទេ ទោះជាមានដំណោះស្រាយក៏ដោយ ។ឯដំណោះស្រាយនោះជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ ហើយជាគំរូអាក្រក់ដល់អ្នកជំនាន់ក្រោយដែលត្រូវប្រកាន់យកច្បាប់ជាធំ ។

កាន់តែអាក្រក់ជាងនោះទៀតនោះការធ្វើបែបនេះ បានរារាំងដល់អ្នកដែលអនុវុត្តច្បាប់ដែល
មនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។

ដោយ ហែន វិភាគ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.