ទ័ពខ្មែរ ៥០០០ ជួយសៀមវាយយួន

khmer_help_thai_attack_viet

លុះដល់ខែចែត្រ ឆ្នាំរោង  ឆស័ក ច.ស.១១៤៦ ម.ស.១៧០៦ ព.ស.២៣២៨ គ.ស.១៧៨៤ ព្រះបាទសម្តេចជាអម្ចាស់ជីវិតតម្កល់លើត្បូងមានព្រះរាជតម្រាស់ឲ្យសម្តេចព្រះរាជនត្តា ចៅហ្វាក្រុមហ្លួងទេពហរិរក្សជាមេទ័ពនាំពលទាហាន ៥០០០ លើកទ័ពនាវាទៅវាយក្រុងព្រៃនគរប្រគល់ឲ្យអុងឈាងស៊ឺឲ្យបាន ទ្រង់ព្រះមេត្តាប្រោសឲ្យអុងឈាងស៊ឺទៅក្នុងជួរកងទ័ពដែរ កងទ័ពជើងគោកនោះទ្រង់ព្រះមេត្តាប្រោសឲ្យពញាវិជិតណរង្គជាមេទ័ពលើកទៅខាងក្រុងខ្មែរ កែនកងទ័ពខ្មែរប្រគ្រប់ប្រថែមទៀត ។

ចៅពញាអភ័យភូបេស្សរទើបកែនខ្មែរ ៥០០០ ពញាវិជិតណរង្គទើបនាំទ័ពសៀមខ្មែរលើកទៅក្រុងពាម ផ្សាដែក ដល់ព្រែកពញា ច្បាំងតស៊ូជាមួយយួនតៃសឺនជាច្រើនដង ។

យួនតស៊ូទប់មិនឈ្នះក៏ដកថយទៅ ពញាវិជិតណរង្គហួសទៅក្រុងពាមបារាយ ស្រុកប្រយូង ចំណែកខាងសម្តេចព្រះរាជនត្តា ចៅហ្វាក្រុមហ្លួងទេពហរិរក្ស ពញា នាយទ័ព នាយកង និងអុងឈាងស៊ឺ ក្រាបបង្គំលា  លើកកងទ័ពនាវាចេញទៅតាមសមុទ្រដល់ក្រុងបន្ទាយមាស ទើបកែនកងទ័ពពញារាជាសេដ្ឋី ពញាទស្តាក្រុងបន្ទាយមាសចូលប្រគ្រប់ទ័ពជើងគោកទៀត លើកចេញទៅ ចូលទៅតាមច្រកផ្លូវទឹកក្រុងបាស័កទៅតាំងនៅព្រែកក្រូច ចំណែកយួនតៃសឺនមកតាំងបន្ទាយការពារនៅមាត់ព្រែកក្រូចផ្លូវចុះទៅផ្សាដែក លង្ហោ ព្រៃនគរ ។

កងទ័ពក្រុមហ្លួងទេពហរិរក្សលុយចុះព្រែកទៅមិនបាន ក៏ឡើងទៅតាំងបន្ទាយលើគោក ប៉ុនប៉ងវាយបន្ទាយគោករបស់យួនឲ្យបែកជាមុនសិនទើបលើកទ័ពនាវាចុះទៅ មិនគិតប្រយ័ត្នក្រោយ ។

 

loading…

 

 

153 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS