ពង្សាវតារយួន2

yuanhist01

ពង្សាវតារយួននេះប្រែចេញពីព្រះរាជពង្សាវតារក្រុងរតនកោសិន្ទ

លុះភ្ញាក់ឡើងនៅពេលព្រឹក វៀនក្រាយក៏ចេញពីទេពាល័យដើរមកដល់ភូមិលាំសឺន លុះវេលាយប់ ក៏ដើររកមើល មានផ្ទះ ១ ខ្នងមានពន្លឺភ្លឺស្វាងពិតដូច ទេព្តាប្រាប់មែន វៀនក្រាយក៏ដើរចូលទៅរកឡេឡឺយ ឡេឡឺយនិងវៀនក្រាយក៏ជួបគ្នា  ហើយក៏សាកសួរឈ្មោះត្រកូលគ្នាទៅវិញទៅមកតាមទេពនិម្មិតទាំងសងខាង វៀនក្រាយសូមមើលដួងត្រានិងព្រះខ័ន(ដាវ)របស់ឡេឡឺយ ៗ ក៏ឲ្យមើល  វៀនក្រាយគ្មានសេចក្តីសង្ស័យទៀតទេទើបនិយាយថា យើងទាំងពីរនឹងបានជាចៅក្រុងតុងកឹង ។
ឲ្យឡេឡឺយប្រកើតក្រុមក្លៀវក្លមមនុស្សក្នុងភូមិលាំសឺន ចំណែកខាងវៀនក្រាយនឹងទៅក្លៀវក្លមមនុស្សក្នុងសង្កាត់ក្រុងតុងកឹង ។

loading…

លុះក្លៀវក្លមមនុស្សបានច្រើនហើយ វៀនក្រាយនិងឡេឡឺយក៏ក្បត់លើកកម្លាំង ចូលវាយយកក្រុងតុងកឹងបាន ចាប់ចៅហ្វាយក្រុងសម្លាប់ចោល ឡេឡឺយក៏តាំងខ្លួនឯងជាស្តេច តាំងវៀនក្រាយជាមហាឧបរាជ ។

រីឯស្តេចក្រុងចិនដឹងថាឡេឡឺយនិងវៀនក្រាយក្បត់ចាប់ចៅហ្វាយក្រុងតុងកឹងសម្លាប់ចោល ទើបតាំងកងទ័ពឲ្យទៅវាយក្រុងតុងកឹង អ្នកណាមួយជាមេទ័ពមិនប្រាកដ វៀនក្រាយនិងឡេឡឺយដឹងថា កងទ័ពចិនលើកមកច្រើន មិនអាចតស៊ូទប់ទល់បាន ទើបយកមាសសូនរូបសំណាកខ្លួនឯងនិងគ្រឿងបណ្ណាការ ឲ្យទូតនាំយកទៅឲ្យមេទ័ពក្រុងចិន សូមអភ័យទោស សុខចិត្តជាក្រុងចំណុះដូចមុន ។

មេទ័ពបានមានលិខិតប្រាប់ទៅរាជធានី ព្រះចៅក្រុងចិនមានលិខិតត្រឡប់មកមេទ័ពថា ឲ្យតាំងឡេឡឺជាចៅហ្វាយក្រុងតុងកឹងបន្តវង្សត្រកូលតទៅ

កងទ័ពក្រុងចិនទើបលើកត្រឡប់ទៅវិញ ។

148 total views, 1 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS