សង្គមខ្មែរដែលខ្ញុំបានធ្វើដំណើរទៅ

mahaphirum_tour2

និយាយពីសង្គមខ្មែរតាមដែលខ្ញុំកណាបានធ្វើដំណើរទៅ

សរុបដោយខ្លី គឺ ប្រទេសខ្មែរមិនមែនជាបដិរូបទេសវាសៈទេ ព្រោះ បរិស្ថានមិនល្អ ស្អុះស្អាប់ មិនអាចជាហេតុឲ្យមនុស្សចូលរកអ្នកប្រាជ្ញរាជបណ្ឌិតបាន ប្រៀបដូចជា មនុស្សអង្គុយសមាធិក្បែរភ្នក់ភ្លើងដែលមានកម្តៅខ្លាំង តើព្រះយោគាវចរនោះអាចមានចិត្តស្ងប់ទេ ឆ្លើយថា ទេ យ៉ាងណាមិញ អាកាសធាតុក្តៅហែង បរិស្ថានអាក្រក់ ក៏មិនអាចជាហេតុនៃការសិក្សាស្រាវជ្រាវដែរ ព្រោះចិត្តមនុស្សមិនស្ងប់ ។
mahaphirum_tour1
ព្រឹត្តកម្មរបស់មនុស្សទើបចេញមកក្នុងលក្ខណៈមិនសមគួរស្ទើរគ្រប់កន្លែង នេះព្រោះតែបរិយាកាសសង្គមមិនល្អ ។
បរិស្ថានមិនល្អមកពីការបំផ្លាញច្រើនជាងការកសាង ដូចជា ការកាប់ព្រៃឈើ មនុស្សធម្មតាតាមស្រុកស្រែក៏កាប់កូនឈើរាល់ថ្ងៃដើម្បីយកមកធ្វើឧសដាំបាយសម្ល ប៉ុន្តែពួកគេមិនដែលនឹកគិតថា សោកស្តាយទេ វាក្លាយជាទម្លាប់បំផ្លាញដោយស្វ័យប្រវត្ត
នឹងបាច់ពោលទៅថ្វីដល់ការបំផ្លាញទ្រង់ទ្រាយធំ
mahaphirum_tour4
កាលណាកើតទម្លាប់បំផ្លាញរាល់ថ្ងៃ បរិស្ថានក៏កាន់តែដុនដាបទៅ ធ្វើឲ្យមនុស្សសត្វត្រដរតស៊ូរស់នៅតាមតែកាលៈទេសៈ
ខ្យល់អាកាសសម្រាប់ដកដង្ហើម ក្លាយជាខ្យល់ក្តៅ មនុស្សកើតជម្ងឺបានដោយងាយ
វាជាដើមហេតុនៃការមានអាយុខ្លី និង ការស្លាប់រាល់ថ្ងៃ
mahaphirum_tour6
នៅតាមដងផ្លូវ គ្មានប្រលាយទឹកសម្រាប់ឲ្យខ្យល់អាកាសស្រូបយក​ទឹកទៅ​ស្រឡាបស្បែកមនុស្សឲ្យត្រជាក់ត្រជុំទេ ហេតុនោះ ស្បែកមនុស្សខ្មែរទើប​ស្រគាំមិនស្រស់ថ្លា ព្រោះខ្វះជាតិទឹកតាមខ្យល់ធម្មជាតិ ។
នៅតាមទីក្រុង គ្មានដើមឈើគ្រប់គ្រាន់សម្រាប់ជួយស្រូបផ្សែងពុលរបស់រថយន្តទេ
នៅលើទ្រូងផ្លូវជាតិស្ទើរគ្រប់កន្លែង គ្មានបន្ទាត់លឿងគូសវាសកំណត់​ព្រំដែន​របស់​រថយន្តទេ ហេតុនោះកាលបើកើតគ្រោះថ្នាក់លើទ្រូងផ្លូវធ្វើឲ្យមនុស្សត្រូវឈ្លោះប្រកែកគ្នា ឆ្លើយដាក់គ្នាទៅវិញទៅមក
ព្រោះម្នាក់ ៗ ត្រូវការពាក្យថា ត្រូវ រៀង ៗ ខ្លួន
និយាយពីការតែងកាយរបស់មនុស្ស ក៏គ្មានសណ្តាប់ជាគ្រឿងសម្គាល់អត្តសញ្ញាណច្បាស់លាស់ទេ
សម្រាប់សាសនបុគ្គលក្នុងវត្តវិញ មានពណ៌នៃស្បង់ចីពរមិនដូចគ្នា គ្មានឯកសណ្ឋានជារបៀបរៀបរយតែមួយ ឆ្លុះបញ្ចាំងដល់សាមគ្គីភេទនៅក្នុងវត្ត
នៅតាមផ្ទះសម្បែងរបស់ពលរដ្ឋទូទៅ គ្មានទូសៀវភៅសម្រាប់សិក្សាស្រាវជ្រាវទេ មានតែសៀវភៅដែលគ្រូចែកឱ្យមកពីសាលា
mahaphirum_tour5
នៅតាមបណ្ណាល័យ ឬបណ្ណាគារ សង្កេតឃើញសៀវភៅកូពីចម្លងច្រើនជាងសៀវភៅបោះពុម្ពពិតប្រាកដ
សៀវភៅភាគច្រើនគ្មានលេខ ISBN = International Standard Book Number
ហើយការសរសេរអក្សរខ្មែរនៅក្នុងសៀវភៅឃើញថា នៅខុសឆ្គងច្រើន
វត្ថុ ឬ ផលិតផលដែលលក់នៅតាមទីផ្សារគ្មានការកំណត់តម្លៃដូចយ៉ាងប្រទេសសេរីដទៃទេ
ការចង់បានវត្ថុមួយ ត្រូវសាកសួរអ្នកលក់សិន
ហើយអ្នកទិញត្រូវតែចេះតថ្លៃ បើពុំនោះទេ នឹងកើតពាក្យថា ចាញ់កលអ្នកលក់
វាហាក់ដូចជាថា អ្នកលក់ត្រៀមខ្លួនជាស្រេចដើម្បីបោកប្រាស់អតិថិជន
អតិថិជនទើបក្លាយជាជនរងគ្រោះគ្រប់ពេលវេលា
នៅប្រទេសដទៃ គេថា អ្នកមានលុយ មានអំណាច ប៉ុន្តែនៅប្រទេសខ្មែរមិនប្រាកដទេ បើសិនជាអ្នកនោះត្រឹមតែជាបុគ្គលធម្មតា
ព្រះសង្ឃដែលអាស្រ័យទីផ្សារនៅប្រទេសខ្មែរក្លាយជាជនរងគ្រោះខ្លាំងជាងមនុស្សធម្មតា
ព្រោះភាគច្រើនមិនចេះតថ្លៃ
និយាយពីការចរាចរនៅលើដងផ្លូវក្នុងទីក្រុង ម៉ូតូអាចចរាចរទៅប្រច្រាសទិសបានដោយគ្មានទោស
សូម្បីតែរថយន្តក៏មានប្រច្រាសទិសដែរ
និយាយពីកម្មវិធីសិក្សាក្នុងសាលា មិនឆ្លុះបញ្ចាំងពីបញ្ហាសង្គម ចេះក្នុងសាលាមិិនប្រាកដថា យកទៅប្រើបានក្នុងសង្គមទេ
មនុស្សភាគច្រើនមិនហ៊ាននិយាយបញ្ហាសង្គម ព្រោះភ័យខ្លាចប៉ះពាល់មុខរបរដែលខ្លួនអាស្រ័យ ព្រោះគ្មានការធានាសិទ្ធិសេរីភាពនៃការនិយាយស្តី
mahaphirum_tour7
និកម្មភាព គឺ ភាពឥតការងារធ្វើមាននៅស្ទើរគ្រប់ទីកន្លែង
ប្រជាជនទំនេរច្រើនជាងរវល់ ។
ពិធីកម្មខាងសាសនានិងប្រពៃណីកើតឡើងព្រោងព្រាត
ភាគច្រើន គឺ ស្រូបយកលុយកាក់ពីអ្នកចូលរួមច្រើនជាងការធ្វើបុណ្យជួយ​សង្រ្គោះដូច​យ៉ាងមហាសេដ្ឋីក្នុងអតីតកាល
ការចាត់ពិធីបុណ្យក៏មិនត្រឹមត្រូវតាមក្បួនច្បាប់ខាងសាសនា ភាគច្រើនធ្វើតាមទម្លាប់ច្រើនជាងសាងគុណតម្លៃឲ្យមនុស្សយល់ដឹង
និយាយពីទូរទស្សន៍វិញ គ្មានកម្មវិធីណាដែលផ្តល់ចំណេះដឹងដល់មនុស្សឲ្យស្គាល់បញ្ហាសង្គម និង ដំណោះស្រាយទេ ឃើញផ្សាយតែជាសារនយោបាយរបស់ភាគីតែម្ខាងច្រើនជាង
ក្រៅពីនោះ គឺ កំសាន្ត ដែលជាការញោះកិលេសឲ្យកើតឡើងដោយគ្មានទំនួលខុសត្រូវ
គ្រឿងញៀនរីករាលដាលទូទៅ ដែលជាដើមហេតុបំផ្លាញកោសិកាខួរក្បាលរបស់មនុស្សមិនឲ្យចេះគិត
ប៉ាយឃោសនាស្រាបៀរមានចំនួនច្រើនជាងប៉ាយឃោសនាទំនិញទូទៅ តាំងពីទីក្រុងដល់ជនបទ
តម្លៃនិយមផឹកស្រាបៀរមានកម្រិតច្រើនឡើង សូម្បីតែក្មេងតូចក៏ចេះផឹកស្រាបៀរ ។
ទំនិញផលិតក្នុងស្រុកមានចំនួនតិចជាងទំនិញនាំចូល ហើយគ្មានកម្រិតនៃគុណភាព​ច្បាស់លាស់ទេ ជាហេតុធ្វើឲ្យអ្នកបរិភោគក្លាយជាអ្នកជម្ងឺដោយច្រើន ។
mahaphirum_tour8
ការធ្វើដំណើរតាមរថយន្តក្រុង អ្នកដំណើរត្រូវចំណាយលុយទិញសំបុត្រហួសចម្ងាយផ្លូវដែលខ្លួនត្រូវធ្វើដំណើរ ដូចជា​ ទៅកំពង់ធំ ត្រូវទិញតម្លៃសំបុត្រសៀមរាបជាដើម ដូច្នេះ ចម្ងាយផ្លូវពីកំពង់ធំទៅសៀមរាប អ្នកដំណើរត្រូវចំណាយលុយចោលទទេ ។
mahaphirum_tour9
Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.