ព្រះរាជពិធីតាំងព្រះមហាប្រៀន

royal_fan

ថៃ : កាលពីថ្ងៃទី ១៩ ឧសភា ២០១៦ សម្តេចព្រះបរមឱរសាធិរាជ ស្យាមមកុដរាជកុមារតំណាងព្រះមហាក្សត្រយាងចូលរួមព្រះរាជពិធីតាំងព្រះមហាប្រៀន ៩ ប្រយោគ និង ៦ ប្រយោគ ចំនួន ២៧៦ រូប នៅវត្តស្រីរតនសាស្តារាមក្នុងព្រះបរមរាជវាំង ។
ព្រះរាជពិធីតាំងព្រះមហាប្រៀននេះចាត់ជាទំនៀមបដិបត្តិរាល់ឆ្នាំមុនដល់ថ្ងៃវិសាខបូជាមួយថ្ងៃ ។
សូមជម្រាបថា ឆ្នាំនេះ ព្រះមហា ៩ ប្រយោគ មានចំនួន ៤៤ រូប និង ព្រះមហា ៦ ប្រយោគ មានចំនួន ២៣២ រូប ។
គណៈសង្ឃថៃបានរៀបចំកម្មវិធីសិក្សាភាសាបាលីមកតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ជាហេតុធ្វើឲ្យព្រះពុទ្ធសាសនាចាក់ឫសយ៉ាងរឹងមាំក្នុងប្រទេសថៃ ។

បណ្តាព្រះសង្ឃទាំងនោះ ព្រះមហា ៦ ប្រយោគ ដែលជាជនជាតិខ្មែរក៏បានចូលរួមទទួលតាំងផ្លិតយសពីសម្តេចព្រះបរមឱរសាធិរាជ ស្យាមមកុដរាជកុមារដែរ បានដល់

១.ព្រះមហា អ៊ឹម សុជាន  មកពីខេត្តតាកែវ

sochean

២.ព្រះមហា នារិន្ទ មកពីខេត្តកំពង់ធំ

narin

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.