នរណាខ្លះចុះហត្ថលេខាកាត់ដីកម្ពុជាក្រោមអោយស្តេចយួនបៅដាយ ?

barang

 

ហាក់ដូចជាម្សិលមិញសោះ គឺនៅថ្ងៃ ០៤ មិថុនាឆ្នាំ ១៩៤៩
ដែលពួកអាណានិគមបារាំងបានប្រគល់ដីកម្ពុជាក្រោម
អោយស្តេចយួនបៅដាយ គ្រប់គ្រង ។
នៅទីក្រុងទូឡុង ថ្ងៃទី ០៤ មិថុនា ឆ្នាំ ១៩៤៩
លោក ប្រធានាធិបតីបារាំង វ៉ាំងសង់ អូរីយ៉ូល ( Vincent
Auriol ) លោក នាយករដ្ឋមន្ត្រី ហង់រីគើយ ( Heni Queille )
និងលោក រដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រ ប៉ូល
កូសផ្លរ៉េ ( Paul Coste- Floret ) គឺជាអ្នកចុះហត្ថលេខា
លើច្បាប់លេខ 49-733 ស្តីអំពីការភ្ជាប់ទឹកដីកូសាំងស៊ីន
ជារដ្ឋចំណុះវៀតណាម ។
ច្បាប់លេខ 49- 733 នេះបានទុកជាច្បាប់រដ្ឋបារាំង
ហើយមកដល់ពេលនេះយើងពុំទាន់ទទួលដំណឹងថា
ច្បាប់បារាំងមួយនេះត្រូវបានកែប្រែ ឬ ធ្វើវិសោធនកម្មឡើយ ។

** សូមបញ្ជាក់ថា មុន ភ្ជាប់ដីកូសាំងស៊ីនទៅជារដ្ឋចំណុះវៀតណាម
នៅឆ្នាំ ១៩៣៩ (មុន១០ឆ្នាំ ) បារាំងបានយកកោះត្រល់មកគ្រប់គ្រងរដ្ឋបាល ក្នុងមូលហេតុចៅហ្វាយខេត្តកំពត
មានជំងឺពុលរលកដែលមិនអាចធ្វើដំណើរទៅទារពន្ធ( ពន្ធអាករ ? )នៅទីនោះបាន ។
ដោយហែន វិភាគ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.