ប្រែលោតសព្ទ យទិ ហីនេ

pchumben1

យទិ ហីនេ គតោ ឋានេ            កាយទុច្ចរិតេន វា

ឥមិនា បុញ្ញតេជេន                 តម្ហា ឋានា បមុញ្ចតុ ។

យទិ ប្រសិនបើ យោ ញាតិ រីញាតិឯណា គតោ ទៅហើយ ឋានេ ក្នុងឋាន ហីនេ ដ៏ទន់ទាប កាយទុច្ចរិតេន វា ព្រោះកាយទុច្ចរិតក្ដី ( វចីទុច្ចរិតេន វា ព្រោះវចីទុច្ចរិតក្ដី មនោទុច្ចរិតេន វា ព្រោះមនោទុច្ចរិតក្ដី ) សោ ញាតិ រីញាតិនោះ បមុញ្ចតុ ចូររួចរដោះ ឋានា ចាកឋាន តម្ហា នោះ បុញ្ញតេជេន ដោយតេជះនៃបុណ្យ ឥមិនា នេះ ។

យទិ ទេវបុរេ រម្មេ                    វិមានេ រតនសោភិតេ

ឥមិនា បុញ្ញតេជេន                 ភិយ្យោ ភិយ្យោ បវឌ្ឍតុ ។

យទិ ប្រសិនបើ ញាតិ រីញាតិ គតោ ទៅហើយ ទេវបុរេ ក្នុងក្រុងនៃទេវតា វិមានេ ជាវិមាន  រម្មេ ដែលបុគ្គលគួររីករាយ រតនសោភិតេ ជាទីល្អដោយរតនៈ ញាតិ រីញាតិ បវឌ្ឍតុ ចូរចម្រើន ភិយ្យោ ភិយ្យោ ក្រៃលែង ៗ បុញ្ញតេជេន ដោយតេជះនៃបុណ្យ ឥមិនា នេះ ។

ឯវំ មហិទ្ធិកា ឯសា                 យទិទំ បុញ្ញសម្បទា

តស្មា ធីរា បសំសន្តិ                 បណ្ឌិតា កតបុញ្ញតំ ។

យំ ឥទំ គុណជាតំ រីគុណជាត នេះឯណា បុញ្ញសម្បទា គឺ រីកិរិយាដល់ព្រមដោយបុណ្យ ឯសា បុញ្ញសម្បទា រីកិរិយាដល់ព្រមដោយបុណ្យនេះ ហោតិ រមែងជា មហិទ្ធិកា ជាគុណជាតិមានឫទ្ធិដ៏ធំ ឯវំ យ៉ាងនេះ តស្មា ព្រោះហេតុនោះ បណ្ឌិតា រីបណ្ឌិតទ. ធីរា អ្នកមានប្រាជ្ញា បសំសន្តិ រមែងសរសើរ កតបុញ្ញតំ នូវភាវៈនៃបុគ្គលអ្នកមានបុណ្យដែលធ្វើទុកហើយ ។

pchumben2

សុខោ វិបាកោ បុញ្ញានំ             អធិប្បាយោ សមិជ្ឈតិ

ខិប្បញ្ច បរិយោសានេ              និព្វានំ សមាធិគច្ឆតិ ។

វិបាកោ រីវិបាក បុញ្ញានំ នៃបុណ្យទ. ហោតិ រមែងជា សុខោ ជាគុណនាំមកនូវសេចក្ដីសុខ អធិប្បាយោ រីសេចក្តីប្រាថ្នា សមិជ្ឈតិ រមែងសម្រេច ម្យ៉ាងទៀត បុគ្គលោ រីបុគ្គល សមាធិគច្ឆតិ រមែងសម្រេចព្រម និព្វានំ នូវព្រះនិព្វាន បរិយោសានេ ក្នុងកាលជាទីបំផុត ខិប្បំ ឆាប់រហ័ស ។

យោ ភាជនសហស្សេហិ           បូរណំ វរភោជនំ

ទទេយ្យាបរិមាណានំ               ឯកបត្តម្បិ នាលភេ ។

ពុទ្ធុប្បាទេ សារីបុត្តោ               យេ ចញ្ញេ អគ្គសាវកា

បត្តបូរានុភាវេន                      មាតាបិតា បមុញ្ចរេ ។

យោ បុគ្គលោ រីបុគ្គលឯណា ទទេយ្យ គប្បីឲ្យ វរភោជនំ នូវភោជនដ៏ឆ្ងាញ់ ភាជនសហស្សេហិ បូរណំ ដែលញ៉ាំងពាន់នៃភាជនៈទ.ឲ្យពេញ សោ បុគ្គលោ រីបុគ្គលនោះ ន អាលភេ មិនគប្បីបានស្មើ ភោជនំ នូវភោជន ឯកបត្តំ អបិ សូម្បីមានបាត្រមួយជាប្រមាណ (ទិន្នំ ដែលគេឲ្យហើយ) ដល់- យោ សារីបុត្តោ ច រីព្រះសារីបុត្រឯណាផង យេ អញ្ញេ អគ្គសាវកា ច រីអគ្គសាវ័កទ.ដទៃឯណាផង ឥមស្មឹ ពុទ្ធុប្បាទេ ក្នុងកាលជាទីញ៉ាំងព្រះពុទ្ធជាម្ចាស់ឲ្យកើតឡើងនេះ តេសំ អបរិមាណានំ សារីបុត្តគ្គសាវកានំ -ព្រះសារីបុត្រនិងអគ្គសាវ័កទ. អ្នកមានគុណប្រមាណមិនមានទាំងនោះ

មាតាបិតា រីមាតានិងបិតាទ.  បមុញ្ចរេ រមែងរួចរដោះ បត្តបូរានុភាវេន ដោយអានុភាពនៃភោជនដែលញាំងបាត្រឲ្យពេញ ។

ដោយព្រះមហាភិរម្យ សុវណ្ណបញ្ញោ ។

 

505 total views, 18 views today

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS