នាគព័ន្ធអស់ពិស

angkor

«នាគព័ន្ធអស់ពិស»

១- នាគព័ន្ធអស់ពិសក្លាយខ្លួនជាថ្ម          អប្សរាកិន្នរឈរស្រក់ទឹកភ្នែក

បាយ័នក្តោបមុខសោកាសង្វេគ                តាព្រហ្មយំស្រែកស្ទើរបែកលោកិយ ។

២- ប្រាង្គព្រះវិហាររងាម្នាក់ឯង                  ស្រែកថ្ងូរក្តែងៗខ្លាចប្តូរឈ្មោះថ្មី
ដូចកម្ពុជាក្រោមសុរិន្ទសព្វថ្ងៃ                    ក្រុងខ្មែរដ៏ល្បីសៀមយួនយកអស់ ។

៣- ខាងលិចក៏បាត់ ខាងកើតក៏បង់            កណ្តាលលិចលង់ស្ទើរលោះព្រលឹង

ក្នុងភ្លើងសង្គ្រាម ចោលសាច់យកឆ្អឹង        ដំរីក្បាលរឹងជល់ភ្នាល់ជីវិត ។

៤- ទល់ដែនដាច់ខ្សែខ្មែរស្ទើរដាច់ពូជ         សៀមយួនកំហួចលួចប្លន់មិនគិត

យកស្រីទាក់ស្នេហ៍ យកប្រាក់ទាក់ចិត្ត        ថ្ងៃក្រោយដីពិតខ្មែរនៅប៉ុនណា?

ដោយភូមិខ្មែរ
———-
រូបភាព៖ ប្រាសាទអង្គរ ឆ្នាំ១៨៦៦

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.