យុគ 5G នឹងមកដល់

5G_1

សព្វថ្ងៃ បណ្តាញទូរសព្ទច្រើនតែប្រើ 3G  និង 4G ប៉ុន្តែនៅប៉ុន្មានឆ្នាំខាងមុខ រាប់តាំងពីឆ្នាំ​នេះ​ទៅ យុគ 5G នឹងលូនខ្លួនចូលមកសន្សឹម ៗ បម្រើល្បៀនតម្រូវការរបស់អ្នកប្រើប្រាស់​សម័យ​ថ្មីយ៉ាងអស្ចារ្យ

បទបង្ហាញល្បឿន 5G របស់ក្រុមហ៊ុន  Qualcomm ក្នុងប្រទេសឯស្បាញ នៅឯ Mobile World Congress 2016  បង្ហាញថា 5G មានល្បឿនលឿនជាង Wireless សព្វថ្ងៃរហូតដល់ទៅ ១០០ ដង

តើ 5G អាចធ្វើអ្វីបានខ្លះ?

ចម្លើយ គឺ 5G អាចធ្វើអ្វី ៗ បានច្រើនយ៉ាង ប៉ុន្តែសូមសរុបមកត្រឹម ៥ យ៉ាងសិន គឺ

5G_2

១.​អាចលេងហ្គេមបែប Multiplayer បានជាមួយនឹងមិត្រភក្តិទូទាំងសកលលោក តាមរយៈ ឧបករណ៍ VR  ។

5G_3

២. 5G អាចធ្វើការជាមួយនឹងរថយន្តដែលបើកដោយស្វ័យប្រវត្តនាថ្ងៃអនាគតបាន ដោយ​រថយន្តនោះអាចទាក់ទងនឹង CPU នៅលើដងវិថីបានទាំងអាច​ទាក់ទងនឹង​រថយន្ត​ដទៃ ៗ ទៀតបាន ពោលគឺ ឡាននឹងស្គាល់គ្នានៅលើដងផ្លូវតាមរយៈ 5G ។

5G_4

៣.ទូរវេជ្ជកម្ម Telemedicine  : តាមរយៈ 5G គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ, ផ្តល់ពាក្យណែ​នាំ​​ដើម្បីព្យាបាលជម្ងឺ ឬ នៅកំលុងការវះកាត់ដល់ពេទ្យមូលដ្ឋានបាន ។

5G_5

៤.កិច្ចប្រជុំរយៈឆ្ងាយ : តាមរយៈ 5G  អាចបើកកិច្ចប្រជុំរយៈឆ្ងាយបានបែប Real Time គឺ មនុស្សទាំងអស់ហាក់ដូចជាអង្គុយប្រជុំទល់មុខគ្នាដោយឥតរអាក់រអួល ។

5G_6

៥.បើកវេបសាយលឿនរហ័សទាន់ចិត្តដូចយ៉ាងបើកទូរទស្សន៍

ម្យ៉ាងទៀត នៅពេលទាញយកភាពយន្តលើបណ្តាញឥន្ទើណិត ចំណាយពេលត្រឹម ១៥ វិនាទី ប៉ុណ្ណោះ ។

សូមទស្សនាវីដេអូខាងក្រោម


 

Facebook Comments

Share and Enjoy

  • Facebook
  • Twitter
  • Delicious
  • LinkedIn
  • StumbleUpon
  • Add to favorites
  • Email
  • RSS

Leave a Reply

Your email address will not be published.