ប្រវត្តិចាងហ្វាងសាលាបាលីជាន់ខ្ពស់ដំបូងបង្អស់

maha_thong

Credit : រូបភាពពីឧបាសក សុខ សុគន្ធ សហរដ្ឋ

ប្រវត្តិចាងហ្វាងសាលាបាលីជាន់ខ្ពស់ដំបូងបង្អស់

ព្រះថេរៈខ្មែរ ១ អង្គព្រះនាម ថោង មាននាទីជា «ព្រះមហាវិមលធម្ម ឧត្តមមេធាវី មហាបរិយត្តិនាយក» ជាចាងហ្វាងសាលាបាលីដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះអង្គកើតនៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ឆ្នាំច ចត្វាស័ក ព.ស.២៤០៦ គ.ស.១៨៦២ ក្នុងរជ្ជកាលសម្ដេចព្រះសុវណ្ណកោដ្ឋ ។

បិតាឈ្មោះ រតន៍ មាតាឈ្មោះ ខាវ ។ បិតាមានងារជាអ្នកឧកញ៉ាពិភក្ដិវាទី ។ នៅភូមិកំពង់ផែ សង្កាត់លេខ ៣ ក្រុងភ្នំពេញ។

កុមារថោង អាយុ ១៧ ឆ្នាំបានបួសជាសាមណេរក្នុងសំណាក់សម្ដេចសង្ឃរាជ ទៀង វត្តឧណ្ណាលោម។

ព្រះអង្គបានសិក្សាធម៌វិន័យជាមួយវិទ្យាចារ្យជាច្រើនរូប រួមទាំងជាមួយសម្ដេចព្រះសង្ឃរាជ និល ទៀង ផង ហើយបានក្លាយជាគ្រូបង្រៀនភាសាបាលីតាំងពីនៅជាសាមណេរនៅឡើយ ។

លុះអាយុ ២១ ឆ្នាំ ព្រះអង្គបានទទួលឧបសម្បទាជាភិក្ខុក្នុងដែនសីមាវត្តឧណ្ណាលោក ។

នៅឆ្នាំ ១៨៩០ ទទួលសមណសក្ដិជាព្រះគ្រូសង្ឃសត្ថា បន្ទាប់មកជាព្រះបាឡាត់សង្ឃវិជ្ជា ។

នៅជន្មាយុ ៤១ ឆ្នាំបាននិមន្ដទៅប្រទេសសៀមចម្លងព្រះត្រៃបិដកយកមក តម្កល់ទុកឯរាជវាំងខ្មែរ ។

ព្រះអង្គគង់នៅសៀមបាន ១ ឆ្នាំ ហើយក៏និមន្ដត្រឡប់មកស្រុកខ្មែរវិញដោយ នាំមកជាមួយនូវគម្ពីរដីកាជាច្រើន ដែលទទួលការអនុញ្ញាតពីរាជការទាំង សងខាង ។

នៅឆ្នាំ ១៩០៣ ព្រះបាទសម្ដេចព្រះសុវណ្ណកោដ្ឋប្រទានងារព្រះអង្គជា ព្រះរាជាគណៈព្រះមហាវិមលធម្មរឿនលួង

នៅឆ្នាំ ១៩១៤ ព្រះបាទសម្ដេចព្រះបរមរាជានុកោដ្ឋ ប្រោសប្រទានតែងតាំង ព្រះអង្គជា ចាងហ្វាងសាលាបាលី និងជាសមាជិកអធិបតីក្រុមជំនុំរៀបចំ សព្វវចនានុក្រមខ្មែរ ។

ព្រះមហាវិមលធម្ម ថោង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំព្រះពុទ្ធសាសនា និងជំរុញឲ្យមានការប្រតិបត្តិពុទ្ធវចនៈតាមរយៈការអប់រំព្រះសង្ឃ ។

loading…

នៅឆ្នាំ ១៩១៤ ព្រះអង្គត្រូវបានតែងតាំងជាចាងហ្វាងទី ១ នៃសាលាបាលីជាន់ខ្ពស់ក្នុងទីក្រុងភ្នំពេញ ដោយព្រះមហាក្សត្រព្រះបាទស៊ីសុវត្ថិ និងមានការយល់ព្រមពីរដ្ឋាភិបាលអាណាព្យាបាល ។ បន្ទាប់មកទៀត ព្រះអង្គត្រូវបានដំឡើងតំណែងជា ក្រុមជំនុំវចនានុក្រមខ្មែរ ។

ព្រះមហាវិមលធម្ម ថោង ជាអ្នកមានចំណេះដឹងផ្នែកភាសាច្រើន រួមមាន ភាសាបាលី ភាសាថៃ ភាសាលាវ  ហើយព្រះអង្គអាចអានអក្សរភូមា និងស្រីលង្កាបានទៀតផង ។

ព្រះអង្គមានឧបការៈច្រើនណាស់ក្នុងការជួយជំរុញព្រះពុទ្ធសាសនាឲ្យបានរីកចម្រើន ដូចជា នៅពេលដែលប្រទេសខ្មែរពុំទាន់មានឯកសារសិក្សាច្រើននោះ ព្រះអង្គបានធ្វើដំណើរទៅជាវសាស្ត្រាព្រះត្រៃបិដកបាលីអក្សរខ្មែរ សៀមហៅថា អក្សរខមដែលគេសរសេរជាភាសាបាលីនៅសម័យនោះក្នុងប្រទេសថៃ ដើម្បីឲ្យកូនសិស្សបានសិក្សារៀនសូត្រ ។

ព្រះអង្គបានទទួលសេចក្តីគោរពយ៉ាងខ្ពង់ខ្ពស់ពីសម្នាក់ព្រះសង្ឃ និងគ្រហស្ថ ទាំងជាជនជាតិខ្មែរនិងបរទេស ។

ព្រះសង្ឃដែលមានឋានៈ និងមានចំណេះចេះដឹងខ្ពង់ខ្ពស់ រួមមាន ព្រះតេជគុណ ល្វី ឯម ព្រះតេជគុណ ជួន ណាត ព្រះតេជគុណ ហួត តាត ព្រះតេជគុណ ម៉ី ជាដើម ក៏សុទ្ធតែធ្លាប់ជាកូនសិស្សរបស់ព្រះអង្គ ។

925 total views, 10 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS