មិនគួរធ្វើត្រឹមតែស៊ុត ឌីណា

suth_dina7

ពិតជាមានប្រសិទ្ធិភាពមែន គ្រាន់តែពត៌មានលោក ស៊ុត ឌីណា ចេញភ្លាមគេភ្លេច ស្រី ចំរើន បាត់ ។ បើប្រៀបធៀបគ្នារវាងល្ខោនទាំងពីរ ការចាប់ខ្លួនលោក ស៊ុត ឌីណា ដែលជាសាច់ឯង មានការចាប់អារម្មណ៍ច្រើនជាង ស្រី ចំរើន ដែលធ្វើរឿងឱ្យគេស្អប់ខ្ពើម ស្អប់គណបក្សប្រជាជនកាន់តែខ្លាំងទៅៗ ។

phay_siphan
ក្រោយចុះចូលជាមួយ CPP បាន ៧ឆ្នាំ លោក ស៊ុត ឌីណា ត្រូវបាន ACU រកឃើញថាមានលុយដល់ទៅ ៧.២លានដុល្លា មានមាសជិត ១៣គីឡូក្រាម មានត្បូង ៥០០គ្រាប់ និង មានដី ១០កន្លែង ។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះ ACU ដែលធ្វើការងារនេះយា៉ងឆាប់រហ័ស និង មានប្រសិទ្ធិភាព ។ ត្រូវសើុបឱ្យឃើញពីប្រភពលុយ និង ទ្រព្យសម្បត្តិទាំងនោះ តើលោក ស៊ុត ឌីណា បានលុយមកពីណា? បើជាការជំរិតកម្មករតូចតាច វាគួរត្រូវបានសងទៅកម្មករវិញ តែបើជាលុយដែលគណបក្សប្រជាជនទិញលោកឱ្យចុះចូល វាគួរត្រូវបានប្រគល់ទៅគណបក្សប្រជាជនវិញ ។

keoremi

ខ្ញុំក៏សូមទទូចឱ្យ ACU សើុបអង្កេតពីលុយ និង ទ្រព្យសម្បត្តិរបស់មន្ត្រីដែលចុះចូលផ្សេងៗទៀតផងដែរ ដូចជាលោក ផៃ សីុផាន និង លោក កែវ រេមី ។ លោក ផៃ សីុ ផាន ចុះចូលជាមួយ CPP យូរហើយ បើគិតពីលុយមិនតិចជាងលោក ស៊ុត ឌីណា ឡើយ ។ ការយកប្រពន្ធក្មេងជាមុខសញ្ញាគួរឱ្យសង្ស័យជាងគេ ព្រោះថាបើគ្មានលុយធ្វើមេ្តចស្រីក្មេងព្រមរៀបការជាមួយ? តើបានលុយពីណាឱ្យស្រីក្មេង?

មន្ត្រីចុះចូលទាំងអស់ភាគច្រើនជារនុកក្នុង ព្រោះធ្លាប់ជាអ្នកក្បត់ម្ចាស់ សាច់ស្អុយទាំងនេះគួរកាត់ចោល ៕

 

ដោយ អ្នកចម្បាំង

 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.