ប្រវត្តិសកម្មជននយោបាយ ឆាំ ឆានី

chhamchany

លោក ឆាំ ឆានី ពីកូនកសិករ តស៊ូក្លាយជាសកម្មជននយោបាយ និងជាឆ្អឹងទទឹងកត្រកូលហ៊ុន
………………………….
អត្ថបទ ប៉ាង សុខឿន៖ លោក ឆាំ ឆានី ជាកូនសកិករម្នាក់ អាចនិយាយថាដ៏សែនក្រីក្រ មកពីខេត្តព្រៃវែង។ លោក បានរៀនបញ្ចាប់ត្រឹមថ្នាក់វិទ្យាល័យ និងកំពុងបន្តមកសកលវិទ្យាល័យតែមិនបានសម្រេចដូចបំណង ក៏ត្រូវរត់ភៀសខ្លួនពីប្រទេសកម្ពុជាមកនៅប្រទេសទី៣ បន្ទាប់ពីមានការគំរាមកំហែងតាមចាប់ខ្លួនពីរដ្ឋាភិបាល ហ៊ុន សែន កាលពីចុងឆ្នាំ២០០៥។

លោក ឆាំ ឆានី បន្ទាប់ពីបានបានមកដល់ភ្នំពេញ លោក បានចូលបម្រើការងារនៅគណបក្ស សម រង្ស៊ី កាលពីឆ្នាំ១៩៩៨ ក្នុងឋានៈជាជំនួយការនៅខុទ្ទការល័យប្រធានគណបក្ស សម រង្ស៊ី។ បន្ទាប់មកលោកបម្រើការជាជំនួយការនៅអគ្គលេខាធិការដ្ឋានគណបក្សសមរង្ស៊ី និងបន្ទាប់ មកជាជំនួយការផ្ទាល់លោក យឹម សុវណ្ណ មុនលោករត់ភៀសខ្លួននៅឆ្នាំ២០០៥។

ក្រៅពីបម្រើការជាជំនួយការក្នុងអគ្គលេខាធិការដ្ឋានរបស់លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ លោក ក៏ជាថ្នាក់ដឹកនាំក្រុមការងារគណបក្ស សម រង្ស៊ី ប្រចាំខេត្តកំពង់ឆ្នាំងផងដែរ ដែលកាលនោះមានលោក ផៃ ស៊ីផាន ជាមិត្តរួមការងារ ហើយមានរឿងជំពាក់លុយលោក ឆាំ ឆានី រហូតមកដល់ពេលនេះនៅមិនទាន់សង។ ក្រៅពីនេះលោកក៏ជាប្រធានអង្គការកសិករខ្មែរ និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថែមទៀត។

លោក ឆាំ ឆានី ក្រៅពីរងបណ្តឹងរបស់រដ្ឋាភិបាល ហ៊ុន សែន ទាក់ទងនឹងបញ្ហាព្រំដែន លោកក៏រងបណ្តឹងមួយចំនួនផ្សេងទៀតដែរពីត្រកូលហ៊ុន និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរបស់បក្សប្រជាជន។

លោក ឆាំ ឆានី ត្រូវបានគេស្គាល់ថាជាមនុស្សមាត់ត្រង់ រិះគន់មិនសំចៃ មិនចេះលាក់ មិនចេះនិយាយបូរបាច់ បែបបទច្រើនឡើយក្នុងរឿងនយោបាយ។ តែលោកជាមនុស្សមានចំណេះដឹង និងមានវិន័យ ខាងធម៌អារ្យយ៉ាងច្បាស់លាស់ ស្ទាត់ជំនាញ និងមានពាក្យសំដីមានរបៀបរៀបរយខ្ពង់ខ្ពស់ខាងផ្នែកសាសនា និងអប់រំ។ ជាទូទៅ នៅក្នុងសហគមខ្មែរ មនុស្សទាំងចាស់ទាំងក្មេង គេតែងហៅលោកថាជា «លោកអាចារ្យ» ព្រោះតែលោកពូកែសូត្រធម៌ ដឹកនាំពិធីបុណ្យសាសនានានា និងរៀបចំកម្មវិធីបុណ្យជាតិសំខាន់ៗនានាក្នុងសហគមន៍ដើម្បីលើកតម្កើងវប្បធម៌ជាតិនៅបរទេស។ ក្រៅពីនេះលោក ឆាំ ឆានី ជាមនុស្សឧស្សាហ៍ព្យាយាម អត់ធ្មត់ ឆាប់យល់ការងារ មានភាពវាងវៃបំផុត ក្នុងកិច្ចការងារទាំងពួង។ លោក ជាមនុស្សស្មោះត្រង់នឹងមិត្តភ័ក្រ និងមិត្តរួមការងារដើម្បីជាតិគ្រប់ពេលវេលា។

ជាលក្ខណៈផ្ទាល់ខ្លួន លោក ឆាំ ឆានី ជាមួយ ខ្មែរ សុវណ្ណភូមិ គឺយើងជាមិត្តដ៏ល្អ ជាក្រុមការងារដ៏ល្អ និងជាគ្រួសារតែមួយដ៏ល្អថែមទៀត។ ពួកយើងបានតស៊ូជាមួយគ្នាជាច្រើនឆ្នាំមកហើយដោយមិនគិតពីលាភសក្ការៈ និងមុខតំណែងអ្វីឡើយដើម្បីគោលដៅតែមួយរបស់យើងគឺការផ្លាស់ប្តូរ និងឈានទៅរកការដឹកនាំតាមបែបប្រជាធិបតេយ្យពិតប្រាកដមួយដឹកនាំដោយមនុស្សជំនាន់ថ្មីនាពេលអនាគត។

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.