ប្រែលោតសព្ទ ពាហុំ ៩

bahung_trans

៩.ឯតាបិ ពុទ្ធជយមង្គលអដ្ឋគាថា

យោ វាចនោ ទិនទិនេ សរតេ មតន្ទី

ហិត្វាននេកវិវិធានិ ចុបទ្ទវានិ

មោក្ខំ សុខំ អធិគមេយ្យ នរោ សបញ្ញោ.

ប្រែលោតសព្ទ

យោ នរោ រីនរជនណា មតន្តី អ្នកមានប្រាជ្ញា វាចនោ អ្នកសូធ្យ សរតេ តែងរំលឹក ឯតាបិ ពុទ្ធជយមង្គលអដ្ឋគាថា នូវគាថា ៨ បទ ស្តីពីមង្គល គឺ ជ័យជំនះរបស់ព្រះពុទ្ធ ទ. ទាំងនេះ ទិនទិនេ រាល់ ៗ ថ្ងៃ ក៏ សោ នរោ រីនរជន នោះ សបញ្ញោ អ្នកប្រកបដោយប្រាជ្ញា ហិត្វាន លះបង់ហើយ ឧបទ្ទវានិ នូវឧបទ្ទវៈទ. អនេកវិវិធានិ មានប្រការផ្សេង ៗ ជាច្រើន អធិគមេយ្យ គប្បីដល់ សុខំ នូវសុខ មោក្ខំ គឺ ធម៌ជាគ្រឿងរួចផុត ។

ប្រែដោយព្យញ្ជនៈ

រីនរជនណា អ្នកមានប្រាជ្ញា អ្នកសូធ្យ តែងរំលឹក នូវគាថា ៨ បទ ស្តីពីមង្គល គឺ ជ័យជំនះរបស់ព្រះពុទ្ធ ទ. ទាំងនេះ រាល់ ៗ ថ្ងៃ ក៏ រីនរជន នោះ អ្នកប្រកបដោយប្រាជ្ញា លះបង់ហើយ នូវឧបទ្ទវៈទ. មានប្រការផ្សេង ៗ ជាច្រើន គប្បីដល់ នូវសុខ គឺ ធម៌ជាគ្រឿងរួចផុត ។

ប្រែដោយអត្ថ

នរជនណាដែលមានប្រាជ្ញានិងសូធ្យរំលឹកគាថាពុទ្ធជ័យមង្គល ៨ បទនេះ រាល់ថ្ងៃ ក៏នរជននោះអ្នកប្រកបដោយប្រាជ្ញាគង់លះបង់ឧបទ្ទវន្តរាយមានប្រការផ្សេងៗជាច្រើនបានហើយដល់នូវបរមសុខ គឺ ព្រះនិព្វានហោង ។

loading…

217 total views, 25 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS