ពង្សាវតារយួន5

yuanhist01

អុងហៀវហូវៀងមានបុត្រ ៥ នាក់ គឺ

១.អុងឌឹកមូ

២.អុងគាងវឿង

៣.អុងទើងក្វាង

៤.អុងឈាងស៊ុន

៥.អុងទាងទី

អុងឌឹកមូដែលជាកូនច្បងនោះមានកូនប្រុសម្នាក់ ឈ្មោះ អុងវ៉ាងតុន ហើយអុងឌឹកមូក៏ទទួលអនិច្ចកម្ម ។

អុងគាងវឿងដែលជាបុត្រទី ២ មានកូន ៣ នាក់ គឺ អុងយ៉ាបា អុងឈាងស៊ឺ អុងហ្មាន់ហ្និង ហើយអុងគាងវឿងនោះក៏ទទួលអនិច្ចកម្មមុនបិតា ។

លុះអុងហៀវហូវៀងជាបិតាទទួលអនិច្ចកម្មហើយ អុងក្វាក់ភ័រជាមន្រ្តីជាន់ខ្ពស់ក៏លើកអុងទើងក្វាងបុត្រទី ៣ឡើងជាអង្គចក្រីក្រុងវេ  ហើយអុងក្វាក់ភ័រក៏ជាអ្នកជំនួសរាជកិច្ច(រាជានុសិទ្ធិ) មានអំណាចដាច់ខាតតែម្នាក់ឯង ។

សេនាបតីនិងរាស្រ្តប្រជាមិនពេញចិត្ត ស្រុកទេសក៏កើតចលាចលផ្សេង ៗ លុះកាលវេលាកន្លងមក មិនប្រាកដថ្ងៃខែ អាយយ៉ាកជាចោរព្រៃនៅព្រំដែនក្រុងគុយយើន  អាយយ៉ាកមានប្អូនប្រុស ២ នាក់  គឺ អាយបាយ និង អាយដាម លុះកាលវេលាកន្លងមក អាយក្រុមហួតជាបិតាអាយយ៉ាក អាយបាយ អាយដាម រកគ្រូទាយកន្លែងបញ្ចុះសព គ្រូទាយប្រាប់ថា ឯភ្នំក្វាងណាំជាកន្លែងមានហួងស៊ុយល្អ មានភ្នំជារូបមាត់នាគ បើអ្នកណាកប់សពមាតាបិតានៅកន្លែងនោះ អំណឺះតទៅ កូនចៅនឹងកើតកាលវាលគុម្ពត្រជាក់ត្រជុំ ។

loading…

អាយយ៉ាកនិងបងប្អូនទើបយកសពបិតាទៅបញ្ចុះឯភ្នំមាត់នាគនោះ លុះជីករណ្តៅចុះទៅ ក៏ប្រទះឃើញមាស ២ ក្រឡ ហើយក៏បញ្ចុះសពនៅទីនោះឯង ។

អាយយ៉ាកយកមាសនោះមកលក់ បានប្រាក់ជួយអនុគ្រោះជនក្រីក្រ ហើយក្លៀវក្លមមនុស្សបានជាច្រើន ប្រឹក្សាគ្នាគិតនឹងដណ្តើមអំណាចក្នុងក្រុងវេ ព្រោះយល់ថា អុងក្វាងភ័រនិងអុងទើងក្វាងមិនយកចិត្តទុកដាក់រាជកិច្ច គិតតែពីសេសុរា និងមើលល្ខោនងិវភ្លើតភ្លើនជ្រុលហួសហេតុ បណ្តាមន្រ្តីរអាចិត្តដោះដៃចោលអស់ អាយយ៉ាកនិងបងប្អូនមើលឃើញដូច្នោះ ក៏ប្រឹក្សាគ្នាថា មនុស្សម្នាមកតាមយើងច្រើនហើយ គិតការងារធំបានហើយ ទើបឲ្យអាយបាយយកមាសដុំ ក្នុង ១ ដុំ ៥ ដំឡឹង ដាក់ក្នុងក្បាក់យកទៅឲ្យចៅហ្វាយក្រុងក្វាងណាំ សូមបម្រើរាជការជាមួយចៅហ្វាយក្រុងក្វាងណាំ ។

272 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS