ពង្សាវតារយួន3

yuanhist01

ការងាររាជការស្រុកទេសស្ថិតនៅក្នុងកណ្តាប់ដៃវៀនក្រាយមហាឧបរាជទាំងស្រុង វៀនក្រាយមានកូនស្រី ១ នាក់ ឈ្មោះ កុងជួ និង កូនប្រុស ១ នាក់ ឈ្មោះ ជួទៀន កូនស្រីលើកឲ្យជាភរិយារបស់ តិនកៀម ដែលជាមន្រ្តីក្នុងក្រុងតុងកឹង ។

មហាឧបរាជជម្រាបប្រាប់ចៅហ្វាយក្រុងតុងកឹងថា ខ្លួនចាស់ជរាហើយ សូមឲ្យតិនកៀមជាកូនប្រសាទទួលរាជការជាទីឧបរាជជំនួសខ្លួនលុះត្រាតែជួទៀនជាកូនប្រុសធំឡើង បើកូនប្រុសធំឡើងហើយ សូមឲ្យកូនប្រុសឡើងជាមហាឧបរាជតទៅ  ចៅហ្វាយក្រុងតុងកឹងក៏យល់ព្រម ។

លុះមហាឧបរាជស្លាប់ហើយ តិនកៀមជាកូនប្រសាគិតនឹងសម្លាប់ជួទៀនជាប្អូនប្រុសរបស់ភរិយា នាងកុងជួជាបងស្រីដឹងផែនការប្តីក៏ខ្សឹបប្រាប់ប្អូនឲ្យដឹងខ្លួន ហើយឲ្យប្អូនធ្វើជាមនុស្សវិកលចរិត ជួទៀនជាប្អូនប្រុសក៏ធ្វើតាមពាក្យ ណែនាំរបស់បងស្រី ។

 

loading…

បងស្រីគិតឧបាយប្រាប់តិនកៀមជាស្វាមីថា ជួទៀនឆ្កួតរឡេរឡឺទោះចិញ្ចឹមទៅក៏ខ្មាសគេ សូមឲ្យនិរទេសចេញពីក្រុង តិនកៀមជាស្វាមីមិនទាន់ពិចារណាក៏យល់ស្រប ទើបទៅប្រាប់ចៅហ្វាយក្រុងតុងកឹងឲ្យបណ្តេញដេញពីក្រុង ។

ចៅហ្វាយក្រុងតុងកឹងក៏យល់ស្រប ។ តិនកៀមទើបចាត់ទូកតូចនិងមនុស្សឲ្យនាំខ្លួនជួទៀនចូលទៅក្នុងព្រៃ អូជួ ជាព្រៃសម្រាប់ព្រលែងអ្នកទោសក្នុងជួរភ្នំវង្ក ផ្លូវចេញចូលព្រៃនោះពិបាកណាស់ ។

ព្រៃនោះផុតព្រំដែនក្រុងតុងកឹង ១៥ ថ្ងៃ មនុស្សដែលជូនដំណើរជួទៀនក៏នៅជាមួយជួទៀត មិនវិលត្រឡប់វិញទេ ។

ជួទៀនបង្កើតក្រុមក្លៀវក្លមមនុស្សមកលាក់ខ្លួនក្នុងព្រៃ លុះបានមនុស្សច្រើនហើយក៏សាងក្រុងមួយឡើង ឲ្យឈ្មោះថា ក្រុងវេ រហូតដល់សព្វថ្ងៃនេះ ។

271 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS