ប្រែលោតសព្ទ អន្នំ បានំ

trans_annam_panam

អន្នំ បានំ វត្ថំ យានំ                            មាលា គន្ធំ វិលេបនំ

សេយ្យាវសថំ បទីបេយ្យំ                 ទានវត្ថូ ឥមេ ទស ។

អន្នទោ ពលទោ ហោតិ                  វត្ថទោ ហោតិ វណ្ណទោ

យានទោ សុខទោ ហោតិ                ទីបទោ ហោតិ ចក្ខុទោ ។

                            មនាបទាយី លភតេ មនាបំ            

                            អគ្គស្ស ទាតា លភតេ បុនគ្គំ

                            វរស្ស ទាតា វរលាភី ច ហោតិ

                           សេដ្ឋន្ទទោ សេដ្ឋមុបេតិ ឋានំ ។

អគ្គទាយី វរទាយី                          សេដ្ឋទាយី ច យោ នរោ

ទីឃាយុ យសវា ហោតិ                យត្ថ យត្ថូបបជ្ជតិ ។

ឯតេន សច្ចវជ្ជេន                          សុវត្ថិ ហោតុ សព្វទា

អារោគិយសុខញ្ចេវ                        កុសលញ្ច អនាមយំ ។

សិទ្ធមត្ថុ សិទ្ធមត្ថុ                          សិទ្ធមត្ថុ ឥទំ ផលំ

ឯតស្មឹ រតនត្តយស្មឹ                        សម្បសាទនចេតសោតិ ។

ប្រែលោសព្ទ

ទានវត្ថូ រីវត្ថុដែលបុគ្គលគប្បីឱ្យទ. ទស ដប់ ឥមេ ទាំងនេះ ឥតិ គឺ អន្នំ រីបាយ បានំ រីទឹក វត្ថំ រីសំពត់ យានំ រីយានជំនិះ មាលា រីកម្រងផ្កា គន្ធំ រីគ្រឿងក្រអូប វិលេបនំ រីគ្រឿងលាប សេយ្យាវសថំ រីទីដេកនិងទីសម្នាក់អាស្រ័យ បទីបេយ្យំ រីវត្ថុជាគ្រឿងទំនុកបម្រុងដល់ប្រទីប ។

អន្នទោ រីអ្នកឱ្យនូវបាយ ហោតិ រមែងជា ពលទោ ជាអ្នកឱ្យនូវកម្លាំង វត្ថទោ រីអ្នកឱ្យនូវសំពត់ ហោតិ រមែងជា វណ្ណទោ ជាអ្នកឱ្យនូវសម្បុរកាយ យានទោ រីអ្នកឱ្យនូវយាន ហោតិ រមែងជា សុខទោ ជាអ្នកឱ្យនូវសេចក្ដីសុខ ទីបទោ រីអ្នកឱ្យនូវប្រទីប ហោតិ រមែងជា  ចក្ខុទោ ជាអ្នកឱ្យនូវចក្ខុ ។

មនាបទាយី រីអ្នកឱ្យនូវរបស់ជាទីគាប់ចិត្តដោយប្រក្រតី លភតេ រមែងបាន មនាបំ នូវរបស់ជាទីគាប់ចិត្ត ( បុន វិញ ) អគ្គស្ស-វត្ថុនោ-ទាតា រីអ្នកឲ្យ នូវរបស់ឆ្នើម លភតេ រមែងបាន អគ្គំ-វត្ថុំ នូវរបស់ឆ្នើម បុន វិញ វរស្ស-វត្ថុនោ-ទាតា រីអ្នកឱ្យនូវរបស់ឆ្ងាញ់ វរលាភី ច ហោតិ រមែងជា ជាអ្នកបាននូវរបស់ឆ្ងាញ់ ( បុន វិញ ) សេដ្ឋន្ទទោ រីអ្នកឱ្យនូវរបស់ដ៏ថ្លៃថ្លា ឧបេតិ រមែងចូលទៅ ឋានំ កាន់ឋាន សេដ្ឋំ ដ៏ថ្លៃថ្លា ។

នរោ-រីនរជន យោ ឯណា អគ្គទាយី-ច អ្នកឱ្យនូវរបស់ឆ្នើមដោយប្រក្រតីផង វរទាយី-ច អ្នកឱ្យនូវរបស់ឆ្ងាញ់ផង សេដ្ឋទាយី-ច អ្នកឱ្យនូវរបស់ដ៏ថ្លៃថ្លាដោយប្រក្រតីផង សោ-នរោ រីនរជននោះ ឧបបជ្ជតិ រមែងចូលទៅកើត យត្ថ យត្ថ-ឋានេ ក្នុងឋានណា ៗ ហោតិ រមែងជា ទីឃាយុ ជាអ្នកមានអាយុវែង យសវា ជាអ្នកមានយសសក្តិ ( តត្ថ តត្ថ-ឋានេ ក្នុងឋាននោះ ៗ ) ។

សុវត្ថិ-ច រីសួស្ដីផង អរោគិយសុខំ-ច-ឯវ រីសេចក្ដីសុខដែលកើតអំពីសេចក្ដីមិនមានរោគផង មែនពិត កុសលំ-អនាមយំ-ច រីសេចក្ដីមិនមានរោគ ដ៏ល្អផង ហោតុ ចូរមាន ( តេ ដល់អ្នក ) សព្វទា ក្នុងកាលទាំងពួង ឯតេន សច្ចវជ្ជេន ដោយការពោលនូវសច្ចៈ  នុ៎ះ ។

ឥទំ ផលំ រីផលនេះ អត្ថុ ចូរជា សិទ្ធំ ជាផលសម្រេចហើយ ឥទំ ផលំ រីផលនេះ អត្ថុ ចូរជា សិទ្ធំ ជាផលសម្រេចហើយ ឥទំ ផលំ រីផលនេះ អត្ថុ ចូរជា សិទ្ធំ ជាផលសម្រេចហើយ តេ ដល់អ្នក សម្បសាទនចេតសោ ដោយចេតនាជាហេតុជ្រះថ្លាព្រម តេ របស់អ្នក ឯតស្មឹ រតនត្តយស្មឹ ក្នុងប្រជុំបីនៃរតនៈ នុ៎ះ ឥតិ ដូច្នេះឯង ។

loading…

ប្រែដោយអត្ថ

វត្ថុទាន ១០ យ៉ាងនេះ គឺ បាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប  គ្រឿងលាប ទីដេក ទីស្នាក់អាស្រ័យ  គ្រឿងប្រទីប ។

អ្នកឲ្យបាយ ឈ្មោះថា  ឲ្យកម្លាំងកាយ ។

អ្នកឲ្យសំពត់ ឈ្មោះថា  ឲ្យសម្បុរកាយ ។

អ្នកឲ្យយាន ឈ្មោះថា  ឲ្យសេចក្តីសុខ ។

អ្នកឲ្យប្រទីប ឈ្មោះថា  ឲ្យចក្ខុ  ។

អ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ ។

អ្នកឲ្យរបស់ឆ្នើមរមែងបានរបស់ឆ្នើមវិញ ។

អ្នកឲ្យរបស់ឆ្ងាញ់រមែងបានរបស់ឆ្ងាញ់វិញ ។

អ្នកឲ្យរបស់ដ៏ថ្លៃថ្លារមែងចូលដល់ឋានដ៏ថ្លៃថ្លា  ។

អ្នកឲ្យរបស់ឆ្នើម របស់ឆ្ងាញ់ និង របស់ដ៏ថ្លៃថ្លារមែងជាអ្នកមានអាយុវែងមានយសសក្តិក្នុងឋានជាទីកើត ។

ដោយសច្ចវាចានេះ សូមសិរីសួស្តី សេចក្តីសុខព្រោះគ្មានរោគ និងសុខភាពល្អចូរមានដល់អ្នកសព្វកាល ។

ដោយសេចក្តីជ្រះថ្លាចំពោះព្រះរតនត្រ័យនេះ សូមឲ្យផលនេះសម្រេច, សូមឲ្យផលនេះសម្រេច សូមឲ្យផលនេះសម្រេចដល់អ្នកហោង ។

 

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ មហា ៨ ប្រយោគ ។

 

214 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS