ប្រែលោតសព្ទ ពាហុំ ៨

bahung_trans

 ៨.ទុគ្គាហទិដ្ឋិភុជគេន សុទដ្ឋហត្ថំ

ព្រហ្មំ វិសុទ្ធិជុតិមិទ្ធិពកាភិធានំ

ញាណាគទេន វិធិនា ជិតវា មុនិនទោ

តន្តេជសា ភវតុ តេ ជយមង្គលានិ.

ប្រែលោតសព្ទ

មុនិន្ទោ រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ជិតវា ទ្រង់ឈ្នះហើយ ព្រហ្មំ នូវព្រហ្ម ឥទ្ធិពកាភិធានំ ដែលមានឈ្មោះថា ពកៈ ដ៏មានឫទ្ធិ៍ វិសុទ្ធិជុតឹ ដ៏មានសេចក្តីបរិសុទ្ធ និង សេចក្តីរុងរឿង ទុគ្គាហទិដ្ឋិភុជគេន សុទដ្ឋហត្ថំ អ្នកមានដៃត្រូវពស់ គឺ មិច្ឆាទិដ្ឋិចឹកខាំហើយ ញាណាគទេន វិធិនា ដោយវិធី ដែលជាឱសថ គឺ ព្រះញាណ

តន្តេជសា ដោយតេជះនៃវិធីដែលជាឱសថ គឺ ព្រះញាណ នោះ ជយមង្គលានិ រីជ័យមង្គល ភវតុ ចូរមាន តេ ដល់អ្នក ។

វចនត្ថ

ភុជគ[ភុជ + គម + ក្វិ] បុំ. សត្វទៅដោយភ្នែន,ពស់, នាគ វិ. ភុជេន គច្ឆតីតិ ភុជគោ ។

ទុគ្គាហទិដ្ឋិ ឥ. មិច្ឆាទិដ្ឋិ គំហើញខុស

សុទដ្ឋ [សុ + ឌស + ត  សុឌដ្ឋ ឬ ផ្លាស់ ឌ ជា ទ ជា សុទដ្ឋ] កិត. ត្រូវចឹកខាំហើយ

សុទដ្ឋោ ច សោ ហត្ថោ ចាតិ សុទដ្ឋហត្ថោ ។ វិសេសនបុព្វបទ កម្មធារយសមាស ។

សុទដ្ឋហត្ថោ យស្ស សោ សុទដ្ឋហត្ថោ (ពកោ) ។ ឆដ្ឋីពហុព្វីហិ ។

ញាណំ ឯវ អគទោ ញាណាគទោ ឱសថ គឺ ញាណ ។ អវធារណបុព្វបទ កម្មធារយសមាស ។

ប្រែដោយព្យញ្ជនៈ

រីព្រះមុនិន្ទសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ឈ្នះហើយ នូវព្រហ្ម ដែលមានឈ្មោះថា ពកៈ ដ៏មានសេចក្តីបរិសុទ្ធ និង សេចក្តីរុងរឿង អ្នកមានដៃត្រូវពស់ គឺ មិច្ឆាទិដ្ឋិចឹកខាំហើយ ដោយវិធី ដែលជាឱសថ គឺ ព្រះញាណ ដោយតេជះនៃវិធីដែលជាឱសថ គឺ ព្រះញាណ នោះ រីជ័យមង្គល ចូរមាន ដល់អ្នក ។

ប្រែដោយអត្ថ

ព្រះចមមុនីទ្រង់បានឈ្នះព្រហ្ម ឈ្មោះថា ពកៈ អ្នកបរិសុទ្ធ ផូរផង់ មានឫទ្ធិ៍ មានដៃត្រូវពស់ គឺ មិច្ឆាទិដ្ឋិចឹកខាំហើយ ដោយវិធីឱសថ គឺ ព្រះញាណ

ដោយតេជះនោះ សូមជ័យមង្គលចូរមានដល់អ្នក ។

loading…

បច្ចេកសព្ទថ្មី

ផែនទី = ភូមិចិត្តំ  map

ផែនទីខុសច្បាប់ = អធម្មិកំ ភូមិចិត្តំ  illegal map

ក្រសួង = ការិយំសោ បុំ. Ministry

អង្គការ  = វិន្យាសោ បុំ. Organization

អង្គការមិនមែនរដ្ឋាភិបាល = នរដ្ឋាភិបាលោ វិន្យាសោ  Non-Governmental Organization (NGO)

184 total views, 35 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS