ប្រែលោតសព្ទ សព្វីតិយោ

   respect1

               សាមញ្ញានុមោទនាគាថា

សព្វីតិយោ វិវជ្ជន្តុ                  សព្វរោគោ វិនស្សតុ

មា តេ ភវត្វន្តរាយោ               សុខី ទីឃាយុកោ ភវ ។ 

អភិវាទនសីលិស្ស                 និច្ចំ   វុឌ្ឍាបចាយិនោ

ចត្តារោ ធម្មា វឌ្ឍន្តិ                អាយុ វណ្ណោ សុខំ ពលំ ។

ប្រែលោតសព្ទ

ឦតិយោ រីចង្រៃទ. សព្វា ទាំងពួង វិវជ្ជន្តុ ចូរចៀសវាងទៅ សព្វរោគោ រីរោគទាំងពួង វិនស្សតុ ចូរសះស្បើយទៅ អន្តរាយោ រីអន្តរាយ មា តេ ភវតុ ចូរកុំមានដល់អ្នកឡើយ ត្វំ រីអ្នក ភវ ចូរជា សុខី ជាអ្នកមានសេចក្ដីសុខ  ទីឃាយុកោ  ជាអ្នកមានអាយុវែង  ។

ធម្មា រីធម៌ទ. ចត្តារោ បួនប្រការ អាយុ គឺ អាយុ វណ្ណោ គឺ សម្បុរកាយ សុខំ គឺ សេចក្ដីសុខ ពលំ គឺ កម្លាំងកាយ វឌ្ឍន្តិ រមែងចម្រើន (បុគ្គលស្ស ដល់បុគ្គល) អភិវាទនសីលិស្ស អ្នកមានកិរិយាក្រាបថ្វាយបង្គំជាប្រក្រតី វុឌ្ឍាបចាយិនោ អ្នកមានកិរិយាឱនលំទោនចំពោះចាស់ព្រឹទ្ធាចារ្យជាប្រក្រតី និច្ចំ អស់កាលជានិច្ច ។

ប្រែរៀងសេចក្តី

សូមឲ្យចង្រៃទាំងពួងចៀសចេញទៅ សូមឲ្យរោគទាំងពួងសះស្បើយទៅ សូមឲ្យអ្នកកុំមានគ្រោះថ្នាក់ឡើយ សូមឲ្យអ្នកមានសេចក្តីសុខ មានអាយុវែង ។

ពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ តែងចម្រើនដល់អ្នកមានប្រក្រតីក្រាបថ្វាយបង្គំ ឱនលំទោនចំពោះចាស់ព្រឹទ្ធាចារ្យជារៀងរហូតទៅ ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

426 total views, 11 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS