ប្រយ័ត្នអាវុធមុខពីរ !

suth_dina3

ប្រយ័ត្នអាវុធមុខពីរ !

ថ្ងៃនេះ ACU បានរកឃើញថាលោក ស៊ុត ឌីណា មានលុយ ៧.២លានដុល្លា និង មាសជិត ១៣គីឡូក្រាម ។ បើគ្រាន់តែមន្ត្រីទូតតូចតាចម្នាក់ កាន់ការតែប៉ុន្មានឆ្នាំសោះ មានលុយ ច្រើនបែបនេះទៅហើយ តើលោក ហោ ណាំហុង ដែលជាមេលោក ស៊ុត ឌីណា កាន់តំណែងជាង ១៨ ឆ្នាំ សល់លុយបែបណា? ចុះរដ្ឋមន្ត្រីដុះស្លែផ្សេងៗ ដឹងមានលុយប៉ុន្មានពាន់លានដុល្លាទៅ?

ដើម្បីយុត្តិធម៌សង្គម ខ្ញុំគាំទ្រឱ្យ ACU សើុបអង្កេតរឿងលោក ស៊ុត ឌីណា ឱ្យមានតម្លាភាព ។ បើបំបែករឿងក្តីនេះបាន រដ្ឋមន្ត្រី និង ឧត្តមសេនីយ៍ ពុករលួយផ្សេងៗប្រាកដជាដេកភ័យខ្លួន ។ តែបើការចោទប្រកាន់នេះគ្រាន់តែជាការលាបពណ៌ ដើម្បីគំរាមដល់មន្ត្រីដែល​មានចិត្ត​វៀចវេរ ដើរប្រាសចាកពីគោលនយោបាយក្នុងបក្សនោះ វាជាល្បែងដ៏ស្មោគគ្រោក​បំផុត​មួយ និង មិនយុត្តិធម៌សោះសំរាប់លោក ស៊ុត ឌីណា ៕

ដោយ អ្នក ចម្បាំង

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.