ធ្វើបុណ្យបានបាប ធ្វើបាបបានលុយ

deforest_02

សំនួនថា “ធ្វើបុណ្យបានបាប ធ្វើបាបបានលុយ” នេះត្រូវបានលើកយកមកនិយាយក្នុងសង្គមខ្មែរដោយមនុស្ស មួយចំនួនដែលមានចិត្តមិនបានអប់រំពីការធ្វើបុណ្យ និយាយទៅដោយស្រណុកមាត់ ឬ ដោយបន្ទច់បង្អាក់ការធ្វើ អំពើល្អរបស់អ្នកដទៃ ពាក្យនេះក្លាយជាអាវុធកាប់ប្រហារបេះដូងរបស់មនុស្សដែលស្រឡាញ់ការធ្វើអំពើល្អឲ្យទន់ជា្រយទៅបាន ជាការនិយាយដោយគ្មានការទទួលខុសត្រូវអ្វីទាំងអស់ និយាយទៅស្រេចតែចិត្តនឹកឃើញ ឬ អាចយល់ថាជា សិទ្ធិក្នុងការនិយាយស្តីរបស់ខ្លួន ការប្រើសិទ្ធិដើម្បីបន្ទច់បង្អាក់ការធ្វើអំពើល្អរបស់អ្នកដទៃបែបនេះ ចាត់ជាការ ប្រើសិទ្ធិមិនសមរម្យ ទាំងជាការមើលស្រាលដល់អំពើល្អដែលមនុស្សក្នុងលោកកំពុងតែត្រូវការផង លោក នេះបើខ្វះមនុស្សធ្វើអំពើល្អទេ ច្បាស់ជានឹងខ្វះសន្តិភាពនិងសន្តិសុខមិនខាន អំពើល្អចាត់ជាវិធីសាស្ត្រមួយក្នុង ការស្រឡាបទឹកចិត្តរបស់មនុស្សនៅក្នុងសង្គម អ្នកមានគុណធម៌គប្បីលើកតម្កើងការធ្វើអំពើល្អ ដើម្បីជាគំរូដល់ អ្នកដែលមិនទាន់ធ្វើអំពើល្អឲ្យបែរមកធ្វើអំពើល្អវិញ ប៉ុន្តែបើយើងនិយាយថា ធ្វើបុណ្យបានបាបដូច្នេះ មនុស្ស ច្បាស់ជាមិនចង់ធ្វើបុណ្យឡើយ ពីព្រោះបើធ្វើបុណ្យទៅហើយ គ្មានបានផលល្អអ្វីមកខ្លួន ក្រៅតែពីបានទទួល ផលអាក្រក់មកវិញ ពាក្យថា បុណ្យ បានដល់ អំពើល្អគ្រប់យ៉ាងដែលមនុស្សប្រព្រឹត្តចំពោះគ្នានៅក្នុងសង្គម ដូចជាការឲ្យទាន ការរក្សាសីល ឬ ចម្រើនបញ្ញាជាដើម ។
ពាក្យថា ធ្វើបាប បានលុយ សបញ្ជាក់ឲ្យឃើញពីសន្តានពិតរបស់អ្នកនិយាយដែលមិនដឹងបាប បុណ្យ គុណ ទោសអ្វីឡើយ ពាក្យថា ធ្វើបាប បានដល់ ធ្វើអំពើអាក្រក់គ្រប់យ៉ាង ដូចជា អំពើវៀចវេរ អំពើឆបោក អំពើពុករលួយ អំពើកាប់សម្លាប់ អំពើឆក់ប្លន់ អំពើរំលោភបំពាន អំពើអបាយមុខ ។ល។ ការធ្វើអំពើទុច្ចរិត ណាមួយដើម្បីទាយយកប្រយោជន៍មកខ្លួន ជាពិសេសដែលហៅថា ធ្វើបាបរកលុយនេះ ចាត់ជាមិច្ឆាជីព គឺ មុខរបរខុសឆ្គង ដែលសង្គមត្រូវតែថ្កោលទោស និង បង្ការមិនឲ្យកើតមាន លុយក្លាយជាទិសដៅរបស់ អ្នកនិយាយពាក្យនេះ ជាការឃោសនាឲ្យមនុស្សនៅក្នុងសង្គមខំធ្វើបាបដើម្បីបានមកនូវអ្វីដែលហៅថាលុយកាក់ ហ្នឹងឯង ឧបមាថា បើមនុស្សនៅក្នុងសង្គមលែងគិតធ្វើបុណ្យ ប៉ុន្តែបែរទៅធ្វើបាបតាមពាក្យឃោសនានោះទាំងអស់គ្នាវិញ តើសង្គមនោះនឹងក្លាយទៅជាយ៉ាងណា? សង្គមនោះច្បាស់ជាមិនខុសពីសង្គមរបស់សត្វ ឡើយ ធម្មតា សត្វកាលបើមានចំណីអាហារណាមួយមកដល់ ក៏ដណ្តើមគ្នាបរិភោគ បើដណ្តើមមិនឈ្នះទេ ក៏ បង្កជម្លោះរវាងគ្នា យ៉ាងណាមិញ មនុស្សនៅក្នុងសង្គម បើគិតតែពីច្បាមយកប្រយោជន៍មកខ្លួនតែម្យ៉ាងទេ សង្គមនោះនឹងសម្បូរទៅដោយអំពើវៀចវេរ អំពើឆបោក អំពើពុករលួយ អំពើកាប់សម្លាប់ អំពើឆក់ប្លន់ អំពើរំលោភបំពាន អំពើអបាយមុខ ។ល។ សំណួរថា តើរវាងបុណ្យនិង បាប មនុស្សគួររើសយកមួយណា?

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.