ប្រភពនិងប្រវត្តិរបាំព្រះរាជទ្រព្យ

robam1

ប្រភពនិងប្រវត្តិរបាំព្រះរាជទ្រព្យ
វាជាការពិបាកក្នុងការបង្ហាញថាតើព្រះមហាក្សត្រអង្គណាជាមហាក្សត្រដំបូង
ដែលត្រាស់បង្គាប់ឲ្យមានការបង្កើតរបាំព្រះរាជទ្រព្យមុនគេឡើយ។តែទោះបីជាយ៉ាងណាក៏ដោយ

robam6

អ្វីដែលប្រាកដនោះគឺរបាំនេះត្រូវបានបង្កើតឡើងមុនសតវត្សរ៍ទី៤នៃគ្រឹស្ទសករាជមកម្ល៉េះដោយសារមានសិលាចារឹកមួយបានរៀបរាប់ថា ព្រះរាជាបានប្រគេនដង្វាយជាអ្នករបាំនិងអ្នកចំរៀងស្រីដល់ព្រះជាម្ចាស់។ដើម្បីស្វែងរកប្រភពនៃរបាំព្រះរាជទ្រព្យនេះវាជាការចាំបាច់ដែលត្រូវងាក
ត្រឡប់ទៅពិនិត្យមើលលើការមកដល់ប្រទេសកម្ពុជានៃពួកព្រាហ្មណ៍មក
ពីប្រទេសឥណ្ឌានៅដើមគ្រិស្ទសករាជ។តាមមើលទៅរបាំព្រះរាជទ្រព្យគឺជា
ទម្រង់សិល្បៈដែលអាចគង់វង្សមកដល់បច្ចុប្បន្ននេះ។

robam3
មានភស្តុតាងមួយទៀតដែលបង្ហាញថា នៅក្នុងរជ្ជកាលព្រះបាទជ័យវម្ម័នទីពីរជាព្រះដែលឡើងគ្រងរាជសម្បត្តិនៅឆ្នាំ ៨០២ដល់ឆ្នាំ ៨៥០ ។ព្រះអង្គបន្សល់ស្នាព្រហស្ថជាច្រើនជារូបចម្លាក់ដែលឧទ្ទឹសចំពោះព្រះសិវៈ។គឺនៅក្នុងរជ្ជកាលព្រះបាទជ័យវរម្ម័នទីពីរនោះហើយដែលមានការនិយាយ
ដល់មានការនិយាយដល់រឿងព្រេងទាក់ទងនឹងព្រះអង្គកម្ពុនិងនាងមេរា។

robam5

កម្ពុនិងមេរាគឺជាបុព្វជនរបស់ពូជខ្មែរបច្ចុប្បន្ននេះហើយឈ្មោះថា ព្រះរាជាណាចក្រកម្ពុជា គឺកើតឡើងដោយសារឈ្មោះ កម្ពុ និងមេរា។នាងមេរាគឺជាស្រីរបាំដែលព្រះឥន្ទ្រាធិរាជបញ្ជូនចុះមកពីឋានសួគ៍។

 

robam4

ដោយ Nao Sok

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.