ទ័ពពញានគរសួគ៌ទៅវាយក្រុងព្រៃនគរ

 

kaenkhmerនៅឆ្នាំថោះ បញ្ចស័ក ច.ស.១១៤៥ ម.ស.១៧០៥ ព.ស.២៣២៧ ព្រះករុណជាម្ចាស់ត្រាស់បញ្ជាឲ្យពញាសួគ៌លើកកងទ័ពចេញទៅក្រុងកម្ពុជា ឲ្យកែនកងទ័ពខ្មែរចូលបន្ថែម លើកទៅច្បាំងយួន វាយក្រុងព្រៃនគរប្រគល់ឲ្យអុងឈាងស៊ឺ ដែលចូលមកពឹងព្រះបារមី ។

ពញានគរសួគ៌ក្រាបបង្គំលាលើកកងទ័ពចេញទៅក្រុងកម្ពុជាតាមព្រះរាជឱង្ការ លុះដល់ក្រុងកម្ពុជាហើយក៏កែនកងទ័ពខ្មែរចូលប្រគ្រប់ លើកកងទ័ពនាវាចុះទៅក្រុងយួន ។

អុងទាងវឿង ចៅមឿងព្រៃនគរបានទទួលដំណឹងថា កងទ័ពសៀមលើកហួសព្រំដែនចូលមក ទើបកែនទ័ពនាវា ឲ្យមន្រ្តីក្រុងព្រៃនគរលើកទៅតតាំងទប់ទល់ការពារក្រុងផ្សារដែកដែលជាក្រុងចំណុះ បានច្បាំងនឹងទ័ពសៀមយ៉ាងស្វាហាប់ ។

ពញានគរសួគ៌មានថ្វីដៃខ្លាំងក្លា លើកទ័ពនាវាចូលវាយទ័ពយួនបែករប៉ាយទៅជាច្រើនដង បាននាវាចម្បាំងនិងឈ្លើយយួននិងគ្រឿងសស្រ្តាវុធកាំភ្លើងតូចធំជាច្រើន ហើយក៏ប្រគល់ទៅឲ្យមេទ័ពយួនវិញ ។

ពញាវិជិតណរង្គនិងរាជបម្រើម្នាក់ យល់ឃើញថា ពញានគរសួគ៌ប្រព្រឹត្តខុស គិតក្បត់ទៅចូលខាងសត្រូវ ទើបពិតទូលពោលទោសចូលមកបាងកក ឲ្យក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើកត្បូង ។

ព្រះបាទសម្តេចបរមបពិត្រនិងសម្តេចព្រះអនុរាជាធិរាជ ក្រុមព្រះរាជវាំងបវរ បានជ្រាបដំណើររឿងក្នុងលិខិតពិតទូល ក៏ទ្រង់ពិរោធ ត្រាស់ឲ្យរាជបម្រើកាន់លិខិតព្រះបរមរាជឱង្ការចេញទៅរកកងទ័ពពញានគរសួគ៌ឲ្យវិលត្រឡប់ចូលមកបាងកកវិញ ទ្រង់ប្រោសប្រទានឲ្យសេនាបតីសាកសួរដេញដោល បានសេចក្តីពិតតាមលិខិតពិតទូលថ្កោលទោស ទើបត្រាស់ឲ្យនាំខ្លួនពញានគរសួគ៌និងមន្រ្តីបក្សពួក ១២ នាក់ដែលផ្សំគំនិតទៅប្រហារជីវិតចោលនៅប៉ាឆាវត្តពោធារាម ក្រៅព្រះនគរទិសខាងកើត ។

 

loading…

 

141 total views, 10 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS