បង្ហើបការណ៍ពិត ពិតជាមានគេទាស់

maha_fan

“បង្ហើបការណ៍ពិត ពិតជាមានគេទាស់…!”

បច្ចុប្បន្ននេះ ខ្ញុំតែងសង្កេតឃើញថា ធម្មកថិកដ៏ច្រើនដូចផ្សិតនៅស្រុកខ្មែរ កំពុងតែពុល ឬវង្វេង (នាំគេឱ្យវង្វេងតាមផងដែរ) នឹងងារមួយម៉ាត់ថា “ព្រះមហា”

តើស្អីទៅ ព្រះមហា ???

តាមប្រវត្តិពុទ្ធិកសិក្សា ស្រាវជ្រាវចងក្រងដោយគណៈកម្មការស្រាវជ្រាវនៃពុទ្ធសាសនបណ្ឌិត្យ ព.ស.២៥៥០ គ.ស. ២០០៦ ទំព័រ១៥ ពាក្យ “ព្រះមហា” នេះ គឺជាងារ ឬឋានៈរបស់ព្រះសង្ឃអ្នកសិក្សាភាសាបាលីដែលបានប្រឡងដេញប្រយោគជាប់តែ ប៉ុណ្ណោះ ។ សូមអានដំណកស្រង់ខាងក្រោម៖

[…] យូរៗម្ដង ការប្រឡងដេញប្រយោគតាមវិញ្ញាសាផ្ទាល់មាត់ប្រែបាលីមកជាខ្មែរ ត្រូវបានរៀបចំឡើងក្រោមព្រះរាជាធិបតីភាព តាមសេចក្ដីស្នើសុំរបស់ព្រះសង្ឃនាយក ។ បេក្ខសមណៈណា ដែលបានបកប្រែនៅចំពោះមុខគណៈមេប្រយោគ នូវអត្ថបទបាលី៣អត្ថបទ ស្រង់ចេញពីគម្ពីរធម្មបទបានជោគជ័យ នឹងត្រូវប្រកាសថាបានប្រឡងជាប់ដោយមានងារថា “មហា ៣ ប្រយោគ” ។ល។

តាមរយៈភ័ស្តុតាងនេះ បញ្ជាក់ថា ពួកធម្មកថិកអាជីពសព្វថ្ងៃ គឺជាចោរលួចងារ “ព្រះមហា” យ៉ាងច្បាស់ក្រឡែត ។ ការណ៍នេះ លោកអ្នកអាចសាកសួរចាស់ព្រឹទ្ធាចារ្យជំនាន់មុនបាន ពីការប្រឡងដេញប្រយោគក្នុងព្រះវិហារព្រះកែវមក៌តរបស់សម្ដេចសង្ឃ ជួន ណាត និងអ្នកប្រាជ្ញជាន់មុនផ្សេងៗទៀត ។

ជាក់ស្ដែងណាស់ នៅថៃបច្ចុប្បន្ន ងារ “ព្រះមហា” នេះ មិនមែនចេះតែបានដោយមាត់ទទេនោះទេ ។ នេះជាការណ៍ពិត តែគេមិនដឹង???

ដោយកូន ខ្មែរ

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.