ភូមាជាប់ចំណាត់ថ្នាក់ប្រទេសចិត្តបុណ្យបំផុតក្នុងលោក

burma1_2016

 

នៅឆ្នាំ ២០១៦ នេះ ប្រទេសភូមាបានជាប់ចំណាត់ថ្នាក់ជាប្រទេសមានចិត្តបុណ្យបំផុតក្នុងលោក ឯប្រទេសអ៊ីរ៉ាក់ជាប់ចំណាត់ថ្នាក់ជាប្រទេសសម្តែងសមានចិត្តចំពោះជនចំឡែកដែលរងទុក្ខក្តៅក្រហាយ ។

លទ្ធផលជំរឿននេះធ្វើដោយមូលនិធិជំនួយទាន(Charities Aid Foundation = CAF)

CAF រកឃើញថា ជនអ៊ីរ៉ាក់ ៨១ ភាគរយ ធ្លាប់ជួយអនុគ្រោះជនចំឡែកក្នុងរង្វង់ ១ ខែមុនការជំរឿន ។

ចាត់ជាឆ្នាំដំបូងតាំងពី CAF  ចាប់ផ្តើមធ្វើការជំរឿននៅឆ្នាំ ២០១០ ដែលប្រជាករលើសពាក់កណ្តាលក្នុង ១៤០ ប្រទេសទូទាំងសកលលោក ត្រូវបានរកឃើញថា ពួកគេជួយសង្រ្គោះជនចំឡែកដែលមិនធ្លាប់ស្គាល់ពីមុន ដែលក្រុមអ្នកជួយសង្រ្គោះភាគច្រើនបំផុតស្ថិតនៅក្នុងប្រទេសដែលកំពុងប្រឈមនឹងវិបត្តិ ឬ សង្រ្គាម   ។

ជនអ៊ីរ៉ាក់ត្រូវបានលើកតម្កើងឲ្យជាជនជាតិមានសមានចិត្តចំពោះជនចំឡែកច្រើនជាងគេរហូតដល់ ២ ឆ្នាំជាប់ ៗ គ្នា ឯលីព្យា(Libya)ជាប់ចំណាត់ថ្នាក់លេខ ២ នៅឆ្នាំនេះ ។

សូមាលៀ(Somalia) ទោះកើតសង្រ្គាមភាន់ប្រែ(civil war)រហូតដល់ ២៥ ឆ្នាំក៏ដោយ  ក៏ប្រជាជននៅមានសមានចិត្តជួយអនុគ្រោះជនចំឡែករហូតដល់ជាប់ចំណាត់ថ្នាក់លេខ ៤ ។

Adam Pickering អ្នកចាត់ការនយោបាយអន្តរជាតិរបស់ CAF និយាយថា

ខ្ញុំគិតថា មេរៀននៅទីនេះ គឺ សង្គមដែលមានភាវនីយភាពខ្ពស់សឹងមិនគួរឲ្យជឿ វិបត្តិភ័យអាក្រក់ផ្សេង ៗ នាំមកនូវសមានចិត្តមនុស្សធម៌យ៉ាងទូលំទូលាយ

burma_1_2016

loading…

ភូមានៅតែជាប់ចំណាត់ថ្នាក់លេខ ១ ជាប់ ៗ គ្នា ៣ ឆ្នាំក្នុងតារាងអំណោយទានសកល(World Giving Index) ដែលផ្តោតវាស់ព្រឹត្តកម្មដែលបង្ហាញសមានចិត្តរបស់ពលរដ្ឋក្នុងប្រទេសនីមួយ ៗ ដោយផ្តើមសំណួរថាតើពួកគេបរិច្ចាគប្រាក់ដល់មូលនិធិស្ម័គ្រចិត្ត និង ជួយអនុគ្រោះជនចំឡែកមុខញឹកប៉ុនណា?

CAF រកឃើញថា ជនភូមា ៩ នាក់ ក្នុងចំណោម ១០ នាក់ ធ្លាប់បរិច្ចាគទ្រព្យក្នុងកំលុង ១ ខែមុនការជំរឿន ។

ភាវៈជាអ្នកមានចិត្តបុណ្យរបស់ជនភូមាកើតមកពីពាក្យប្រៀនប្រដៅក្នុងព្រះពុទ្ធសាសនាថេរវាទ និងប្រពៃណីនិយមធ្វើសង្ឃទានចំពោះព្រះសង្ឃ ។

caf_01

ប្រទេសដែលមានសមានចិត្តបន្ទាប់ បានដល់ សហរដ្ឋអាមេរិកលេខ ២ អូស្រ្តាលីលេខ ៣  នូស៊ីឡែនលេខ ៤  និង ស្រីលង្កាលេខ ៥ ។

ប្រទេសឥណ្តូនេស៊ីជាប់ចំណាត់ថ្នាក់លេខ ៧ ម៉ាឡេស៊ី ២៨ សិង្ហបុរី ២៨ ថៃ ៣៧ វៀតណាម ៦៤ និង កម្ពុជា ៩៨ ។

Credit : CAF

180 total views, 5 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS