ប្រែលោតសព្ទ យង្កិញ្ចារម្មណំ

សុត្តន្តបិដក ខុទ្ទកនិកាយ បិដ្ឋធីតលិកបេតវត្ថុ

យង្កិញ្ចារម្មណំ កត្វា               ទជ្ជា ទានមមច្ឆរី

បុព្វេ បេតេ វ  អារព្ភ                អថ វា វត្ថុទេវតា ។

ចត្តារោ វ មហារាជេ               លោកបាលេ យសស្សិនោ

 កុវេរំ ធតរដ្ឋញ្ច                        វិរូបក្ខំ  វិរូឡ្ហកំ

តេ ចេវ  បូជិតា ហោន្តិ            ទាយកា ច អនិប្ផលា ។

ន ហិ រុណ្ណំ វា សោកោ វា         យាវញ្ញា បរិទេវនា

ន តំ បេតស្ស អត្ថាយ              ឯវំ តិដ្ឋន្តិ ញាតយោ  ។

អយញ្ច ខោ ទក្ខិណា ទិន្នា       សង្ឃម្ហិ សុប្បតិដ្ឋិតា

ទីឃរត្តំ ហិតាយស្ស                ឋានសោ ឧបកប្បតីតិ ។

ប្រែលោតសព្ទ

( បុគ្គលោ រីបុគ្គល ) អមច្ឆរី អ្នកមិនមានសេចក្ដីកំណាញ់ កត្វា ធ្វើហើយ យង្កិញ្ចិ (ការណំ នូវហេតុ ) ណាមួយ គឺ អារព្ភ ប្រារព្ធហើយ បេតេ បុព្វេ វា នូវបុព្វជនទ. អ្នកស្លាប់ទៅហើយឬ វត្ថុទេវតា អថវា ឬថា នូវវត្ថុទេវតាទ. កុវេរំ ច ធតរដ្ឋំ ច វិរូបក្ខំ ច វិរូឡ្ហកំ ច ចត្តារោ លោកបាលេ យសស្សិនោ មហារាជេ វា ឬថា នូវមហារាជទ. អ្នករក្សានូវលោក អ្នកមានយស ទាំងបួន គឺ ព្រះបាទកុវេរៈមួយ គឺ ព្រះបាទធតរដ្ឋៈមួយ គឺ ព្រះបាទវិរូបក្ខៈមួយ គឺ ព្រះបាទវិរូឡ្ហកៈមួយ អារម្មណំ ឱ្យជាអារម្មណ៍ ទជ្ជា គប្បីឱ្យ ទានំ នូវទាន ។ តេ មហារាជានោ រីមហារាជទ. នោះ បូជិតា ហោន្តិ ច ឯវ  រមែងជាជាអ្នកគឺបុគ្គលនោះបូជាហើយផងមែនពិត ទាយកា អនិប្ផលា ហោន្តិ ច រីទាយកទ. រមែងជាជាអ្នកមិនឥតផលផង ។ យំ រុណ្ណំ វា រីការយំឯណាក្ដី យោ សោកោ វា រីការសោកសៅឯណាក្ដី យា អញ្ញា បរិទេវនា វា រីការខ្សឹកខ្សួលដទៃឯណាក្ដី តំ ( រុណ្ណាទិកិច្ចំ រីកិច្ចមានការយំជាដើម ) នោះ ( កេនចិ គឺអ្នកណាមួយ ) ន ហិ ( កាតព្វំ ) មិនគប្បីធ្វើឡើយ តំ កិច្ចំ រីកិច្ចនោះ ន ហោតិ រមែងមិនមាន អត្ថាយ ដើម្បីប្រយោជន៍ បេតស្ស ( ជនស្ស ដល់ជន ) អ្នកស្លាប់ទៅហើយ ញាតយោ រីញាតិទ. តិដ្ឋន្តិ រមែងស្ថិតនៅ ឯវំ យ៉ាងនេះ ។ មែនពិត ទក្ខិណា រីទក្ខិណា អយំ ខោ នេះឯង ទិន្នា ដែលបុគ្គលឱ្យហើយ សុប្បតិដ្ឋិតា ដែលបុគ្គលតម្កល់ទុកល្អហើយ សង្ឃម្ហិ ក្នុងសង្ឃ ឧបកប្បតិ រមែងសម្រេច ឋានសោ ដោយរួសរាន់ ហិតាយ ដើម្បីប្រយោជន៍ អស្ស ( បេតជនស្ស ដល់បេតជន ) នោះ ទីឃរត្តំ អស់កាលជាអង្វែង ។

ប្រែដោយអត្ថ

បុគ្គលដែលមិនកំណាញ់គួរធ្វើហេតុយ៉ាងណាមួយ គឺ ប្រារព្ធបុព្វជន ជំនាងផ្ទះ ឬ មហារាជទាំង ៤ ដែលរក្សាលោក (និង) មានយស គឺ ធតរដ្ឋៈ ១ វិរូឡ្ហកៈ ១ វិរូបក្ខៈ ១ កុវេរៈ ១ ឲ្យជាអារម្មណ៍ ហើយទើបឲ្យទាន ។ លោកទាំងនោះជាអ្នកដែលបុគ្គលបូជាហើយទាំងទាយកក៏មិនឥតផល ។

កិរិយាយំ សំណោកសោកសៅ ឬ កិរិយាខ្សឹកខ្សួលដទៃបុគ្គលមិនគួរធ្វើឡើយ ព្រោះកិរិយាយំជាដើមនោះមិនមានប្រយោជន៍ដល់ជនដែលស្លាប់ទៅហើយទេ ។ ពួកញាតិគង់ស្ថិតនៅយ៉ាងនេះដដែល ។ ក៏ទក្ខិណានេះឯងដែលអ្នកឲ្យហើយ តម្កល់ទុកល្អហើយក្នុងសង្ឃ តែងសម្រេចដើម្បីប្រយោជន៍ដល់បុព្វជននោះយ៉ាងរួសរាន់ទាន់ចិត្តអស់កាលជាយូរអង្វែង  ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

 

268 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS