ប្រែលោតសព្ទ ពាហុំ ៧

bahung_trans

៧.នន្ទោបនន្ទភុជគំ វិពុធំ មហិទ្ធឹ

បុត្តេន ថេរភុជគេន ទមាបយន្តោ

ឥទ្ធូបទេសវិធិនា ជិតវា មុនិន្ទោ

តន្តេជសា ភវតុ តេ ជយមង្គលានិ.

ប្រែលោតសព្ទ

មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ មោគ្គល្លានត្ថេរេន ញ៉ាំងព្រះមោគ្គល្លានត្ថេរ បុត្តេន ជាពុទ្ធបុត្រ ថេរភុជគេន ជានាគថេរ ទមាបយន្តោ កាលឲ្យបង្រ្កាប នន្ទោបនន្ទភុជគំ  នូវនាគ ឈ្មោះ នន្ទោបនន្ទ វិពុធំ អ្នកមានប្រាជ្ញាឆ្គង មហិទ្ធឹ អ្នកមានឫទ្ធិ៍ខ្លាំង ជិតវា ទ្រង់ឈ្នះហើយ តំ នន្ទោបនន្ទភុជគំ  នូវនាគ ឈ្មោះ នន្ទោបនន្ទ នោះ ឥទ្ធូបទេសវិធិនា ដោយវិធីសម្តែងនូវឥទ្ធិឫទ្ធិ៍

តន្តេជសា ដោយតេជះនៃវិធីសម្តែងនូវឥទ្ធិឫទ្ធិ៍នោះ ជយមង្គលានិ រីជ័យមង្គល ភវតុ ចូរមាន តេ ដល់អ្នក ។

វចនត្ថ

ទមាបយន្តោ <  ទម + ណាបយ + អន្ត កាលឲ្យបង្រ្កាប ឬ ទូន្មាន

ឧបទេស[ឧប + ទិស + ណ ] បុំ. ការសម្តែង, ការណែនាំ,

ឥទ្ធិយា ឧបទេសោ ឥទ្ធូបទេសោ ការសម្តែងនូវឥទ្ធិ ។ ឆដ្ឋីកម្មតប្បុរិស ។

ឥទ្ធូបទេសោ ច សោ វិធិ ចាតិ ឥទ្ធូបទេសវិធិ ។ វិសេសនបុព្វបទ កម្មធារយសមាស ។

ប្រែដោយព្យញ្ជនៈ

រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ញ៉ាំងព្រះមោគ្គល្លានត្ថេរ ជាពុទ្ធបុត្រ ជានាគថេរ កាលឲ្យបង្រ្កាប នូវនាគ ឈ្មោះ នន្ទោបនន្ទ អ្នកមានប្រាជ្ញាឆ្គង  អ្នកមានឫទ្ធិ៍ខ្លាំង ទ្រង់ឈ្នះហើយ នូវនាគ ឈ្មោះ នន្ទោបនន្ទ នោះ ដោយវិធីសម្តែងនូវឥទ្ធិឫទ្ធិ៍ ដោយតេជះនៃវិធីសម្តែងនូវឥទ្ធិឫទ្ធិ៍នោះ រីជ័យមង្គល ចូរមាន ដល់អ្នក ។

ប្រែដោយអត្ថ

ព្រះចមមុនីកាលប្រើឲ្យព្រះមោគ្គល្លានត្ថេរជាពុទ្ធបុត្រកាឡាខ្លួនជានាគរាជបង្រ្កាបនាគឈ្មោះនន្ទោបនន្ទដែលមានប្រាជ្ញាឆ្គងមានឫទ្ធិ៍ខ្លាំង ទ្រង់បានឈ្នះនាគឈ្មោះនន្ទោបនន្ទនោះដោយវិធីសម្តែងឥទ្ធិឫទ្ធិ៍

ដោយតេជះនៃវិធីសម្តែងឥទ្ធិឫទ្ធិ៍នោះ សូមជ័យមង្គលចូរមានដល់អ្នក ។

loading…

បច្ចេកសព្ទថ្មី  New Terminology

ជនចំណាកស្រុក = គាមនិគ្គតជនា emigrants

ភូមិ = គាមោ village

ភូមិឃ្លាំងកណ្តាល = ឃ្លាំងកណ្តាល គាមោ

និគមោ = ឃុំ សង្កាត់ commune

ឃុំត្រពាំងប្រីយ៍ = ត្រពាំងប្រីយ៍ និគមោ

ជនបទោ,ទេសោ,មណ្ឌលំ = ស្រុក ខណ្ឌ    district

ស្រុកអន្លង់វែង = អន្លង់វែង ជនបទោ

បទេសោ, នគរំ, បុរំ = ខែត្រ province

រដ្ឋំ = ប្រទេស country

ទីបោ = ទ្វីប continent

ភូមិភាគោ = ភូមិភាគ region

វិសយោ = តំបន់  zone

ភូមិប្បទេសោ = ផ្ទៃក្រឡា, ភូមិប្រទេស area

225 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS