សំណេរកូដអាស្រ័យសារពើវត្ថុក្នុងភាសា Java 10 (OOP)

assignment_operator

ថ្ងៃនេះ យើងនឹងសិក្សាបច្ចេកសព្ទ ៣ តួ គឺ Operator, operand និង expression

ដំបូង យើងត្រូវឈ្វេងយល់ពាក្យថា  expression នេះសិន

Expression គឺ អ្វី?

Expression បានដល់ ឃ្លាទិន្នន័យដែលភ្ជាប់តួទុកតម្លៃ(variable) អនុគមន៍(function) ឬ តម្លៃថេរ(constant)ជាមួយនឹងសញ្ញាគណិត(operator)ណាមួយ  មានន័យថា ឃ្លាទិន្នន័យ សំដៅដល់ ការផ្សែផ្សំរវាងតម្លៃ(literals) សញ្ញាគណិត(operator) និង តួទុកតម្លៃ (variable) ដូចជា

int x = 5;   /** 5 ទុកក្នុង x ហៅថា ឃ្លា*/

int y = x;  /** x ទុកក្នុង y ហៅថា ឃ្លា */

int z = x + y;  /** x  បូក y ទុកក្នុង z ហៅថា ឃ្លា */

អធិប្បាយថា

5 ចាត់ជាតម្លៃ value

=  ចាត់ជាសញ្ញាគណិត (operator)

x ចាត់ជាតួទុកតម្លៃ (variable)

ហៅដោយរួមថា ឃ្លា (expression ) គឺ ហៅទាំងតម្លៃ សញ្ញាគណិត និង តួទុកតម្លៃ ថា ឃ្លា

សូមកត់សម្គាល់ថា

ឃ្លា (expression)នោះយ៉ាងហោចត្រូវមានការិត (operand) ១ តួ និង សញ្ញាគណិត(operator) ១ តួ ដូចជា

x = y ;    x តួនៅខាងឆ្វេងសញ្ញាគណិត ហៅថា ការិត និង y តួនៅខាងស្តាំសញ្ញាគណិត ក៏ហៅថា ការិត ដែរ

Operand គឺ អ្វី?

Operand បានដល់  ការិត ឬ  តួគ្នេរតម្លៃ   គឺ តួដែលត្រូវវាយតម្លៃហ្នឹងឯង ។

ឧ.   x = y + 2

x, y, 2 ហៅថា operand (ការិត)

= + ហៅថា operator (សញ្ញាគណិត)

ហៅដោយរួមថា expression (ឃ្លា)

Operator គឺ អ្វី?

Operator គឺ សញ្ញាគណិតដែលប្រើសម្រាប់ប្រមាណតម្លៃជាមួយនឹងតួទុកតម្លៃតាំងពី ២ តួឡើងទៅ ។ តទៅនេះ នឹងហៅត្រឹមតែ សញ្ញា ទទេ ដោយមិនមានពាក្យថា គណិត ទេ ដើម្បីងាយស្រួលក្នុងការសង្កេត

សញ្ញានេះមាន ៦ យ៉ាង គឺ

១.សញ្ញាកំណត់តម្លៃ (assignment operators)

២.សញ្ញាលេខគណិត (arithmetic operators)

៣.សញ្ញាប្រៀបធៀប (relational operators)

៤.សញ្ញាតក្កៈ (logical operators)

៥.សញ្ញាទ្វ្យាង្គ  (bitwise operators )

៦.សញ្ញាបកិណ្ណកៈ  (Miscellaneous Operators)

១.សញ្ញាកំណត់តម្លៃ (assignment operators)

សញ្ញានេះប្រើសម្រាប់កំណត់តម្លៃឲ្យតួទុកតម្លៃនៅខាងឆ្វេងរបស់វា មានគោលការណ៍ប្រើសញ្ញានេះដូចតទៅ

សញ្ញា សេចក្តីពន្យល់
 = ស្មើនឹង  : យកតម្លៃការិតខាងស្តាំទៅទុកក្នុងការិតខាងឆ្វេងនៃសញ្ញានេះ ។
+= បូកស្មើនឹង : កំណត់តម្លៃការិតខាងឆ្វេងស្មើនឹងតម្លៃការិតខាងឆ្វេងបូកនឹងតម្លៃការិតខាងស្តាំនៃសញ្ញានេះ ។
-= លុបស្មើនឹង : កំណត់តម្លៃការិតខាងឆ្វេងស្មើនឹងតម្លៃការិតខាងឆ្វេងលុបនឹងតម្លៃការិតខាងស្តាំនៃសញ្ញានេះ ។
*= គុណស្មើនឹង : កំណត់តម្លៃការិតខាងឆ្វេងស្មើនឹងតម្លៃការិតខាងឆ្វេងគុណនឹងតម្លៃការិតខាងស្តាំនៃសញ្ញានេះ ។
/= ចែកស្មើនឹង : កំណត់តម្លៃការិតខាងឆ្វេងស្មើនឹងតម្លៃការិតខាងឆ្វេងចែកនឹងតម្លៃការិតខាងស្តាំនៃសញ្ញានេះ ។
%= ចែកយកសំណល់ស្មើនឹង : កំណត់តម្លៃការិតខាងឆ្វេងស្មើនឹងតម្លៃការិតខាងឆ្វេងស្មើនឹងសំណល់ចែករវាងតម្លៃការិតខាងឆ្វេងនិងតម្លៃការិតខាងស្តាំនៃសញ្ញានេះ ។

operators

ដើម្បីងាយយល់ សូមស្វែងយល់ឧទាហរណ៍ខាងក្រោមនេះ

ប្រកាសតួទុកតម្លៃ A ជាទិន្នន័យប្រភេទចំណួនគត់ ហើយកំណត់តម្លៃឲ្យ A = 30

ឃ្លា ញែកឃ្លា តម្លៃ
A +=5 A = A + 5 35
A -= 20 A = A – 20 10
A *= 5 A = A * 5 150
A /= 15 A = A / 15 2
A  %= 10 A = A % 10 0

expression

សរសេរកូដក្នុងភាសា Java ដូចតទៅនេះ

 

213 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS