តើព្រះសង្ឃជាឈ្លើងសង្គមមែនឬ?(3)

khmer_monks
មួយវិញសោត ព្រះសង្ឃប្រៀបដូចជាទាហាន ប៉ុន្តែជាទាហានពុទ្ធធម៌ នៅក្នុងសម័យពុទ្ធកាល ព្រះសារីបុត្រចាត់ជាធម្មសេនាបតី គឺ មេទាហានពុទ្ធធម៌ តាមការពិត ទាហានមានច្រើនលំដាប់ថ្នាក់ និងបំពេញមុខងាររៀង ៗខ្លួន ប៉ុន្តែមានសម្ពន្ធភាពរវាងគ្នានិងគ្នា ទាហានវិស្វករ ទាហានឃ្លាំង(ភស្តុភារ) ទាហានគ្រួ ទាហានទូរគមនាគមន៍ ទាហានឆ្មាំ ទាហានច្បាំង ទាហាន សេនាធិការ ទាហានវិទ្យាចារ្យ និងទាហានហិរញ្ញិកជាដើម ទាហានច្រើនផ្នែក ច្រើនថ្នាក់រួមគ្នាទៅជាកងពលតូច ឬ ធំ កងពលតូចឬធំនោះរួមគ្នាទើបក្លាយ ទៅជាកងទ័ពបាន យ៉ាងណាមិញ ព្រះសង្ឃក៏ដូចគ្នាដែរ មានច្រើនពួកច្រើនថ្នាក់ អង្គខ្លះក៏ទេសនាបាន អង្គខ្លះក៏ប្រែបាលីបាន  អង្គខ្លះក៏នៅជាសមណសិស្ស អង្គខ្លះក៏ជាឧទ្ទេសាចារ្យ អង្គខ្លះក៏ជាចៅអធិការ អង្គខ្លះក៏តែង និពន្ធគម្ពីរក្បួន ច្បាប់ អង្គខ្លះក៏សូធ្យមន្ត អង្គខ្លះក៏បោសវត្តជូតសាលា អង្គខ្លះក៏ជាជាងចម្លាក់ ។ល។ កាលបើរួមព្រះសង្ឃក្នុងផ្នែកផ្សេង ៗនោះចូលគ្នាទៅទើបក្លាយទៅជា ស្ថាប័នសង្ឃព្រះពុទ្ធសាសនា ឬ ហៅដោយខ្លីថា ព្រះសង្ឃ ហ្នឹងឯង សកម្មភាព ផ្សេង ៗ ដែលព្រះសង្ឃជួយគ្នាធ្វើឡើងនេះឯងទើបធ្វើឲ្យ សង្គមសង្ឃតាំងនៅ បានរថយន្ត ១ គ្រឿងរត់ទៅមុខបានព្រោះមានគ្រឿងផ្សំផ្គុំជាច្រើន គ្រឿងផ្សំផ្គុំទាំងនោះស្ថិតនៅក្នុងសភាពដែលប្រើការបាន ទើបរថយន្តអាចដំណើរការបាន កង់រថយន្តមាន ៤ ក៏មែនពិត ប៉ុន្តែគ្រាន់តែកង់ ១ បែក កង់ ៣ ទៀតក៏រត់ទៅមុខ មិនបាន កង់មានគ្រប់ប៉ុន្តែមិនមានប្រេង ក៏ទៅមុខមិនបាន កង់ល្អ ប្រេងពេញ ប៉ុន្តែចង្កូតរបូតឬខូចទៅ រថយន្តក៏រត់ទៅមុខមិនបាន ហេតុដូច្នេះ ព្រះសង្ឃគ្រប់ ពួកគ្រប់ថ្នាក់តែងអាស្រ័យគ្នាទៅវិញទៅមកទាំងជាប្រយោជន៍ដល់មនុស្សជាតិ ផង ។
2
ការប្រើប្រាស់បច្ច័យ ៤ របស់ព្រះសង្ឃឃើញថា តិចបំផុតបើប្រៀបធៀបទៅ នឹងការប្រើប្រាស់របស់មនុស្សទូទៅ អាហារក៏ឆាន់ត្រឹមតែ ២ ពេល ទាំងជា អាហារធម្មតាតាមមានតាមបានទៀត គ្មានអាហារប្រណីតទេ បើគ្រឿងស្រវឹង គ្រឿងញៀនក៏រឹតតែគ្មានទៅទៀត ព្រះសង្ឃអង្គខ្លះក៏ឆាន់អាហារ ១ ពេលក៏មាន ការដែលព្រះសង្ឃជាង ៤ ម៉ឺនអង្គអត់អាហារល្ងាចចាត់ជាការសំចៃផ្នែកសេដ្ឋកិច្ចមួយសម្រាប់សង្គម ការដែលព្រះសង្ឃធ្វើរបៀបនេះ មានមកជាច្រើន សតវត្សហើយ ឃើញថា ព្រះសង្ឃសុខចិត្តលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បី សង្គម ការប្រព្រឹត្តព្រហ្មចារ្យរបស់ព្រះសង្ឃជួយកាត់បន្ថយ បញ្ហារំលោភសេព សន្ថវៈឬបញ្ហាគ្រួសារជាច្រើនសម្រាប់សង្គម ។
khmer_samane
គ្រឿងស្លៀកដណ្តប់ព្រះសង្ឃក៏មានត្រឹមតែល្មម កាត់ដេរបានយ៉ាងងាយ និង មានពណ៌តែមួយ ពោលគឺមានត្រីចីវរតែ ៣ សម្រាប់ គឺ ស្បង់ ចីពរ និង សង្ឃាដី ស្លៀកដណ្តប់ត្រីចីវរនេះត្រាច់ចរទៅសព្វកន្លែងតាំងពីស្លៀកដណ្តប់ឆាន់អាហាររហូតដល់ចូលជួបអ្នកមុខអ្នកការគ្រប់ប្រភេទ សូម្បីបើមានគ្រឿងបរិវារប្រើប្រាស់ ដទៃទៀតខ្លះក៏មានត្រឹមតិចតួច ។

ទីស្នាក់អាស្រ័យ ព្រះសង្ឃក៏រស់នៅយ៉ាងសាមញ្ញ ប្រាសចាកគ្រឿងសេនាសនៈ ប្រណីត ៗ ឆើតឆាយដូចយ៉ាងគ្រហស្ថ ទោះបីអង្គខ្លះមានក៏ដោយ ក៏មានដើម្បី ទទួលភ្ញៀវមកពីទិសានុទិស ឬបើមានសេនាសនៈ ធំស្កឹមស្កៃក៏មានត្រឹមតែតិច តួច ពុំអាចយកមកជាបទដ្ឋានកាត់សេចក្តីប្រៀបធៀបនឹងឃរាវាសបានទេ ក្រៅពីនេះសេនាសនៈសង្ឃនៅចាត់ជាសម្បត្តិសាធារណៈទៀត គឺ មិនមែនជា របស់ភិក្ខុសង្ឃអង្គណាមួយទេ ប៉ុន្តែជាសម្បត្តិរួមរបស់ ព្រះពុទ្ធ សាសនា មិនអាចលក់ ដូរ ឬ ជួលដោយប្រការណាឡើយ ទាំងព្រះសង្ឃដែលចូលទៅ នៅអាស្រ័យនោះក៏អាស្រ័យនៅត្រឹមតែបណ្ណោះអាសន្នហើយក៏មានព្រះសង្ឃអង្គដទៃចូលទៅនៅអាស្រ័យបន្ត ។

2016maha_04
ថ្នាំរក្សារោគ ព្រះសង្ឃក៏ប្រើប្រាស់តាមមានតាមបាន ជួនកាល ព្រះសង្ឃអង្គខ្លះ ត្រូវសុគតទៅព្រោះតែគ្មានអ្នកឧបត្ថម្ភក៏មាន ឃើញថា ព្រះសង្ឃត្រូវតស៊ូនឹង ជីវិតប៉ុនណាដើម្បីប្រយោជន៍ដល់ព្រះពុទ្ធសាសនានិងសង្គម ឬជួនកាលព្រះសង្ឃនៅក្នុងជនបទនៅពេលមានអាពាធត្រូវ ប្រើថ្នាំរុក្ខជាតិសង្គ្រោះជីវិត គ្នាឯងនិងជួយសង្រ្គោះជីវិតប្រជាជនចំណុះជើងវត្តទៀតផង ។

សរុបសេចក្តីមកថា ការប្រើប្រាស់បច្ច័យ ៤ របស់ព្រះសង្ឃតិចតួចជាងឃរាវាស ឆ្ងាយណាស់ ព្រោះហេតុនេះព្រះសង្ឃទើបជួយសន្សំសំចៃសេដ្ឋកិច្ចរបស់សង្គម ម្យ៉ាងទៀត ផលប្រយោជន៍ដែលព្រះសង្ឃទទួលបានក៏ទទួលបានមកដោយ សេចក្តីស្ម័គ្រចិត្តពេញចិត្តរបស់ពុទ្ធសាសនិកជនដែលមានសទ្ធាជ្រះថ្លា មិនមែន បានមកដោយការបៀតបៀនគំរាមគំហែងបុគ្គលណាម្នាក់ឡើយ ពោលគឺ ពុំបាន ធ្វើឲ្យអ្នកណាមួយក្តៅក្រហាយឡើយ ។

loading…

273 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS