ទម្លាប់ជ្រុល ហួសពិចារណា

khmer_coin_01

ទម្លាប់ហេតុផល ដែលខ្មែរមិនសូវពិចារណា ឬ លើកដំកើង ភាសាខ្មែរ កម្លាំងអំណាចបញ្ញារបស់អ្នកប្រាជ្ញខ្មែរខ្លួនឯង និង បញ្ញារបស់អ្នកប្រាជ្ញខែ្មរទូទៅ ៖

១- ខ្មែរប្រកាន់យករបបបុគ្គលនិយម៖ បើគេនិយមបុគ្គលណា ហើយ គេគោរពបូជាបុគ្គលនោះ ទាំងសំដី ស្នាដៃ និង កិត្តិនាម ហើយធ្វើតាម ដោយមិនចាំបាច់ ពិចារណា។

២- ទំនោរនយោបាយ ៖ អំណាចអក្សរសាស្ត្រ សង្គមធម៌ វប្បធម៌ សីលធម៌ សុភាវធម៌ខ្មែរ ច្រើនរត់ក្រោមបន្ទាត់នយោបាយ។ អ្នកដែលមានទំនោរនយោបាយ រមែង មិនទទួលស្គាល់បញ្ញា របស់ខ្មែរដទៃ ដែលមានទំនោរនយោបាយ ផ្សេងគ្នា។

khmer_coin_02

៣- ទម្លាប់ជម្រុញអោយប្រកាន់ការរក្សាកេរដូនតា ៖ គេច្រើនជម្រុញអោយមនុស្សធ្វើតាមគ្នា ដោយមិនចាំបាច់ ពិចារណាអ្វីច្រើន ថាតើកេរដូនតានោះ ជាអ្វី? ជាកេរចែកពីស្តេច ឬ ចែកពីរាស្រ្ត ឬ ពីអ្នកប្រាជ្ញដទៃ ឬ ពីមន្ត្រី ឬ ព្រះសង្ឃ គឺគេមិនចង់ដឹងទេ ដឹងតែថា ធ្វើតាមគ្នា ដែលគេធ្វើរួចមកហើយ ដោយពុំចាំបាច់ដឹងអ្វីបន្ថែម។

៤- ខ្មែរច្រើនគិតច្រឡំថា ភាសាកម្ចី ពីបាលីសំស្ក្រឹត ជាភាសាខ្ពង់ខ្ពស់ តែភាសាខ្មែរខ្លួនឯងបែបសម្រាយ បែរជាយល់ថា ជាភាសាគ្មានតម្លៃ ក៏នាំគ្នាឈូឆរ វិលបែរក្រោយ ទៅចាប់យក ការសរសេរអក្សរត្រួត និង ភាសាកម្ចីពីបាលីសំស្ក្រឹត កាន់តែច្រើន ហើយភាសាខ្មែរសម្រាយ របស់ខ្លួនឯង ក៏ជាន់បំបាត់ អោយកាន់តែបាត់ស្រមោល ។

khmer_coin_03

៤- ការមិនហ៊ានទទួលស្គាល់ ស្នាដៃអ្នកប្រាជ្ញផ្សេងទៀត ក្រៅពីម្នាក់ ដែលគេលើកបន្តុបដាក់បល្ល័ង្គ ៖ អ្នកដែលចាំធ្វើតាមគេ ដោយមិនពិចារណា នឹងខ្វះការលូតលាស់បញ្ញា និង ការចេះដឺងទូលំទូលាយ។ អ្នកដែលប្រាថ្នា ចេះដឹងទូលំទូលាយ រមែងដើរចេញ ពីផ្នត់ទន្លាប់ ដែលធ្វើតាមគ្នា ហើយបើកបញ្ញា គិតពិចារណា ទទួលត្រងយក អំពីអ្វីដែលខ្លួនមិនទាន់ដឹង ដើម្បីយកទៅស្រាវជ្រាវ អោយដឹងកាន់តែច្រើន ថែមទៀត។

ដោយសារតែមូលហេតុនេះ ទើបខ្មែរមិនរីកចម្រើន នៅតែតឿតុញ ព្រោះខ្មែរ កាត់ចោល នូវស្នាដៃអ្នកប្រាជ្ញខ្មែរ ដែលយើងគួរប្រមូល យកមកពង្រីកវិសាលភាព នៃកម្លាំងប្រាជ្ញាខ្មែរ អោយធំធេង។

ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍

150 total views, 2 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.