ពង្សាវតារយួន(1)

yuanhist01

ដើមឡើយ ក្រុងតុងកឹងជារាជធានីរបស់ព្រះចៅ កឹម ដែលបន្តសន្តតិវង្សមកបាន ៦ អង្គ ហើយព្រះរាជាអង្គទី ៦ ឈ្មោះថា ហុងមឿង

គ្រានោះ ព្រះចៅក្រុងចិនឲ្យ លៀវថាង ជាមេទ័ពលើកមកវាយក្រុងតុងកឹងបាន លៀវថាងចាប់ខ្លួនព្រះចៅ ហុងមឿង និង បក្សពួកសម្លាប់ចោលទាំងអស់ ហើយលៀវថាងក៏ឡើងជាចៅហ្វាយក្រុងតុងកឹង ។

ក្រុងតុងកឹងក៏ចំណុះក្រុងចិនតាំងពីពេលនោះមក ។ ចំណេរកាលតមក ក៏កើតមានអ្នកបុណ្យ ឈ្មោះ ឡេឡឺយ ជាយួននៅស្រុកលាំសឺន  ។

ឡេឡឺយយល់សប្តិឃើញថា នឹងបានឡើងជាស្តេចផែនដី ហើយវៀនក្រាយ នឹងឡើងជាមហាឧបរាជ ទេព្តាប្រាប់ថា ដួងត្រានិងដាវសម្រាប់រាជ្យនៅឯត្រពាំងទឹក ។

 

loading…

លុះព្រឹកឡើង ឡេឡឺយក៏ទៅរកមើលឯត្រពាំងទឹកនោះ ក៏ប្រទះឃើញដួងត្រា និង ដាវដូចទេព្តាប្រាប់មែន ក៏យកដួងត្រានិងដាវមករក្សាទុកក្នុងផ្ទះ ចំណែកខាងវៀនក្រាយដើរមកអាស្រ័យដេកនៅរានព្រះភូមិ ទេពារក្សឲ្យនិមិត្តថា ឡេឡឺយនឹងបានជាស្តេចផែនដី ហើយវៀនក្រាយនឹងបានជាមហាឧបរាជ បើវៀនក្រាយត្រូវការជួបឡេឡឺ អញ្ជើញទៅស្រុកលាំសឺន បើមិនស្គាល់ផ្ទះឡេឡឺយ ពេលយប់ឲ្យមើលរស្មី បើរស្មីភ្លឺស្វាងនៅផ្ទះណា ផ្ទះនោះឯងជាផ្ទះឡេឡឺយ ។

 

 

330 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS