ប្រែលោតសព្ទ អទិន្នាទានសិក្ខាបទទី ២

trans_sikkhapada2

អទិន្នាទានសិក្ខាបទ

យោ បន ភិក្ខុ គាមា វា អរញ្ញា វា អទិន្នំ ថេយ្យសង្ខាតំ អាទិយេយ្យ, យថារូបេ អទិន្នាទានេ រាជានោ ចោរំ គហេត្វា ហនេយ្យុំ វា ពន្ធេយ្យុំ វា បព្វាជេយ្យុំ វា ចោរោសិ ពាលោសិ មូឡ្ហោសិ ថេនោសីតិ, តថារូបំ ភិក្ខុ អទិន្នំ អាទិយមានោ អយម្បិ បារាជិកោ ហោតិ អសំវាសោ ។

ប្រែលោតសព្ទ

បន ក៏ យោ ភិក្ខុ រីភិក្ខុណា អាទិយេយ្យ គប្បីកាន់យក វត្ថុំ នូវវត្ថុ សាមិកេន អទិន្នំ ដែលម្ចាស់គេមិនបានឲ្យហើយ ថេយ្យសង្ខាតំ ដោយចំណែកនៃចិត្តដែលជាភាវៈរបស់ចោរ គាមា វា អំពីស្រុកក៏ដោយ អរញ្ញា វា អំពីព្រៃក៏ដោយ រាជានោ រីព្រះរាជាទ. គហេត្វា ចាប់ហើយ ចោរំ នូវចោរ អទិន្នាទានេ និមិត្តកាន់យកនូវវត្ថុដែលម្ចាស់គេមិនបានឲ្យហើយ យថារូបេ មានសភាពបែបណា ហនេយ្យុំ វា ត្រូវសម្លាប់ ក៏មាន ពន្ធេយ្យុំ វា ត្រូវឃុំឃាំង ក៏មាន បព្វាជេយ្យុំ វា ត្រូវញ៉ាំងចោរទ.ឲ្យផុតទៅក៏មាន បរិភាសេយ្យុំ គប្បីប្រទេច ឥតិ ថា ត្វំ រីឯង អសិ រមែងជា ចោរោ ជាចោរ, ត្វំ រីឯង អសិ រមែងជា ពាលោ ជាជនពាល, ត្វំ រីឯង អសិ រមែងជា មុឡ្ហោ ជាជនវង្វេងហើយ, ត្វំ រីឯង អសិ រមែងជា ថេនោ ជាល្មួច ។ អយម្បិ ភិក្ខុ រីភិក្ខុសូម្បីនេះ អាទិយមានោ ដែលកំពុងកាន់យក វត្ថុំ នូវវត្ថុ សាមិកេន អទិន្នំ ដែលម្ចាស់គេមិនបានឲ្យហើយ ហោតិ រមែងជា បរាជិកោ ជាអ្នកបរាជ័យ អសំវាសោ ជាអ្នកមានសំវាសមិនមាន ។

loading…

វចនត្ថៈ

ថេយ្យសង្ខាតំ ប្រែថា ដោយចំណែកនៃចិត្តដែលជាភាវៈរបស់ចោរ

ថេយ្យំ < ថេនស្ស ភាវោ ថេយ្យំ ភាវៈនៃចោរ ឈ្មោះថា ថេយ្យៈ ចុះ ណ្យ-បច្ច័យក្នុងភាវតទ្ធិត

សង្ខាត ប្រែថា ចំណែក ស្មើនឹងសព្ទថា កោដ្ឋាស ។ សំដៅដល់ ចិត្តកោដ្ឋាសោ ចំណែកនៃចិត្ត ។

ថេយ្យសង្ខាតំ ជាបឋមាវិភត្តិ ចុះក្នុងអត្ថ តតិយាវិភត្តិ ទើបប្រែថា ដោយចំណែកនៃចិត្តដែលជាភាវៈរបស់ចោរ ។

វិ. ថេយ្យញ្ច តំ សង្ខាតញ្ចាតិ ថេយ្យសង្ខាតំ

វិសេសនបុព្វបទកម្មធារយសមាស ។

 ប្រែដោយអត្ថ

ក៏ភិក្ខុណាកាន់យករបស់ដែលម្ចាស់គេមិនបានឲ្យដោយក្រសែចិត្តលួចអំពីស្រុក ឬ ព្រៃ ព្រះរាជាចាប់ចោរបានហើយត្រូវសម្លាប់ចោលខ្លះ ឃុំឃាំងខ្លះ និរទេសខ្លះ គប្បីប្រទេចថា ឯងជាចោរ ឯងជាជនពាល ឯងជាជនវង្វេង ឯងជាល្មួច ព្រោះកាន់យករបស់ដែលម្ចាស់គេមិនបានឲ្យយ៉ាងណា  សូម្បីភិក្ខុនេះដែលកាន់យករបស់ដែលម្ចាស់គេមិនបានឲ្យយ៉ាងនោះក៏ត្រូវបារាជិកឥតសំវាស ។

173 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS