ផ្នត់គំនិតមួយចំនួនដែលធ្វើឲ្យខ្មែរអន្តរាយ

dangermines

ផ្នត់គំនិតមួយចំនួនដែលធ្វើឲ្យខ្មែរអន្តរាយ ៖
១. ឃ្លោកលិច អំបែងអណ្តែត
២. ធ្វើបុណ្យបានបាប, ធ្វើបាបបានលុយ
៣. ប្រាំងធ្វើអាចារ្យ វស្សារកត្រី
៤. អាចារ្យក៏ធ្វើ ឈើក៏កាប់
៥. ប្រាជ្ញចុះរណ្តៅ ខ្លៅឡើងឋានសួគ៌
៦. ឆ្អិនក្បាលស៊ីក្បាល, ឆ្អិនកន្ទុយស៊ីកន្ទុយ
៧. ជុះតាមដំរី
៨. ចង់ទៅឋានសួគ៌ ប៉ុន្តែភ្លេចបង្កើនឋានសុខសម្រាប់ជីវិតបច្ចុប្បន្ន
៩. ទម្លាប់ធំជាងច្បាប់
១០. វប្បធម៌ក្តិចត្រួយ
១១. ការច្រណែននឹងជោគជ័យរបស់អ្នកដទៃ
១២. យកកំហឹងទល់កំហល់
១៣. អញនិយម
១៤. បក្សពួកនិយម
១៥. ប្រាក់ខែតិច រកក្រៅបានច្រើន
១៦. នយោបាយខ្វះគោលនយោបាយនិងយុទ្ធសាស្ត្រ
១៧. សេដ្ឋកិច្ច/ជំនួញខ្វះសីលធម៌
១៨. ការអប់រំខ្វះការអភិវឌ្ឍ
១៩. ដុតឲ្យខ្លោច រោចឲ្យឆៅ
២០. ដប់នាក់ ដប់ក្រុម
២១. ធ្វើច្បាប់ អង្គុយលើច្បាប់
២២. រិះគន់ដើម្បីតែរិះគន់
២៣. សោកស្តាយអតីតកាល
២៤. ភ្លេចកំណើត
២៥. ឆាប់ជឿ ឆាប់ទុកចិត្ត
២៦. ឆាប់អស់ជំនឿចិត្ត ឆាប់បោះបង់
២៧. ងប់នឹងស្រី
២៨. ងប់នឹងស្រា
២៩. ងប់នឹងការបញ្ចើចបញ្ចើ
៣០. ងប់នឹងលាភសក្ការៈ
៣១. ងប់នឹងល្បែង
៣២. ចង់មានឆាប់ តែមិនចង់ធ្វើការលំបាក
៣៣. ដឹងគុណគេផ្កាប់មុខ
៣៤. ក្បាលនរណា សក់អ្នកហ្នឹង
៣៥. នយោបាយដើម្បីតែចង់ឈ្នះឆ្នោតនៅអណត្តិខាងមុខ
៣៦. ប្រឆាំងផ្កាប់មុខ
៣៧. គាំទ្រដោយងងឹតងងល់
៣៨. សង្ស័យច្រើន តែមិនព្រមស្វែងរកការពិត
៣៩. ចង់រស់តែឯង
៤០. ចង់តែឈ្នះ
៤១. ខ្វះការទទួលខុសត្រូវ
៤២. គំនុំគំគួនសងសឹកសម្លាប់តែជាតិឯង
៤៣. ការក្រាញ់នឹងអំណាច
៤៤. ក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល កុំមកប្រដៅអញ
៤៥. អញកើតមកឃើញពន្លឺព្រះអាទិត្យមុនឯង
៤៦. សក់នរណា ក្បាល�អ្នកហ្នឹង
៤៧. យកតែរួចខ្លួន

ដោយ Chanroeun Pa

118 total views, 3 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.