ប្រែលោតសព្ទ យោ កប្បកោដី

mahapali

អារម្ភកថារបស់សាមន្តប្បាសាទិកា

យោ កប្បកោដីហិបិ អប្បមេយ្យំ

កាលំ ករោន្តោ អតិទុក្ករានិ

ខេទំ គតោ លោកហិតាយ នាថោ

នមោ មហាករុណិកស្ស តស្ស ។

យោ នាថោ រីព្រះលោកនាថជាម្ចាស់ព្រះអង្គណា ករោន្តោ កាលទ្រង់ធ្វើ កម្មានិ នូវទង្វើទ. អតិទុក្ករានិ ដែលគេធ្វើបានដោយកម្រក្រៃ កាលំ អស់កាល អប្បមេយ្យំ ដ៏ប្រមាណមិនបាន កប្បកោដីហិបិ សូម្បីដោយកោដិនៃកប្បទ. គតោ ទ្រង់ដល់ហើយ ខេទំ នូវកិរិយាលំបាក លោកហិតាយ ដើម្បីប្រយោជន៍ដល់សត្វលោក នមោ រីកិរិយានមស្សការ អត្ថុ ចូរមាន តស្ស នាថស្ស ចំពោះព្រះលោកនាថជាម្ចាស់ព្រះអង្គនោះ មហាការុណិកស្ស ទ្រង់ប្រកបដោយសេចក្តីអាណិតដ៏ធំ  ។

khmer_monk

វចនត្ថៈ

បមេតុំ អសក្កុណេយ្យំ អប្បមេយ្យំ ដែលមិនអាចនឹងប្រមាណបាន ។

ទុក្ខេន ករិយតីតិ ទុក្ករំ (កម្មំ) យំ កម្មំ រីទង្វើណា បុគ្គលេន គឺបុគ្គល ករិយតិ រមែងធ្វើ  ទុក្ខេន ដោយកម្រ  ឥតិ ព្រោះហេតុនោះ តំ កម្មំ រីទង្វើនោះ ទុក្ករំ ឈ្មោះថា ទុក្ករៈ ដែលបុគ្គលធ្វើបានដោយកម្រ ខ-បច្ច័យ ។ អតិសយំ ទុក្ករំ អតិទុក្ករំ (កម្មំ) ទង្វើដែលបុគ្គលធ្វើបានដោយកម្រក្រៃលែង ឈ្មោះថា អតិទុក្ករៈ ដែលបុគ្គលធ្វើបានដោយកម្រក្រៃលែង ។

លោកស្ស ហិតំ លោកហិតំ ប្រយោជន៍ដល់សត្វលោក ឈ្មោះថា លោកហិតៈ ។

មហតី ករុណា មហាករុណា  ករុណា រីសេចក្តីអាណិត មហតី ដ៏ធំ មហាករុណា ឈ្មោះ មហាករុណា(សេចក្តីអាណិតដ៏ធំ) ។

មហាករុណាយ និយុត្តោ មហាការុណិកោ (នាថោ) យោ នាថោ រីព្រះលោកនាថព្រះអង្គណា និយុត្តោ ទ្រង់ប្រកបហើយ មហាករុណាយ ដោយសេចក្តីអាណិតដ៏ធំ សោ នាថោ រីព្រះលោកនាថព្រះអង្គនោះ មហាការុណិកោ ឈ្មោះថា មហាការុណិកៈ ទ្រង់ប្រកបដោយសេចក្តីអាណិតដ៏ធំ ឬ មហាករុណា  អស្ស អត្ថីតិ មហាការុណិកោ (នាថោ) មហាករុណា រីសេចក្តីអាណិតដ៏ធំ អស្ស នាថស្ស របស់ព្រះលោកនាថព្រះអង្គនោះ អត្ថិ មាន ឥតិ ព្រោះហេតុនោះ សោ នាថោ រីព្រះលោកនាថព្រះអង្គនោះ មហាការុណិកោ ឈ្មោះថា មហាការុណិកៈ ទ្រង់មានសេចក្តីអាណិតដ៏ធំ ណិក-បច្ច័យ ។

ប្រែរៀងសេចក្តី

ខ្ញុំព្រះករុណាសូមនមស្សការចំពោះព្រះលោកនាថជាម្ចាស់ទ្រង់ប្រកបដោយ ព្រះមហាករុណាកាលទ្រង់ធ្វើទង្វើដែលកម្រធ្វើបានក្រៃអស់កាលដ៏ប្រមាណមិនបានសូម្បីដោយច្រើនកោដិកប្ប ទ្រង់ដល់កិរិយាលំបាកដើម្បីប្រយោជន៍ដល់សត្វលោក ។

 

2

អសម្ពុធំ ពុទ្ធនិសេវិតំ យំ                            

ភវាភវំ គច្ឆតិ ជីវលោកោ

នមោ អវិជ្ជាទិកិលេសជាល-

វិទ្ធំសិនោ ធម្មវរស្ស តស្ស ។

ជីវលោកោ រីសត្វលោក អសម្ពុធំ កាលមិនយល់ដឹង យំ ធម្មវរំ នូវព្រះធម៌ដ៏ប្រសើរឯណា ពុទ្ធនិសេវិតំ ដែលព្រះពុទ្ធជាម្ចាស់ទ្រង់សេពសោយហើយ គច្ឆតិ រមែងទៅ ភវាភវំ កាន់ភពតូចនិងភពធំ នមោ រីកិរិយាមនស្សការ អត្ថុ ចូរមាន តស្ស អវិជ្ជាទិកិលេសជាលវិទ្ធំសិនោ ធម្មវរស្ស  ចំពោះព្រះធម៌ដ៏ប្រសើរ ដែលកម្ចាត់បង់នូវអណ្តាតភ្លើងគឺកិលេសមានអវិជ្ជាជាដើមដោយប្រក្រតីនោះ ។

វចនត្ថៈ

អសម្ពុធំ = អសម្ពុជ្ឈន្តោ កាលមិនយល់ដឹង,  ន សម្ពុជ្ឈន្តោ អសម្ពុជ្ឈន្តោ

ភវាភវំ = ខុទ្ទកភវមហន្តភវំ ភពតូចនិងភពធំ

ជីវលោកោ = សត្តលោកោ សត្វលោក

អវិជ្ជា អាទិ យេសំ កិលេសានំ តេ អវិជ្ជាទយោ អវិជ្ជាជាដើមនៃកិលេសទាំងឡាយណា កិលេសទាំងឡាយនោះ ឈ្មោះថា មានអវិជ្ជាជាដើម ។

អវិជ្ជាទយោ ឯវ កិលេសា អវិជ្ជាទិកិលេសា កិលេសទ. គឺ មានអវិជ្ជាជាដើម ឈ្មោះថា អវិជ្ជាទិកិលេសៈ កិលេស គឺ មានអវិជ្ជាដើម ។

អវិជ្ជាទិកិលេសា ឯវ ជាលា អវិជ្ជាទិកិលេសជាលា អណ្តាតភ្លើង គឺ កិលេស គឺ មានអវិជ្ជាជាដើម ឈ្មោះថា អវិជ្ជាទិកិលេសជាលា ។

 អវិជ្ជាទិកិលេសជាលំ វិទ្ធំសេតិ សីលេនាតិ អវិជ្ជាទិកិលេសជាលវិទ្ធំសី (ធម្មវរោ) យោ ធម្មវរោ ព្រះធម៌ដ៏ប្រសើរណា វិទ្ធំសេតិ រមែងកម្ចាត់បង់ អវិជ្ជាទិកិលេសជាលំ នូវអណ្តាតភ្លើងគឺកិលេសគឺមានអវិជ្ជាជាដើម សីលេន ដោយប្រក្រតី ឥតិ ព្រោះហេតុនោះ សោ ធម្មវរោ ព្រះធម៌ដ៏ប្រសើរនោះ ឈ្មោះថា អវិជ្ជាទិកិលេសជាលវិទ្ធំសី ដែលកម្ចាត់បង់នូវកិលេស គឺ អណ្តាតភ្លើង គឺ កិលេស គឺ មានអវិជ្ជាជាដើមដោយប្រក្រតី ណី-បច្ច័យ ។

ធម្មោ វរោ ធម្មវរោ ព្រះធម៌ដ៏ប្រសើរ ឈ្មោះថា ធម្មវរៈ ព្រះធម៌ដ៏ប្រសើរ ។

ប្រែរៀងសេចក្តី

ខ្ញុំព្រះករុណាសូមនមស្សការចំពោះព្រះធម៌ដ៏ប្រសើរដែលមានប្រក្រតីកម្ចាត់បង់នូវអណ្តាតភ្លើង គឺ កិលេសមានអវិជ្ជាជាដើម ដែលព្រះពុទ្ធជាម្ចាស់ទ្រង់សេពសោយ ដែលសត្វលោកកាលមិនយល់ដឹងតែងត្រាច់រង្គត់ទៅកាន់ភពតូចនិងភពធំ ។

គុណេហិ យោ សីលសមាធិបញ្ញា-

វិមុត្តិញាណប្បភូតីហិ យុត្តោ

ខេត្តញ្ជនានំ កុសលត្ថិកានំ

តមរិយសង្ឃំ សិរសា នមាមិ ។

យោ អរិយសង្ឃោ រីព្រះអរិយសង្ឃឯណា យុត្តោ ប្រកបហើយ គុណេហិ ដោយគុណទ. សីលសមាធិបញ្ញាវិមុត្តិញាណប្បភូតីហិ ដ៏រុងរឿងដោយសីលនិងសមាធិនិងបញ្ញានិងវិមុត្តិនិងវិមុត្តិញាណទស្សនៈ អហំ រីខ្ញុំព្រះករុណា នមាមិ នមស្សការ សិរសា ដោយសិរសា តំ អរិយសង្ឃំ នូវព្រះអរិយសង្ឃនោះ កុសលត្ថិកានំ ជនានំ ខេត្តំ ដែលជាស្រែបុណ្យនៃជន.ទ អ្នកមានសេចក្តីត្រូវការដោយកុសល ។

សូធ្យមន្ត
សូធ្យមន្ត

វចនត្ថៈ

សីលញ្ច សមាធិញ្ច បញ្ញា ច វិមុត្តិ ច វិមុត្តិញាណំ ច សីលសមាធិបញ្ញាវិមុត្តិញាណំ ។

សីលសមាធិបញ្ញាវិមុត្តិញាណេន បភូតិ សីលសមាធិបញ្ញាវិមុត្តិញាណប្បភូតិ ។

កុសលេន អត្ថោ កុសលត្ថោ ។ កុសលត្ថោ យេសំ អត្ថីតិ កុសលត្ថិកា (ជនា) ។

ប្រែរៀងសេចក្តី

ខ្ញុំព្រះករុណាសូមនស្សការដោយសិរសានូវព្រះអរិយសង្ឃដែលប្រកបដោយគុណដ៏រុងរឿងដោយសីល សមាធិ បញ្ញា វិមុត្តិ និង វិមុត្តិញាណទស្សនៈ ជាស្រែបុណ្យរបស់ពួកជនដែលមានសេចក្តីត្រូវការដោយកុសល ។

ឥច្ចេវមច្ចន្តនមស្សនេយ្យំ

នមស្សមានោ រតនត្តយំ យំ

បុញ្ញាភិសន្ទំ វិបុលំ អលត្ថំ

តស្សានុភាវេន ហតន្តរាយោ ។

អហំ រីខ្ញុំព្រះករុណា នមស្សមានោ កាលនមស្សការ អច្ចន្តនមស្សនេយ្យំ រតនត្តយំ នូវប្រជុំបីនៃរតនៈ ដែលគួរនមស្សការដោយដាច់ខាត ឥតិ ឯវំ យ៉ាងនេះដោយប្រការដូច្នេះ អលត្ថំ បានបានហើយ យំ វិបុលំ បុញ្ញាភិសន្ទំ នូវផលនៃបុណ្យ ដ៏ធំដោយពិសេស ឯណា អហំ រីខ្ញុំព្រះករុណា អម្ហិ រមែងជា ហតន្តរាយោ ជាអ្នកមានអន្តរាយដែលកម្ចាត់បង់ហើយ អានុភាវេន ដោយអានុភាព តស្ស បុញ្ញាភិសន្ទស្ស នៃផលនៃបុណ្យនោះ ។

វចនត្ថៈ

ឥច្ចេវំ < ឥតិ + ឯវំ យក ិ ជា យ   ហើយ យ + ត ជា ច្ច បានជា ឥច្ច បូក ឯវំ ជា ឥច្ចេវំ ។

អច្ចន្ត < អតិ + អន្ត យក ិ ជា យ ហើយ យ + ត ជា ច្ច បានជា អច្ច + អន្ត ជា អច្ចន្ត ។

នមស្សនេយ្យំ = នមស្សិតព្វំ

អច្ចន្តំ នមស្សនេយ្យំ អច្ចន្តនមស្សនេយ្យំ ។

ហតោ អន្តរាយោ យេន សោ ហតន្តរាយោ ។

ប្រែរៀងសេចក្តី

ខ្ញុំព្រះករុណាកាលនមស្សការព្រះរតនត្រៃដែលគួរនមស្សការដោយដាច់ខាត ដោយប្រការដូចពោលមកយ៉ាងនេះ បានទទួលកុសលផលបុណ្យដ៏ធំធេង ឯណា ដោយអានុភាពនៃកុសលផលបុណ្យនោះ សូមឲ្យខ្ញុំរួចផុតគ្រោះថ្នាក់ ។

 

 

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ  ។

400 total views, 15 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS