ពង្សាវតារយួន9

yuanhist01

អុងឈាងស៊ឺកាលបែកទ័ពព្រាត់បងប្អូន ក៏ភៀសខ្លួនទៅនៅព្រៃកៃតៅ ជាភូមិខ្មែរបង់បត់ អត្តខាត់ដោយស្បៀងអាហារ ទើបប្រើឲ្យអាយជូអ្នកជំនិតចេញទៅរកស្បៀងអាហារមកបម្រុងគ្នា ។

អាយជូចុះទូកទៅរកស្បៀងឯក្រុងតេកសៀ ជួបអុងទ្រីចៅមឿងតេកសៀ អាយជូទើបជម្រាបប្រាប់អុងទ្រីថា អុងឈាងស៊ឺភៀសខ្លួនមកនៅព្រៃកៃតៅ ប្រើឲ្យមករក អុងទ្រីចៅមឿងតេកសៀជ្រាបសេចក្តីហើយក៏ចាត់ស្បៀងអាហារឲ្យអាយជូយកទៅឲ្យអុងឈាងស៊ឺ អុងទ្រីផ្តាំអាយជូថា បើអស់ស្បៀងពេល ឲ្យមកយកទៀតចុះ អុងទ្រីនឹងចាត់ចែងឲ្យមិនឲ្យអត្តខាត់ឡើយ

loading…

ប៉ុន្តែអុងឈាងស៊ឺអាស្រ័យនៅភូមិខ្មែរបង់បត់ប្រហែល ៣ ឆ្នាំ ពួកយួនទៅរកឃ្មុំក្នុងព្រៃជាច្រើនពួក ដឹងថា អុងឈាងស៊ឺជាសែស្រឡាយរាជវង្ស ភៀសខ្លួនទៅនៅភូមិខ្មែរបង់បត់ បានទទួលសេចក្តីលំបាក ក៏បែងចែកស្បែងអាហារទៅឲ្យអុងឈាងស៊ឺរាល់ ៗ ពួក ហើយជិនថាត់និងយួនគិតគន់គ្នាថា អុងតៃសឺនគិតក្បត់ចាប់លោកនាយសម្លាប់ចោល  តាំងខ្លួនឡើងជាស្តេចយួន អុងឈាងស៊ឺកូនចៅរាជវង្សភៀសខ្លួនមកនៅក្នុងព្រៃ បានទទួលសេចក្តីលំបាកណាស់ គិតគូរវាយយកក្រុងឲ្យអុងឈាងស៊ឺវិញ ជីនថាត់ទើបគិតគន់ក្លៀវក្លមពួកយួនពួកចិនក្នុងក្រុងព្រៃនគរ បានបក្សពួកច្រើន ក៏លើកចូលវាយប្លន់ក្រុងព្រៃនគរបាន ប៉ុន្តែអុងបាយដែលជាបាកបិនយឿងភៀសខ្លួនទៅនៅក្រុងគុយយើន ជិនថាត់ទើបតាំងខ្លួនឡើងជាអុងកុងសឺន ។

 

257 total views, 2 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS