ពង្សាវតារយួន១០

yuanhist01

អុងកុងសឺនទើបប្រើឲ្យមនុស្សទៅទទួលអុងឈាងស៊ឺចូលមកជាចៅមឿងព្រៃនគរ អុងឈាងស៊ឺទើបតាំងជីនថាត់ដែលជាអុងកុងសឺននោះឡើងជាអុងទើងកុងជាឧត្តមមន្រ្តី អុងទើងកុងត្រឡប់ជាក្បត់ គិតសមគំនិតជាមួយជីនទីជាបក្សពួករបស់ខ្លួន ប្រុងនឹងធ្វើបាបអុងឈាងស៊ឺ អាយជូជាបាវអុងឈាងស៊ឺសេពសុរាដើរដេកនៅតាមសាលារៀនចិនយួន បានឮពួកចិនជំនុំគ្នាថា ឥឡូវនេះ អុងទើងកុង ជាឧត្តមមន្រ្តីគិតនឹងសម្លាប់អុងឈាងស៊ឺចោល អាយជូទើបពាំនាំយកសេចក្តីនោះមកប្រាប់អុងឈាងស៊ឺ

loading…

អុងឈាងស៊ឺដឹងខ្លួនហើយចងរាំងវាំងនន ៣ ថ្នាក់ ត្រង់កន្លែងដែលអុងឈាងស៊ឺស្នាក់នៅ  ហើយឱ្យអ្នកជំនិតកាន់អាវុធប្រុងប្រៀបក្នុងវាំងនន ២០ នាក់ អុងឈាងស៊ឺធ្វើពុតជាឈឺ ដេកនៅក្នុងវាំងនន ហើយផ្តាំអ្នកជំនិតថា បើអុងទើងកុងចូលមកសួរសុខទុក្ខដល់កន្លែងដែលរាំងវាំងនន បើគិតក្បត់ពិតមែន គង់នឹងមានឧបាយយកថ្នាំពុលមកឲ្យលេប លុះយើងទទួលថ្នាំរបស់អុងទើងកុងហើយពិសោធដឹងថា ថ្នាំពុលមែននឹងចាក់ចូលក្នុងកន្ថោរ យើងនឹងគោះកន្ថោរនោះជាសញ្ញា ហើយឲ្យពួកជំនិតឡោមចូលចាប់ខ្លួនអុងទើងកុងសម្លាប់ចោលចុះ ។

 

207 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS