ព្រះនារាយណ៍រាជាផ្ទេរអំណាចឲ្យព្រះរាមរាជា

 

khmer_king_nareay_resigned_01

លុះ ច.ស.១១៣៧ ម.ស.១៦៩៧ ព.ស. ២៣១៩ គ.ស. ១៧៧៥ ឆ្នាំមមែ សប្តស័ក  សម្តេចព្រះនារាយណ៍រាជាទ្រង់ព្រះចិន្តាថា ការដែលយើងប្រយុទ្ធតតាំងប្រឆាំងគ្នានេះក៏ដើម្បីប្រាថ្នារាជសម្បត្តិ  ប្រសិនបើយើងនៅស្ងប់ស្ងៀមដូច្នេះ ប្រជារាស្រ្តក៏គ្មានសេចក្តីសុខសាន្ត ទើបកោះប្រជុំព្រះពញាសព្វមុខមន្រ្តីជាន់ខ្ពស់ដែលយល់ហេតុផលក្នុងរាជការនិងសម្តេចព្រះសង្ឃរាជជាដើម ហើយទ្រង់ពន្យល់ចង្អុលហេតុផលថា អ្នកអង្គនន់សម្តេចព្រះរាមរាជានោះទ្រង់ក៏មិនមែនជាអ្នកដទៃឡើយ ព្រះអង្គតាំងនៅក្រុងកំពត ក្បែរខាងក្រុងយើងនេះឯង បើយើងលើកទ័ពទៅចាប់ព្រះអង្គមក រឿងនេះប្រាកដជាលេចឭទៅដល់ព្រះចៅក្រុងធនបុរី ហើយព្រះចៅក្រុងធនបុរីនឹងទ្រង់ពិរោធ កើតសឹកសង្រ្គាមទៀត ប្រសិនបើយើងនៅស្ងប់ស្ងៀម អ្នកអង្គនន់នឹងប៉ុនប៉ងបៀតបៀនយើងដោយប្រការផ្សេង ៗ យើងរក្សាការពារខ្លួនបានដោយលំបាក ប្រសិនបើយើងទៅយាងអ្នកអង្គនន់មកចរចាសម្រុះសម្រួលហើយប្រគល់ឲ្យព្រះអង្គគ្រងរាជ្យ ខ្លួនខ្ញុំសូមត្រឹមតែជាព្រះឧបយោរាជ ឃើញថា នឹងបានស្ងប់សុខទៅរហូតអវសានជីវិត  ។

%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%87%e1%9e%9a%e1%9e%b6%e1%9e%87%e1%9e%96%e1%9e%84%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%9c%e1%9e%8f%e1%9e%b6%e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%84%e1%9e%9a%e1%9e%8f

សម្តេចព្រះសង្ឃរាជនិងសព្វមុខមន្រ្តីយល់ស្របនឹងក្រសែព្រះរាជតម្រិះនោះ ទើបបញ្ជូនសម្តេចព្រះសង្ឃរាជព្រះមហាព្រហ្មមុនីព្រមទាំងព្រះពញាល្បីឈ្មោះកាន់ព្រះរាជសារចុះមកយាងព្រះរាមរាជាឯក្រុងកំពត ព្រះរាមរាជាក៏ឡើងយាងទៅជាមួយនឹងសម្តេចព្រះសង្ឃរាជព្រះមហាព្រហ្មមុនី ហើយក៏មានសុភអក្សរទៅក្រាបទូលព្រះចៅក្រុងធនបុរី ៗ ទ្រង់បានជ្រាបហើយក៏សោមនស្សរីករាយ ត្រាស់ឲ្យព្រះរាជសេវកាមាត្យចូលមកអភិសេកអ្នកអង្គនន់ជា សម្តេចព្រះរាមរាជាធិរាជបរមបពិត្រ 

ចំណែកខាងព្រះនារាយណ៍រាជាអតីតព្រះចៅក្រុងកម្ពុជាក៏បន្ថយព្រះយសមកជាព្រះមហាឧបយោរាជ បែងចែកមន្រ្តីឋានានុក្រមសម្រាប់ទីទ្រង់រាជ្យថ្វាយសម្តេចព្រះរាមរាជា មន្រ្តីឋានានុក្រមសម្រាប់ទីឧបរាជក៏បែងចែកទៅឲ្យព្រះមហាឧបរាជ  ទុកតែមន្រ្តីសម្រាប់ទីឧបយោរាជនោះប្រើការ ។

សម្តេចព្រះនារាយណ៍រាជាទ្រង់គ្រងរាជ្យមកតាំងពីឆ្នាំខាល សំរឹទ្ធិស័ក រហូតមកដល់ឆ្នាំមមែ សប្តស័កបាន ១៨ ឆ្នាំ ព្រះជន្មាយុ ៣៧ ឆ្នាំ ។

435 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS