ផ្ទះត្រកូលហ៊ុន

hun_house

ផ្ទះត្រកូលហ៊ុន
នេះជាទ្រព្យសម្បត្តិមួយផ្នែកតូចដែលយើងមើលឃើញ ចំណែកឯផ្នែកដែលយើងមើលមិនឃើញវិញនោះ មានទំហំធំធេងណាស់ ហួសពីការស្មាន។ ប្រៀបដូចដុំឈើអណ្តែតទឹក នេះជាផ្នែកនៅលើទឹកដែលយើងមើលឃើញ ចំណែកឯផ្នែកលិចក្នុងទឹកវិញ មានទំហំធំប៉ុណ្ណា អត់មានអ្នកណាម្នាក់មើលឃើញឡើយ។
លុយខ្ចីបុលពីបរទេស លុយជំនួយពីបរទេស ហ៊ុន សែនដកហូតស្រេចតែចិត្ត អត់មានអ្នកណាម្នាក់ហ៊ានត្រួតមើលពីលើ។
លក់ដី លក់ព្រៃ…លក់ធនធានធម្មជាតិ ហ៊ុន សែនធ្វើស្រេចតែក្បាលចិត្ត។
អង្គភាពប្រឆាំងអំពើពុករលួយ មានអោម យិនទាងជាប្រធាន គ្រាន់តែល្អមើលប៉ុណ្ណោះ អត់ហ៊ានអើតក្បាលមើលអំពើពុករលួយនឹងទ្រព្យសម្បត្តិហ៊ុន សែននឹងបក្សពួកនោះទេ។ ម្យ៉ាងវិញទៀត ក្រសួងនេះ គ្រាន់តែជាឧបករណ៍របស់រដ្ឋាភិបាលសំរាប់ត្រួតពិនិត្យគាប់សង្កត់បក្សប្រឆាំង នឹងមន្ត្រីតូចតាចប៉ុណ្ណោះ មិនខុសពីតុលាកានោះទេ។
ចំណែកឯ ហ៊ុន តូក្មួយហ៊ុន សែនវិញ ល្បីល្បាញខាងលក់គ្រឿងញៀន។ រីឯហ៊ុន ណេង បងហ៊ុន សែនវិញ ល្បីថាប្រពន្ធគាត់ ចូលហ៊ុនជាមួយក្រុមហ៊ុនយួន កាប់ព្រៃឈើលក់។

ដោយ Tan Kakada

 

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.